Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​ជិះ​ម៉ូតូ​វ៉ា​ជែង​កុងតឺន័រ ជ្រុល​ទៅ​ទាក់​ដៃចង្កូត​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​ដួល​ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល ២ នាក់​

spot_img

​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត និង​របួសធ្ងន់​ស្រាល​២​នាក់ បន្ទាប់ពីរ​ជិះ​ម៉ូតូ​លឿន​វ៉ា​ជែង​ទៅ​ទាក់​ដៃចង្កូត​ម៉ូតូ​មួយគ្រឿង រួច​ជ្រុល​ទៅ​ប៉ះ​នឹង​កុងតឺន័រ​បណ្តាល​ឲ្យ​ដួល​បោក​នឹង​ថ្នល់​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១១ និង​១៥ នាទី​យប់​ថ្ងៃ​សៅរ៍​ទី​១៥ ខែសីហា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ ៣០ ម៉ែត សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន ពី​ជនរងគ្រោះ​បាន​បញ្ជាក់ថា គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក MSX​ពណ៌​ខ្មៅ​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ បាត់ដំបង 1U- 4082 ជិះ​ម្នាក់ឯង​ក្នុងទិសដៅ​ពី​កើតមក​លិច ក្នុង​ល្បឿ​លឿន​វ៉ា​ជែង​កុងតឺន័រ ស្រាប់តែ​ភ្លាម​នោះដែរ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម សង់ ស៊េរី​២០១៤ សេ​១២៥​ពណ៌​ខ្មៅ ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 1-CD 3559 ឌុប​គ្នា​ពីរ​នាក់ សង្សារ​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏ត្រូវ​ម៉ូតូ​ជនរងគ្រោះ​មក​ទាក់​ដៃចង្កូត​ក៏​ដួល​បោក​នឹង​ថ្នល់​ស្លាប់បាត់​បង់ជីវិត​ម្នាក់ និង​របួសធ្ងន់​ស្រាល ២ នាក់​បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​សព​ដែល​ស្លាប់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​ក្រោយ​ពេ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយ​ជំនាញ​ចរាចរណ៍ ចុះមក​វាស់វែង​យក​ម៉ូតូ ២​គ្រឿង​ទៅ​រក្សាទុក រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូនទៅ​រថយន្ត​សា​ម៉ុ​យ យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​សាច់ញាតិ​មក​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា មេ​ត​


spot_img
×