Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អំពាវនាវ​ដល់​ពលរដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា​តម្លៃ នៃ​សន្តិភាព

spot_img

ស្វាយរៀង​៖ លោកស្រី​ឧបនាយក​រដ្ឋមន្ត្រី​ម៉ែន​សំអន​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​និង​ព្រឹទ្ធសភា​និង​អធិការកិច្ច​នៅក្នុង​ពិធី​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ឧបដ្ឋានសាលា​(​សាលា​បុណ្យ​) ស្ថិត​នៅ​មរណី​ដ្ឋា​ន​ទេសចរណ៍​ប្រាសាទព្រៃ​បាសាក់ ភូមិ​បាសាក់ ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នះ បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា​តម្លៃ​សន្តិភាព ចំណែកឯ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បន្ត​ខិតខំ​ថែម​ទៀត ក្នុង​ការការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​សង្គម របៀបរៀបរយ សាធារណៈ បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។​

​នៅក្នុង​ពិធី​នេះ​ក៏​មាន​ការចូល​អមដំណើ​រ​ដោយ​លោកស្រី​ហង់​ភារី អ៊ឹម​សិទ្ធី​និង​លោក​អូន​ពន្ធ័មុនីរត្ន័​និង​លោកស្រី​ព្រមទាំង​អ្នកតំណាងរាស្ត្រ​មណ្ឌស្វាយ​រៀង មន្ត្រីរាជការ អាជ្ញាធរ​ដែនដី​កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០០​នាក់​។​

​លោកស្រី ម៉ែន​សំអន បាន​លើកឡើង​នៅក្នុង​ឱកាស​នោះ​ទៀតថាៈ ថ្ងៃ​នេះ​ពិតជា​មាន​សេចក្ដីសោមនស្ស​រីករាយ ក្រៃ​លែង​ដោយ​បាន​មក​ចូលរួម​ជាមួយ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ អស់លោក លោកស្រី លោកតា លោកយាយ លោកពូ អ្នក​មីង និង​បងប្អូន ក្មួយៗ ទាំងអស់ ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សាលា​បុណ្យ​១​ខ្នង មាន​បណ្តោយ ១៧​ម៉ែត្រ​កន្លះ ទទឹង​៧​ម៉ែត្រ​កន្លះ ប្រក់​ក្បឿង នៅ​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ​ព្រៃ​បាសាក់ ស្ថិតនៅ​ភូមិ​បាសាក់ ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វា​’​យ​រៀង​។​

​លោកស្រី ម៉ែន​សំអន បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​ទាំង​ពីរ​តែងតែមាន​ម​នោ សញ្ចេ​ត​នា​ស្រឡាញ់​រាប់អាន និង​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​ជួយ​ដោះស្រាយ​ទុក្ខលំបាក​សព្វបែបយ៉ាង​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស កម្ពុជា ។​

​លោកស្រី​ម៉ែន​សំអន បាន​ជំរុញ​ឱ្យ​អាជ្ញាធរ និង​មន្ដ្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ទូទាំង​ស្រុក​ស្វាយជ្រំ ក៏ដូចជា​អាជ្ញាធរ​ខេត្ដ​ស្វាយរៀង​បន្ដ​បំពេញការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត ជា​ពិសេស​ត្រូវ​ចុះ​ឱ្យ​ដល់​មូលដ្ឋាន ជាក់ស្ដែង ក្ដាប់​ឱ្យ​បាន​ច្បាស់លាស់​ពី​កង្វះខាត សំណូមពរ​ផ្សេងៗ​ដែល ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ត្រូវការ​ជា​ចាំបាច់ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពួកគាត់​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅរក​វឌ្ឍនភាព​លើ​គ្រប់​វិស័យ លើកស្ទួយ​កិត្តិនាម​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ ជាពិសេស ពន្លត់ភ្លើង​សង្គ្រាម​រុំ​ា​រ៉ៃ ការពារ​បូរណភាព​ទឹកដី​ធានាបាន​នូវ​ស្ថិរភាព នយោបាយ កំណើន​សេដ្ឋកិច្ច​ប្រមាណ​ជាង ៧%​។​

​លោក ស្រី​ក៏​បាន អំពាវនាវ​ដល់​ប្អូន​ទាំង អស់​គ្នា​ចូលរួម​ថែរក្សា​តម្លៃ​នៃ​សន្តិភាព ចំណែកឯ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បន្ត​ខិតខំ​ថែម​ទៀត​ក្នុង​ការការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម របៀបរៀបរយ សាធារណៈ បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ប្រសើរ អនុវត្ដ​ឱ្យបាន​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ស្តីពី ភូមិ​-​ឃុំ មាន​សុវត្ថិភាព (១) គ្មាន​សកម្មភាព ឆក់ ប្លន់​គ្រប់​ប្រភេទ (២) គ្មាន​ការដាំដុះ ការផលិត ការ​ចរាចរ ការជួញដូរ ការ​ចែកចាយ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ (៣) គ្មាន​អំពើ​អាណា​ចារ្យ ការជួញដូរ​ស្ត្រី និង​កុមារ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ (៤) គ្មាន​ក្មេង​ទំនើ​ង (៥) គ្មាន​ការ​លេង​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ ការប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ (៦) គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ (៧) គ្មាន​គ្រោះថ្នាក់​ដោយសារ​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ (៨) មាន​វិធានការ​ទប់ស្កាត់ គ្រប់គ្រង និង​ឆ្លើយតប​ចំពោះ គ្រោះមហន្តរាយ​ប្រកបដោយ​ប្រសិទ្ធភាព (៩) គ្មាន​ការត្រួតពិនិត្យ​ខុសច្បាប់ បន្ដ​ជំរុញ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ដ ខិតខំ​ដោះស្រាយ​ឱ្យបាន​ល្អ​នូវ​បាតុភាព​ផ្សេងៗ​ក្នុង​មូលដ្ឋាន ចូលរួម​ថែរក្សា​សមិទ្ធផល​នេះ​ថែរក្សា​គង់វង្ស​, ចូលរួម​ថែរក្សា​បរិស្ថាន ដូចជា​កាប់​ដើមឈើ ជីក​រំលើង​នៅ​ទីទួល​បុរាណ នៅ​ជុំវិញ​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ​ព្រៃ​បាសាក់ ដើម្បី​ជា​ការទាក់ទាញ​ដល់​ភ្ញៀវ ទេសចរណ៍​មក​ទស្សនា​នៅក្នុង​តំបន់​នេះ​, បងប្អូន​ប្រជាពលរដ្ឋ​ជា​កសិករ​ត្រូវ​ត្រៀមខ្លួន​ក្នុង​ការបង្ករ​បង្កើន​ផល​ក្នុងរ​ដូ​វស្សានេះ​។ ដោយឡែក​សមាជិក​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា អាណត្តិ​ទី​៤ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខាងមុខនេះ​៕ វ៉ៃកូ​

spot_img
×