Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​កងកម្លាំង​ជួយ​ប្រជាពលរដ្ឋ និង​ការពារ​អាជ្ញាធរ​រដ្ឋាភិបាល​

spot_img

បន្ទាយមានជ័យ ៖ លោក​មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​ខេត្ត និង​លោក​អភិបាលក្រុង បាន​ជំរុញ​កងកម្លាំង​ក្រោម​ឱវាទ អោយ​ជួយ​ប្រជាពលរដ្ឋ​និង​ការពារ​អាជ្ញាធរ សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល ក្នុងឋាន​:​ជា​កងកម្លាំង​កើតចេញពី​ប្រជាជន​និង​បម្រើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត ក៏​ដូច​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ថ្លែង​ដូច្នេះ​ក្នុង​ពេល​ប្រកាស​ផ្លាស់ប្តូរ​មុខងារ​មេបញ្ជាការ​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែត​កាល​ពី​ថ្ងៃ​ទី​២​កុម្ភ​:​ឆ្នាំ​២០១៨ ។​

ការផ្លាស់ប្តូរ​នោះ​គឺ លោក​វរសេនីយ៍ ជា ដា មេបញ្ជាការ​ចាស់​បាន​ចាកចេញ ទៅ​ជា​នាយរង​សេនាធិការ​នៃ​កង​រាជ​អាវុធ​ខេត្ត ដោយ​លោក​វរ​សេនីយ៍ បោន នី​ណា​រ៉ួ ពី​មេបញ្ជាការរង ឡើង​ជា​មេបញ្ជាការ​ទី​៤​នៃ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​។​

លោក​វរសេនីយ៍ ជា ដា បាន​រំលឹក​ពី​សកម្មភាព លទ្ធផល​និង​ស្នាដៃ​ការងារ​ក្នុងអំឡុង​លោក​កាន់​តំណែង​ដែល​រា​៉​ប់រង​បាន​តាម​បទបញ្ជា​ខ្សែបណ្តោយ​និង​ខ្សែ​ទ​ទឺង ហើយ​ប្រកាន់ខ្ជាប់​តាម​គោលការណ៍​គោរព​សិទ្ធុមនុស្ស ច្បាប់ លក្ខន្តិក​: បទបញ្ជា​វិន័យ​កងកម្លាំង​។​

ក្នុង​នោះ​កងក​ម្លាំង​បាន​អនុវត្ត​តួនាទី​កងកម្លាំង​តាមរយ​:​បម្រើ រក្សា ការពារ និង​សង្គ្រោះ​។ ក៏​បាន​ដឹកនាំ គ្រប់គ្រង កសាង​សមិទ្ធផល​ជាច្រើន​ក្នុង​អង្គភាព​អស់​ទឹកប្រាក់​ជាង​២​មឺ​ុ​ន​ដុល​ហ​លាសរ​អា។ ចំណេែកលោក នួន នី​ណារ៉ូ បាន​ប្តេជ្ញាចិត្ត​ខិតខំ​បំពេញ​តួនាទី​ប្រកបដោយ​ការទទួលខុសត្រូវ អោយ​បាន​លទ្ធផល​និង​ប្រសិទ្ធភាព ។​

លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​បាន​ស្នើ​អោយ​កង​កម្លាំង ជាពិសេស​លោក​មេបញ្ជាកា​រ​ថ្មី​រូបនេះ​និង​កងកម្លាំង​បន្ត​ខិតខំ​ចូលរួម​លើ​ការងារ​ស្នូល​និង​ការងារ​អន្តរាគមន៍ ការងារ​សង្គម ព្រមទាំង​ការងារ​ជួយ​ពលរដ្ឋ​គ្រប់​កាល​:​ទេស​: គ្រប់​កន្លែង​ដើម្បី​រក្សា​ជំនឿ​ជាក់របស់​ពួកគេ លើ​អាជ្ញាធរ​។​

ចំណែក​លោក​ឧត្តមសេនីយ៍ បោន ប៊ិន មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ក្រើនរំលឹក​កម្លាំង​ថា ត្រូវតែ​គោរព​បទបញ្ជា វិន័យ ដោយ​ឆ្លើយតប​នូវ​ការអនុវត្ត​ការងារ​ស្នូល​និង​ការងារ​អន្តរាគ​មន័ ការងារ​មនុស្ស​ធ​ម៍​ជួយ​ពលរដ្ឋ​លើ​ការងារ​ថែរក្សា ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ។​

លោក​ឧត្តមសេនីយ៍ បោន ប៊ិន និយាយ​បន្តថា​: កងកម្លាំង​ត្រូវ​តែ​ស្មោះត្រង់ ប្តូរផ្តាច់ គោរព​ច្បាប់​កងទ័ព​គឺ​គ្មាន​ការ​ប្រកែក​តវ៉ា​ឬ​លើក​ហេតុផល​អ្វី​ឡើយ ។​ត្រូវការពារ​រាជរដ្ឋាភិបាល ព្រះមហាក្សត្រ ជាតិ​មាតុភូមិ​និង​ប្រជាជន​៕ ដោយ ៖ បន្ទាយ​

spot_img
×