Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​អាទិត្យ ទី​ ១៦ ខែសីហា ​ឆ្នាំ​ ២០២០

spot_img

ឆ្នាំជូត

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មក​មួយចំនួន​មកវិញ​គ្រាន់​កក់ក្តៅ​។

ជំនួញ ៖ ​កំពុងមាន​ភាព​កាក់កប​គួរសម ហើយ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​គួរសម​៕

ឆ្នាំឆ្លូវ

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេពី​ព្រោះថា​មានរឿង​ខ្វាយខ្វល់​ចូល​យាយី​នាំឱ្យ​ជួប​ការលំបាក​ច្រើន​ក្នុងការ​ប្រឆាំង​ទប់ទល់​។​

ជំនួញ ៖ បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ឡើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​​​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ធ្វើការ​ជ្រើសរើស​គូគ្រង​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះ​ឱកាស​ជួប​គូកម្ម​មាន​ខ្ពស់​ណាស់​៕

ឆ្នាំខាល

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​បញ្ហា​មួយចំនួន​ចោមរោម​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​នោះឡើយ​។

ជំនួញ ៖ ​​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រាន់​ទប់ទល់​ចាយវាយ​ប្រចាំថ្ងៃ​ទៅរួច​។​រ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​ចំពោះ​គ្នា​មិនតិច​នោះឡើយ​៕

ឆ្នាំថោះ

​​​​​រាសី​ស្រុតចុះ​។

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​ឬ​ធ្វើ​អ្វីមួយ​ប៉ុន្មាន​ឡើយ​។​ការប្រកប​ការងារ​លោក​អ្នកមាន​ការនឿយហត់​ច្រើន ហើយ​បើទោះបី​ធ្វើ​អ្វី​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​គាប់​បំណង​។​

ជំនួញ ៖ ​មួយ​រយះពេល​កន្លងមក​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​បន្តិច ដូច្នេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​តិចតួច​បំផុត​តែ​ងាយ​ថយក្រោយ​ណាស់​៕

ឆ្នាំរោង

​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​គប្បី​បំពេញការងារ​តូចធំ​ឱ្យបាន​ខ្ជាប់ខ្ជួន​និង​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។

ជំនួញ ៖ ​ចូរ​ប្រយ័ត្នប្រយែង​ជនខិលខូច​នៅក្បែរ​ខ្លួន​ពីព្រោះ​គេ​អាចមាន​បំណង​មិនល្អ​ចង់តែ​ផ្តួលរំលំ​លោកអ្នក​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ នាំមក​នូវ​ភាព​ខ្លោចផ្សា​មកវិញហើយ​ត្រូវ​មក​ដេក​សោក​ការ​៕

ឆ្នាំម្សាញ់

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​បញ្ហា​ឯកសារ​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​បញ្ហា​ជាង​សព្វមួយដង​ផង​។​

ជំនួញ ៖ មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់​ឬ​គ្រោះ​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ម្នាក់ៗ​ប្រកាន់​ចិត្តរឹង​មានះ​ចំពោះ​គ្នាច្រើន​៕

ឆ្នាំមមី

​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​និង​ហុច​ជា​លទ្ធផល​មកវិញ​គ្រាន់​កក់ក្តៅ​។

ជំនួញ ៖ មានដំណើរ​ការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ស្វាគមន៍​ជានិច្ច​។

ការងារ ៖ ​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើតរឿង​ពី​តូច​ទៅ​ធំ​ឈានដល់​ការបែកបាក់​៕

ឆ្នាំមមែ

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ឬ​ដាក់ពាក្យ​ធ្វើការ​ងារ​អ្វីមួយ​ផង​។

ជំនួញ ៖ ​​មិន​ថា​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់ ហើយ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ពេលវេលា​ល្អប្រសើរ​ដែរ​។​

ស្នេហា ៖ ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការដើរ​ហើរ​ពាស​វាលកាល​ព្រោះ​ច្រើន​ជួប​រឿង​អាក្រក់​ជាង​ល្អ ៕

​ ឆ្នាំវក

​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖​ ​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​ពិសេស​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​ចំពោះ​ស្ត្រី​កុំ​បង្ក​ការ​ផល​លំបាក​ដល់​អ្នកដទៃ​ពី​រឿង​អ្វីមួយ​ពីព្រោះ​ឥទ្ធិពល​អាក្រក់​របស់លោក​អ្នកនឹង​ចាំ​ទទួល​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។

ជំនួញ ៖ ​​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​

ស្នេហា ៖ ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការដើរ​ហើរ​ពាស​វាលកាល​ព្រោះ​ច្រើន​ជួប​រឿង​អាក្រក់​ជាង​ល្អ ៕

​ ឆ្នាំរកា

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​ នៅថ្ងៃនេះ​មិន​ថា​ការសម្រេចចិត្ត ទិញ​ផ្ទះ លេង​ហ៊ុន ចរចា​ទំ​នា​​ក់​ទំនង​ការងារ​ឬ​ផ្លាស់ប្តូរ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​ការរស់នៅ​មាន​ភាព​សុខដុម​គួរសម​ប៉ុន្តែ​កិច្ចការងារ​ត្រូវ​ពុះពារ​ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​

ជំនួញ ៖ ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ឯ​ផល​កម្រៃ​ទៀតសោត​ក៏​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើ​ដំណើរ​​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​ផង​៕

​ ឆ្នាំច

​​​រាសី​ស្រុតចុះ​។

ការងារ ៖​ នៅថ្ងៃនេះ​លោក​អ្នកមាន​អ្វីមួយ​ចូលមក​កូរ​ផ្លូវចិត្ត​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​នៅក្នុង​ផ្ទះសម្បែង​ស្ត្រី​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​មនុស្ស​ចាស់​កើតរោគ​ជំងឺ​ណាមួយ​បៀតបៀន​យាយី​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ចំណីចំណុក​តែម្តង។

ជំនួញ ៖ ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់​។

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នាច្រើន​ដូ​នេះ​ឱ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​៕

ឆ្នាំកុរ

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់កាស​និង​បញ្ហា​ប្រកប​ជំនួញ​អ្វីមួយ​។​ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ផងដែរ​។

ជំនួញ ៖ ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ប្រពៃ​៕

spot_img
×