Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អន្ទង់​អគ្គិសនី ​នៅ​អា​មេ​រិច​ខាងត្បូង​

spot_img

​អន្ទង់​អគ្គិសនី គឺជា​សត្វ​កម្រ​មួយ​ប្រភេទ រស់នៅ​តំបន់​អា​មេ​រិច​ខាងត្បូង វា​ត្រូវបាន​គេ​ចាត់ទុកជា​សត្វ​កម្រ​មួយគត់ នៅក្នុង​អំបូរ​ត្រី បើទោះបី​យ៉ាងណាក៏ដោយ​ត្បិត​រូបរាង​វា​ដូច​អន្ទង់​តែ​ធាតុពិត​វា​ជា​ត្រី​ដាវ​។​

​អន្ទង់​អគ្គិសនី វា​អាច​ពន្លូត​បាន​ប្រវែង​រហូតដល់​ទៅ​២​ម៉ែត្រ (៦​ហ្វី​ត​៧​អ៊ី​ញ​) ទម្ងន់​២០​គីឡូក្រាម ដែល​ធ្វើ​ឲ្យ​វា​ជា​សត្វ​កម្រ​ដ៏​ធំ​បំផុត នៅក្នុង​ពពួកសត្វ​ត្រី​នៅ​អា​មេ​រិច​ខាងត្បូង​។ វា​មាន​ពណ៌​ខ្មៅ​លាយ​ប្រផេះ​-​ត្នោត នៅ​ហ្នឹង​ខ្នង ចំណែក​ពោះ​របស់​វា​ពណ៌ លឿង​ឬ​ទឹកក្រូច ដោយឡែក​អន្ទង់​ញី​នៅពេល​វាចា​ស់​ទៅ​មាន​ពណ៌​ខ្មៅ​នៅលើ​ពោះ​។
​ពួកវា​គ្មាន​ស្រការ​នោះទេ មាត់​មាន​រាង​ចតុកោណកែង ឯ​ព្រុយ​មាន​ប្រវែង​ចាប់ពី​រាងកាយ រហូតដល់​ចុងកន្ទុយ​។ នៅក្នុង​ខ្លួន​វា​មាន​កម្លាំង​អគ្គិសនី​ប្រមាណ ៥០០០​ទៅ​៦០០០​ពាន់ ស្ទេ​ក ដែល​អាច​បង្កើតបានជា​ចរន្ត​ឆក់​ញ័រ​ពី​៨៦០ វ៉ុល​ស៍​ទៅមួយ អំពែរ​។ កម្រិត​អគ្គិសនី​បែបនេះ វា​ល្មម​គ្រប់គ្រាន់​ធ្វើ​ឲ្យ​យើង​ឈឺ​ចុកចាប់​មួយស្របក់​។ អន្ទង់​អគ្គិសនី ប្រើប្រាស់​ចរន្ត​ភ្លើង​បាន​ច្រើន​វិធី កម្រិត វ៉ុល​ទែ ទាប​សម្រាប់​ការ​ញាន​ដឹង​ពី​បរិ​ដ្ឋា​ន​ដែល​នៅ​ព័ទ្ធ​ជុំវិញខ្លួន កម្រិត វ៉ុល​ទែ ខ្ពស់​ប្រើ​សម្រាប់​ស្វែងរក​សត្វ​ផ្សេងៗ ហើយ​ដែល​អាច​ឆក់​ពពួកសត្វ​ទាំងនោះ​ឲ្យ​គាំង​រឹង​ស្តូក​បាន​។ ហើយ​កម្រិត​ជីពចរ វ៉ុល​ទែ ខ្ពស់​របស់​វា​មាន​រហូតដល់​៤០០​ដង​ក្នុង​១​វិនាទី​។​

​សូមបញ្ជាក់ថា អន្ទង់​អគ្គិសនី ត្រូវបាន​គេ​ប្រើ​ជា​គំរូ​មួយ​សម្រាប់​ការសិក្សា ក្នុង​ផ្នែក​អំបូរ​សត្វ​ជីវៈ​-​អគ្គិសនី ហើយ​វា​ក៏​ជាស​ត្វ​កម្រ​មួយ​ប្រភេទ ដែល​ធ្វើ​ឲ្យ​អ្នកស្រាវជ្រាវ​មួយចំនួន​ចាប់អារម្មណ៍​ទៀតផង​៕
​ដោយ ៖​វិច្ឆិកា​

 

spot_img
×