Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ​! ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ផ្លូវភេទ​ត្រូវ​នគរបាល​នារីៗ​ប្តឹង ពេលនេះ អតីត​ស្នងការ​នគរបាល​ខេត្តកំពង់ធំ បានសម្រេច​ចិត្ត​ទៅ​សាង​ផ្នួស​ហើយ​…

spot_img

​កំពង់ធំ ៖ ក្រោយពី​ផ្ទុះ​រឿងអាស្រូវ​ករណី​នគរបាល​ជានា​រីៗ​ជាច្រើនរូប នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ បានដាក់​ពាក្យបណ្តឹង​ទៅកាន់​សម្តេច​ក្រឡាហោម ពីបទ​បៀតបៀន​កេរ្តិ៍​ភេទ​ដ៏​ធ្ងន់ធ្ងរ អតីត​ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក អ៊ុក កុសល ក៏ត្រូវ​បាន​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន ដោយ​រង់ចាំ​ការសម្រេច​ជាថ្មី ហើយ​ធ្វើ​ការផ្ទេរ​ភារកិច្ច​អោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ិត គឹម​ស្រ៊ន ស្នងការរង​ជា​ស្នងការ​ស្ដីទី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ មកកាន់​ការងារ​ជំនួស​វិញ​។​

​យ៉ាងណាមិញ នៅថ្ងៃនេះ ស្រាប់តែ​ទទួលបាន​ដំណឹង​ថា លោក អ៊ុក កុសល អតីត​ស្នងការ​ខេត្តកំពង់ធំ បានសម្រេច​ចិត្ត​ទៅ​សាង​ផ្នួស​ហើយ ដែល​ធ្វើ​ឲ្យ​មហាជន​នាំគ្នា​ភ្ញាក់ផ្អើល​ព្រើត​តែម្តង​។ នេះ​បើ​យោងតាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០​។​

​ក្រោយពី​បានឃើញ​ទិដ្ឋភាព​ដ៏​ស្មាន​មិន​ដល់​នេះ អ្នកលេង​បណ្តាញ​សង្គម​បានខ​មិន​លើកឡើង​ផ្សេងៗ​ថា​៖ «​ធ្វើ​ចឹ​ង​បាន​ទៀត ទោះបី​មនុស្ស​បុក​គល់​នេះ​បួស​មួយ​ជី​វិត​ក៏​នៅតែ​ឈ្មោះ​អា​សោធ​, សូម​ឲ្យ​មន្ត្រី​ដែល​យក​ដី​រាស្ត្រ​លា​បួស​ឲ្យ​អស់​ទៅ​កុំ​នៅ​ឲ្យ​សង្គម​ស្អប់​ខ្ពើ​ម​, លាង​មិន​ជ្រះ​ទេ​បើ​មិន​លាងចិត្ត​និង​ព្រម​ទទួលកំហុស​នោះ​, គ្រាន់តែ​បួស​លាងបាប រួចខ្លួន​…. ចប់ និង​ព្រមទាំង​មាន​ពាក្យពេចន៍​ខំ​មិន​ចម្អក​ជាច្រើន​ទៀត​រាប់មិនអស់​» ៕ ដោយ​៖ លឹម ហុង​

spot_img
×