Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ចន្ទ ទី​ ១៧ ខែសីហា​​ ឆ្នាំ​ ២០២០​

spot_img
ឆ្នាំជូត​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយ​ធ្វើ​អ្វី​ក៏មាន​ភាព​សុខដុម​គួរសម​។

ជំនួញ ៖ ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។

​ស្នេហា ៖ កំលោះ​ក្រមុំ​វិញ​មាន​ភាព​លូតលាស់​ទៅមុខ និង​កំពុង​ស្រុះស្រួល​គ្នា​ប្រពៃ​៕

​ឆ្នាំឆ្លូវ​

រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ ​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ទោះបីយ៉ាងណា​ការរស់នៅ​តែងមាន​រឿង​រាវ​និង​ដំណឹង​មិនល្អ​ឈាន​ចូលមក​ច្រើន​ផង​។​

​ជំនួញ ៖​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ស្រួលខ្លួន ។​

​ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិនតិច​សោះឡើយ​៕

​ឆ្នាំខាល​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ទើប​ប្រសើរ នោះ​នឹង​ជួយ​ឱ្យ​រាល់​ឧបទ្រពចង្រៃ​ចៀស​ចេញទៅ​ឆ្ងាយ​ហើយ​ភាព​សុខដុម​នឹង​កើតមាន​ជំនួស​វិញ​។​

ជំនួញ ៖ បើ​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​ប៉ង​អាក្រក់​ច្រើនជាង​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គួរ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​ប្រសើរ​៕

​ឆ្នាំថោះ​

​​រាសី​ខ្ពស់ត្រដែត​។

​ការងារ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ជ្រើសរើស​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ការប្រកប​ការងារ​និង​បញ្ហា​ប្រាក់កាស​មានការ​លូតលាស់​ទៅមុខ​ទោះ​មិន​ច្រើន​ក៏មាន​ការចូល​គ្រាន់​បំពេញ​ក្រពះ​ផងដែរ​។

ជំនួញ ៖ បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង​ពីព្រោះ​មិន​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ឡើយ​។​

ស្នេហា ៖ មនុស្សប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​

​ការងារ ៖ ​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​និង​មានចិត្ត​ត្រជាក់​ទើប​ប្រសើរ​។

​ជំនួញ ៖ ​​​ផល​ចំណូល​ជួប​ការលំបាក ប៉ុន្តែ​យ៉ាងណា​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ឱ្យបាន​ត្រឹមត្រូវ ហើយ​មិនត្រូវ​ខ្ជះខ្ជាយ​ដៃ​ធំ​ឡើយ​ក្រែង​ជួប​វិបត្តិ​ថវិកា​ណាមួយ​ឡើង​នៅ​គ្រា​ខាងមុខ​។​

​ស្នេហា ៖ ​ទាំងប្តីប្រពន្ធ ទាំងកំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ និង​សំបូរ​ទៅដោយ​រឿងរ៉ាវ​រកាំរកូស​ច្រើន ដូច្នេះ​បើ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​ពិតជា​ជួប​ផល​លំបាក​ត្រូវ​រែកពន់​វិញ​ជាក់​ជាពុំខាន​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។

​ការងារ ៖ ​នៅក្នុង​ពេលនេះ​លោក​អ្នកទទួល​អារម្មណ៍​ស្រស់ស្រាយ ហើយ​ធ្វើ​អ្វី​ក៏​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​ដែរ​។​

ជំនួញ ៖ ​​ការធ្វើជំនួញពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​ប្រកប​របរ​ពេញដៃពេញជើង​ឡើងវិញ​។​

ស្នេហា ៖ មនុស្សប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ស្មុគស្មាញ និង​មានរឿង​រាវ​ចូល​យាយី​ច្រើន​នាំ​ពិបាក​ក្នុងការ​ទប់ទល់​។

ជំនួញ ៖ ​​​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោលគឺ​ការរក​ផល​ចំណូល​លោកអ្នក​អាច​រកបាន​គ្រាន់​បំពេញ​ក្រពះ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​បន្តិច​។​

ស្នេហា ៖ ទាំងកំលោះ​ក្រមុំ​ ទាំងពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ភ្លើតភ្លើន​ហួស​ព្រំដែន​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញហើយ​នាំ​មាន​វិបត្តិ​ទៅ​គ្រា​ខាងមុខ​៕

​ឆ្នាំមមែ​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ដំណើរ​ការងារ​ឬ​ទទួល​បំពេញភារកិច្ច​អ្វីមួយ​ផង​។​

ជំនួញ ៖​ បើចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

ស្នេហា ៖ ​​ទាំងកំលោះ ទាំង​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំវក​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​នាពេលនេះ​លោកអ្នក​ជួប​បញ្ហា​នឿយហត់​ពិសេស​រឿង​រាវ​តូចធំ​តែង​ចូល​យាយី​ច្រើន​ទៀតផង​។​ ទោះ​បីយ៉ាងណា​លោកអ្នក​អាចមាន​ជីវិត​គាប់ប្រសើរ​ជាង​មុន​បើសិន​មានការ​ព្យាយាម​អត់ធ្មត់​ក្នុងការ​បំពេញការងារ​។

ជំនួញ ៖ ​​ថ្ងៃនេះចូរប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​បង្កើតជា​រឿង​រាវ​តូចធំ​ណាស់ ។​

ស្នេហា ៖ ​​ទាំងប្រុសទាំងស្រីកុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​ទោះបី​ធ្វើ​អ្វី​ក៏​មិន​ងាយ​ឆាប់​ចប់​ និង​មាន​កំហុស​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ ក្រៅ​ពីនេះ​ការបំពេញ​ការងារ​លោក​អ្នក​តោង​តែ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង ​ដោយ​មិនអាច​យក​កំហឹង​ទល់​កំហល់​​បានទេ​ បើ​ពុំនោះ​បញ្ហា​ចម្រូងចម្រាស​ពិតជា​កើតមាន​ទៀតហើយ​។​

ជំនួញ ៖ ​បើ​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ងាយ​កើត​បញ្ហា​និង​ឧបសគ្គ​ចំពោះមុខ​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

ស្នេហា ៖ ទាំង​កំលោះ ទាំង​ក្រមុំ​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺមាន​ដំណើរ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​ការរីកលូតលាស់​និង​មាន​ភាព​សុខដុម​គាប់ប្រសើរ​។​លោកអ្នក​អាច​ចាប់​កាន់​កិច្ចការងារ​សំខាន់​ឬ​កិច្ចការងារ​ធំដុំ​បាន​ហើយ​។

ជំនួញ ៖ ការធ្វើជំនួញទាំងតូចទាំងធំមានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ទាំងមនុស្សប្រុសទាំងមនុស្សស្រីមាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំកុរ​

​​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយទោះបី​ធ្វើ​អ្វី​ក៏ដោយ​បើ​មានការ​សម្រុក​ពេញ​ទី​ផល​ដែលជា​ផ្លែផ្កា​តែង​ហុច​ឱ្យ​មកវិញ​ជានិច្ច​។​

ជំនួញ ៖ ​​ដោយសារដួងជតារាសីថ្ងៃនេះឡើងខ្ពស់ ដូចនេះលោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​ផង​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​​ទាំងកម្លោះក្រមុំ ទាំង​ពោះម៉ាយ​មេម៉ាយ​ក្តី ​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

spot_img
×