Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុងតឺន័រ បើកបរ​មិន​ប្រយ័ត្ន បាន​កៀរ​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស​330 ប​ណ្តោ​ល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​(វីដេអូ)

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​បើករថយន្ត​កុងតឺន័រ មិន​ប្រយ័ត្ន​ជ្រុល​ទៅ​កៀរ​រថយន្ត​ឡិច​ស៊ី​ស​330 ប​ណ្តោ​ល​ឲ្យ​រង​ការខូចខាត​ផ្នែក​ចំហៀង​រថយន្ត​យ៉ាងដំណំ​។​

​ហេតុការណ៍​នេះ​បានកើត​ទ្បើង​នៅវេលា​ម៉ោង​១០​និង​២៥​នាទី ថ្ងែ​ទី​១៥ ខែសីហា ឆ្នាំ​២០២០ ទល់នឹង​មុខ​មន្ទីរពេទ្យ​សុខ​លាប​មេត្រី ស្ថិតនៅ​ក្នង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​កុងតឺន័រ ម៉ាក​FUSO ពណ៌​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ 3E 4855 បាន​បើក​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​លិចទៅ​កើត​បើក​ស្របគ្នា មកដល់​ចំណុច​មុខ​មន្ទីរពេទ្យ​សុខ​លាប​មេត្រី ក៏​ឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង បាន​បើក​កៀរ​រថយន្ត​ឡិច​ស៊ី​ស​330 ប​ណ្តោ​ល​ឲ្យ​រង​ការខូចខាត​ចំហៀង ចំណែក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​330​មួយគ្រឿង ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AN 6967 បាន​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ទិសដៅ​ស្របគ្នា ក៏​ជ្រុល​ទៅ​កៀរ​រថយន្ត​ឡិច​ស៊ី​ស​330 រង​ការខូចខាត​ផ្នែក​ចំហៀង​រថយន្ត​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏បាន​មកដល់​កន្លែង បាន​ឲ្យ​ភាគី​ទាំងសងខាង​សម្រួល​គ្នា ហើយ​រថយន្ត​កុងតឺន័រ បានចេញ​ថ្លៃ​ការខូចខាត​ទៅលើ​រថយន្ត​ឡិច​ស៊ី​ស​330 ដើម្បី​បញ្ចប់រឿង​តែម្តង​៕ ដោយ​៖​ផាន់​ណា មី​ដា​

spot_img
×