Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតិថិជន​ចំនួន​ជាង​២៥​ម៉ឺន​នាក់ ឬ​ជាង​៩០% ទទួល​ការអនុម័ត រៀបចំ​ឥណទាន​ឡើងវិញ ក្នុង​ទំហំ​កម្ចី​សរុប ១ ២៣២ លាន​ដុល្លារ​

spot_img

​សៀមរាប ៖ លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ឲ្យ​ដឹងថា គិត​ចាប់ពី​ខែមីនា មកដល់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០ មាន​អតិថិជន​ចំនួន ២៦៦ ៨១៨​នាក់ បានធ្វើការ​ស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ ដោយសារ​រង​ផល់ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​(​បង់​រំលស់​) គ្រឹះស្ថាន​ឥណទាន​ជនបទ និង ធនាគារ​ពីរ ដែលជា​សមាជិកសមាគម​។

​ក្នុងនោះ​អតិថិជន​ចំនួន ២៥០ ៩០៥​នាក់ (​ជាង​៩០%) បាន​បានទទួល​ការអនុម័ត​រៀបចំ​ឥណ​ទាន​ឡើងវិញ ក្នុង​ទំហំ​កម្ចី​សរុប ១ ២៣២ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ សូមបញ្ជាក់ ចាប់ពី​ខែមិថុនា ចំនួន​អ្នកស្នើរ​សុំ​រៀបចំ​ឥណទាន​ឡើងវិញ មានការ​ថយចុះ​ជា​លំដាប់ ដែលជា​សញ្ញា​វិជ្ជមាន​បង្ហាញ ផលប៉ះពាល់​នៃ​ជំងឺ​កូ​វី​១៩ ចាប់​ផ្លើ​ម​ថមថយ​ចុះ​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ដែល​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប លោក គិត សុ​វណ្ណា​រិ​ទ្ធិ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែ មិថុនា ឆ្នាំ​២០២០ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​បានធ្វើ​ការរៀបចំ​ឥណទាន​ឡើងវិញ ចំពោះ​អតិថិជន​ដែល​កំពុង​ជួបប្រទះ​ការលំបាក​ដោយសារ​វីរុស​កូ​វីដ​១៩ បាន​ចំនួន​ជាង​២៦​ម៉ឺន​នាក់​ដែលមាន​ទំហំ​ទឹកប្រាក់​ស្មើនឹង​៣,៧៦៨​លាន​ដុល្លារ​អាមេរិក​។​

​លោក​សុវណ្ណារិទ្ធ បាន​អះអាងថា «​ការដាក់ចេញ​វិធានការ​របស ធនាគារជាតិ គឺ​សម្រាប់​ជួយ​គាំទ្រ និង​សម្រួល​ដល់​សន្ទនីយ​ភាព​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដើម្បី​លើកទឹកចិត្ត​គ្រឹះស្ថាន​ផ្តល់ប្រាក់​កម្ចី​ទាំងអស់​ឲ្យ បន្ត​ការផ្តល់​ឥណទាន​ដល់​វិស័យ​ឯកជន ដែល​កំពុងមាន​តម្រូវការ​សាច់ប្រាក់ ក្នុង​ការបន្ត​និរន្តរភាព​អាជីវកម្ម​របស់ខ្លួន សំខាន់​ជាង​នេះ គឺ​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​អ្នក​ខ្ចីប្រាក់​»៕
​ដោយ​៖CEN


spot_img
×