Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់ បាន​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ដឹក​ដែក បាក់ក​ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធ័ម​(វីដេអូ)

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈដែល​ខ្ចី​ម៉ូតូ​គេ​មក​ជិះ​ចេញពី​ផ្សារ​ចំបក ឡើងមក​ភ្នំពេញ ដើម្បី​ទិញ​គ្រឿងបន្លាស់​ម៉ូតូ បែរជា​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​គូទ​រថយន្ត​ដឹក​ដែក របស់​ក្រុមហ៊ុន​អូដ្ឋ របួស​ធ្ងន់ធ្ងរ​ខ្លាំង​បាក់ក ជិត​មួយ​ម៉ោង​ទើប​ស្លាប់ ។ ចំណែក​អ្នកបើកបរ​រថយន្ត​គេចខ្លួនបាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​២ ចន្លោះ​គីឡូ​ម៉ែត​២០-២១ ក្នុងភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ប្រាក់ សែន​ជ័យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ ស្នាក់នៅ​ភូមិ​ស្លែង ឃុំ​គោ​ព្រិច ស្រុក​គីរីវង់ ខេត្តតាកែវ (​ស្លាប់បាត់​បង់ជីវិត​នៅ​កន្លែងកើតហេតុ​) ។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ខ្ចី​ម៉ូតូ​របស់​មិត្តភក្តិ​ដែលជា​ជាង​ម៉ូតូ​ដូចគ្នា ម៉ាក HONDA C125 ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1GV-1250 ជិះ​ចេញពី​កន្លែង​ធ្វើ​ម៉ូតូ​នៅ​ផ្សារ​ចំបក ស្រុក​បាទី ខេត្តតាកែវ ឡើងមក​ភ្នំពេញ​ដើម្បី​ទិញ​គ្រឿងបន្លាស់​ម៉ូតូ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ស្រប​ទិស​គ្នា លុះដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​ដឹក​ដែក​របស់​ក្រុមហ៊ុន​អូដ្ឋ ពណ៌​ទឹកក្រូច ម៉ាក HINO ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-2216 កំពុង​បើកបរ​នៅខាងមុខ​ម៉ូតូ ស្រប​ទិស​គ្នា ពេលនោះ​ក៏មាន​ដុំថ្ម​ជាប់​កង់​រថយន្ត ទើប​អ្នកបើក​បរវាយ​ស៊ីញ៉ូ​ខាងស្តាំ អែប​ខាង​ឈប់​ដើម្បី​គាស់​ដុំថ្ម​ចេញ ហើយក៏​ត្រូវ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មក​បុក​គូទ​រថយន្ត​ពេញទំហឹង បាក់ក​ទាំង​ពាក់មួក​សុវត្ថិភាព រយៈពេល​ជិត ១​ម៉ោង​ក៏​ស្លាប់​តែម្តង ។ ចំណែក​អ្នកបើកបរ​រថយន្ត បានគេច​ខ្លួន​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ក្រុង ចុះមក​ធ្វើការ​វាស់វែង យក​រថយន្ត​និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាមច្បាប់ និង​ប្រគល់​សព​ឲ្យ​សាច់ញាតិ​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖​មី​ដា ផាន់​ណា​


spot_img
×