Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លះបង់​អស់ទ្រព្យ​រលីង​រលាត់​ពី​ខ្លួន ពុំ​គិតពី​ជីវភាព ព្រោះ​ព្រៃឈើ​កម្ពុជា ដល់​ថ្នាក់​វេច​ទឹកក្រូច​ផ្ញើ​ប្រពន្ធ​កូន ឃើញ​ហើយ​រំជួលចិត្ត​!

spot_img

​លោក បេន (Ben Davis) ត្រូវបាន​ប្រជាជន​ខ្មែរ​ទូទៅ សម្តែង​នូវ​ការគោរព​ស្រឡាញ់និង​កោតសរសើរ​ថា ជា​ជនជាតិ​អាមេរិកាំង​ម្នាក់​គត់ ដែល​បាន​លះបង់​ទ្រព្យសម្បត្តិ​និង​សេចក្តីសុខ​ផ្ទាល់ខ្លួន នាំ​ប្រពន្ធ​កូន​ចាក​ចេញពី​ប្រទេស​កំណើត មក​រស់នៅ​ក្នុងព្រៃ​ដ៏​ជ្រៅ នៃ​តំបន់ភ្នំ​ត្នោត ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ដើម្បី​ការពារ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា អស់​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ​។​

​លោក​បាន​និយាយថា លោក​មិន​ស្តាយក្រោយ​នោះទេ សម្រាប់​ការសម្រេចចិត្ត​ជ្រើស​រើសយក​ផ្លូវ​មួយ​នេះ ។ លោក​បាន​លះបង់​អ្វីៗ​គ្រប់យ៉ាង​ទាំងអស់នេះ ក៏​ព្រោះតែ​ដើម្បី​ថែរក្សា​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​សង្ឃឹមថា ប្រជាជន​ខ្មែរ​ទាំងអស់​នឹង​យល់​ពី​តម្លៃ​នៃ​ការលះបង់​របស់គាត់ ហើយ​នាំគ្នា​ចូលរួម​ថែរក្សា​ព្រៃឈើ​ទាំងអស់គ្នា ដោយ​ឈប់​បន្ត​កាប់បំផ្លាញ​ព្រៃឈើ​ទៀត​ទៅ​។​

​លោក​ហ៊ាន​ចំណាយ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ក្នុង​សកម្ម​ការពារ​ព្រៃឈើ រហូត​អស់រលីង​ពី​ខ្លួន ហើយ​បច្ចុប្បន្ននេះ គ្រួសារ​របស់លោក​ពុំមាន​ជីវភាព​ប្រសើរ​នោះទេ​។​

​ជាក់ស្តែង ក្រ​ឡែក​មក​មើលរូប​ភាព​មួយ​សន្លឹក​នេះ​វិញ នោះ​យើង​គ្រប់គ្នា​ប្រាកដ​ណាស់​ជា​រំជួលចិត្ត នៅពេលដែល​បានឃើញ​លោក បេន ដោយ​ឱប​ដបទឹកក្រូច​២​ដប ដែល​បញ្ជាក់ថា​លោក​ប្រាកដជា​យកទៅ​ផ្ញើ​ប្រពន្ធ​កូន​នៅឯ​ផ្ទះ​ហើយ ខណៈ​លោក​ទៅ​ចូលរួម​ក្នុង​មង្គលការ​គេ​នៅ​ក្នុងភូមិ​ក្បែរ​តំបន់​ព្រៃ​លោក​រស់នៅ​៕ ដោយ​៖ លឹម ហុង​


spot_img
×