Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​ម្នាក់ ដែល​បាន​ក្លែង​ជា​បុគ្គលិក​ក្រុមហ៊ុន​ផ្ញើ​និង​ដក​ប្រាក់ ទំនាក់ទំនង​ទៅ​បណ្តា​ភ្នាក់ងារ​ផ្ញើ​និង​ដក​ប្រាក់ ប្រាប់ថា​ក្រុមហ៊ុន​មានកម្ម​វិធី​ពិសេស តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ ចំនួន​១១​ករណី

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធិ អគ្គ​ស្នងការរង​នគរបាលជាតិ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កម្លាំង​ចុះបង្ក្រាប​ករណី​ឆបោក​ប្រាក់​តាម​បណ្តាញ​ទូរគមនាគមន៍ ពី​បណ្តា​ភ្នាក់ងារ​ផ្ញើ​និង​ដក​ប្រាក់ តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ ចំនួន​១១​ករណី ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជនសង្ស័យ​បាន​ក្លែង​ជា​បុគ្គលិក​ក្រុមហ៊ុន​ផ្ញើ​និង​ដក​ប្រាក់ ទំនាក់ទំនង​ទៅ​បណ្តា​ភ្នាក់ងារ​ផ្ញើ​និង​ដក​ប្រាក់ ប្រាប់ថា​ក្រុមហ៊ុន​មានកម្ម​វិធី​ពិសេស ដោយ​ឱ្យ​ភ្នាក់ងារ​ផ្ញើ​តាម​ការណែនាំរ​បស់ជនស​ង្ស័​យ ម្តង​មួយៗ ដោយ​មិនឱ្យ​ភ្នាក់ងារ​ចាប់អារម្មណ៍ ជា​លេខ​កូដ​ផ្ញើ​ប្រាក់​ទៅ​លេខ​ទូរស័ព្ទ​ដែល​ពួកគេ​បាន​ត្រៀម​ទុក​ឡើយ រួច​ក៏​ឱ្យ​លេខ​កូដ​ទៅ​បក្ខពួក​ដើម្បី​ដក​ប្រាក់​តាម​បណ្តា​ភ្នាក់ងារ​ផ្ញើ​និង​ដក​ប្រាក់​។

​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ វឿន សា​រ័ត្ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ផ្ទះ​លេខ​៧៥ ផ្លូវ​៩៩ ភូមិ​០៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នៅ​ចំណុច​ផ្លូវ​៩៩ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​បក្ខពួក​ផ្សេងៗ​ទៀត នាំមក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ចាត់ការ​តាម​នីតិវិធី​។
​បច្ចុប្បន្ន​ជនសង្ស័យ​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​នៃ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ប្រធាន​នាយដ្ឋាន សូម​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ក្រុម​ជន​ឆបោក បើ​មាន​ករណីនេះ​កើតឡើង​សូម​មក​ដាក់ពាក្យ​បណ្តឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​៕​ដោយ​៖​កូ​ឡាប​

spot_img
×