Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុតបំផ្លាញ​គ្រឿងញៀន ជិត​១០០​គីឡូក្រាម ដែល​កម្លាំង​អនុវត្ត​ច្បាប់ នៃ​ខេត្ត​ចំនួន​៤ បង្ក្រាបបាន​

spot_img

​ខេត្តបន្ទាយមានជ័យ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​គណ​:​ក​ម្មា​ធិ​កា​ត្រួតពិនិត្យ​គ្រឿងញៀន​នៃ​ខេត្ត​ចំនួន​៤ មាន​: ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ សៀមរាប​និង​ខេត្តកំពង់ធំ បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​គ្រឿងញៀន​ក្រោម​ប្រធានបទ “​ការយល់ដឹង​ច្បាស់ នាំឱ្យ​ការថែទាំ​មាន​ប្រសិទ្ធភាព “​និង​ពិធី​ដុតបំផ្លាញ​គ្រឿងញៀន​ដែល​កម្លាំង​អនុវត្ត​ច្បាប់​នៃ​ខេត្ត​ទាំង​៤​បង្ក្រាបបាន ជិត​១០០​គីឡូក្រាម​។

​ពិធី​នេះ​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​ឯកឧត្ដម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​មាន​វត្តមាន​ចូលរួម​ដោយ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឡាយ គឹម​លី នាយក​ខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​អគ្គលេខាធិការរង អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ ឯកឧត្តម​អភិបាលរង​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណ​:​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿង​គ្រឿងញៀន​ខេត្ត​ទាំង​៤ និង​មានការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ សិស្សានុសិស្ស ប្រជាពលរដ្ឋ និង​ប្អូនៗ​ដែល​ទទួលរង​ឥទ្ធិពល​គ្រឿងញៀន​សរុប​ចំនួន ជិត​៥០០​នាក់​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​រាយការណ៍​ថា ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​ដុត​កម្ទេចចោល​នៅថ្ងៃនេះ​មាន​ទម្ងន់ ៩៣​គីឡូក្រាម ត្រូវបាន​ប្រមូល​ពី​៤​ខេត្ត​រួមមាន​៖ ១៖ ខេត្តបន្ទាយមានជ័យ មាន​គ្រឿងញៀន​ទំងន់​២៣​គីឡូក្រាម​។ ២៖ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​គ្រឿងញៀន​ទំងន់​៩​គីឡូក្រាម​។ ៣៖ ខេត្តសៀមរាប​មាន​គ្រឿងញៀន​ទំងន់ ៥៨​គីឡូក្រាម និង​៤៖ ខេត្តកំពង់ធំ មាន​គ្រឿងញៀន​ទំងន់​៦​ក្រាម សរុប​គ្រឿងញៀន ដែល​ពិនិត្យ​ផ្ទៀងផ្ទាត់​មាន​សរុប​ទំងន់ ៩៣​គីឡូក្រាម​។​

​ក្នុងឱកាស​នេះ​ឯកឧត្ដម កើត រិ​ទ្ធ បាន​កោត​ស​សើរ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត ប្រធាន​សាលាដំបូង ព្រះរាជអាជ្ញា មន្ត្រី​តុលាការ មន្ត្រីនគរបាល​យុ​តិ្ត​ធម៌ របស់​ខេត្ត​ទាំង​៤ ក៏ដូចជា​ស្ថាប័ន​អនុវត្ត​ច្បាប់ និង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​សហការ ពុះពារ​យ៉ាងសកម្ម​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅតាម​មូលដ្ឋាន​របស់ខ្លួន ឲ្យ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ នាពេល​កន្លងមក​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ក្រើនរំលឹក​ដល់​មន្ត្រី​អនុវត្ត​ច្បាប់ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់ និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការបន្ត​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ដើម្បី​ភាពសុខដុមរមនា​រប​ស់​ប្រជាពលរដ្ឋ និង​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍ ដល់​សង្គមជាតិ​យើង​ទាំងមូល​។​

លោក​រដ្ឋមន្ត្រី បាន​រំលឹក​ជូន​អង្គពិធី​នូវ​ខ្លឹមសារ នៃ​សារលិខិត​មួយច្បាប់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ផ្ញើជូន​ជនរួមជាតិ នៅក្នុង​ឱកាស នៃ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​កម្ពុជា ដែល​ក្នុងនោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា «​អ្នកញៀន​គ្រឿងញៀន​ដែលជា​ជនរងគ្រោះ​ពិតប្រាកដ ត្រូវបាន​យកចិត្តទុកដាក់ ដោះស្រាយ និង​ជួយសង្គ្រោះ​ឲ្យ​បាន​សមស្រប ប៉ុន្តែ​ឧក្រិដ្ឋជន និង​ជន​លើ្ម​ស​ពាក់ព័ន្ធ នឹង​ការផលិត ការកែច្នៃ ការរក្សា​ទុក ការជួញដូរ និង​ការ​ចរាចរ​គ្រឿងញៀន​ខុសច្បាប់ គឺ​ត្រូវតែ​បាន​ផ្ត​ទ្ទា​ទោស​យ៉ាង​តឹងរឹង​ទៅតាម​នីតិវិធី​នៃ​ច្បាប់​»​។​

​គិត​ត្រឹម​រយៈពេល​៨​ខែ ដើមឆ្នាំ​២០២០​នេះ មាន​បទល្មើស​គ្រឿងញៀន សរុប​ចំនួន​៣២២០៥ ករណី​ត្រូវបាន​បង្ក្រាប ក្នុងនោះ ជនសង្ស័យ​ចំនួន​ជាង​៦​ម៉ឺន​៧​ពាន់​នាក់ ត្រូវបាន​ឃាត់ខ្លួន និង​គ្រឿងញៀន​គ្រប់​ប្រភេទ​សរុប​ជាង ២៣០០ គីឡូក្រាម ត្រូវបាន​ដកហូត​៕
​ដោយ​៖​កូ​ឡាប​

spot_img
×