Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ABA និង​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” សហការគ្នា​ផ្ដល់​អានុភាព​បន្ថែម​ដល់ អ្នក​ចូលចិត្ត​ ​បច្ចេកវិទ្យា​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ABA ដែលជា​ធនាគារពាណិជ្ជ​នាំមុខ​ផ្នែក​ហិរញ្ញវត្ថុ​ឌីជីថល និង​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ដើម្បី​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​ផលប្រយោជន៍​ទៅវិញទៅមក ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូ​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ធុរកិច្ច​ថ្មី និង​នវានុវត្តន៍​។​

​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​ជា​គ្រឹះស្ថាន​ស្ថិតក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​បណ្តុះ​យុវជន​កម្ពុជា ឲ្យ​មាន​សហគ្រិនភាព និង​សមត្ថភាព​នវានុវត្តន៍​នៅក្នុង​បច្ចេកវិទ្យា​កំពុង​អភិវឌ្ឍ និង​ដំណោះស្រាយ​ឌីជីថល​ថ្មីៗ​។
​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​សក្តានុពល​នេះ នឹង​គ្របដណ្តប់​លើ​កម្មវិធី​ផ្សេងៗ​ជាច្រើន របស់​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​”​។​
​នៅក្នុង​អនុស្សរណៈ​នេះ ធនាគារ ABA នឹង​ផ្តល់​កម្មវិធី​ទូទាត់ PayWay ដល់​គំនិត​ផ្តួចផ្តើម​គម្រោង និង​ធុរកិច្ច​ថ្មីៗ​របស់​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ព្រមទាំង​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បរិស្ថាន Sandbox របស់ PayWay សម្រាប់​គោលបំណង​សាកល្បង និង​នវានុវត្តន៍​នានា​។​

​ជាការ​ចូលរួម​របស់​ខ្លួន មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” នឹងដាក់​ឲ្យ​ប្រើប្រាស់ និង​ផ្តល់​អាទិភាព​ដល់​កម្មវិធី PayWay របស់​ធនាគារ ABA ធ្វើជា​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​ដែល​ត្រូវ​ជ្រើសរើស​សម្រាប់​គម្រោង និង​គំនិត​ផ្តួចផ្តើម​នានា​របស់ខ្លួន ព្រមទាំង​សហការ​យ៉ាងសកម្ម​ជាមួយ​ធនាគារ ABA ដើម្បី​ជំរុញ​ឲ្យ​មាន​កំណើន​ការទូទាត់​អន​ឡាញ ប្រព័ន្ធ​អេកូ​ធុរកិច្ច​ថ្មី និង​ទិដ្ឋភាព​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​។​

​លោក Zokhir Rasulov នាយក​ឌីជីថល​នៃ​ធនាគារ ABA មានប្រសាសន៍ថា “​យើង​មាន​សេចក្តី​រីករាយ​ដែល​បាន​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ក្នុងការ​ផ្តល់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​ដ៏​ទំនើប​របស់​យើង​ដល់​សហគ្រិន​បច្ចេកវិទ្យា និង​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រើប្រាស់​កម្មវិធី​នេះ​ជាមួយនឹង​គំនិត​របស់​ពួកគេ​។

​លោក​ថា​៖«​យើង​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ផ្តល់​ការគាំទ្រ​រួម​ដល់​សមាជិក​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ដើម្បី​ស្វែងយល់ និង​ប្រើប្រាស់​គំនិត​របស់​ពួកគេ ក្នុងការ​បង្កើត​អាជីវកម្ម​ដ៏​ជោគជ័យ​នៅក្នុង​យុគសម័យ​ឌីជីថល​។​”

​លោក​បណ្ឌិត តាំង ងួន​លី នាយក​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” មានប្រសាសន៍ថា “​អនុស្សរណៈ​យោគយល់​នេះ​ជំរុញ​នូវ​ការរៀនសូត្រ​តាមរយៈ​ការអនុវត្ត​លើ​គ្រប់ផ្នែក​នៃ​ធុរកិច្ច​ថ្មី​ឌីជីថល ហើយ​ន​វា​នុ​វត្ត​ជន​នឹង​ទទួលបាន​ការទូទាត់​ឌីជីថល​ដោយផ្ទាល់ អំពី​អត្ថប្រយោជន៍​នៃ​ការអភិវឌ្ឍ​ផលិតផល​/​សេវាកម្ម​របស់​ពួកគេ​។​”

​លោក​បណ្ឌិត ងួន​លី បន្ថែមទៀតថា “​ជាមួយ​សំណុំ​សម្បូរបែប​នៃ APIs និង SDKs របស់​កម្មវិធី PayWay យើង​មាន​សោមនស្ស​ដែល​ឃើញថា កិច្ចសហប្រតិបត្តិការ​នេះ​អាចជួយ​ជំរុញ​នវានុវត្តន៍​បន្ថែ​ម​របស់​សមាជិក​ធុរកិច្ច​ថ្មី​របស់​យើង​។ លើសពីនេះ ភាពជា​ដៃគូ​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង ក្នុងការ​អភិវឌ្ឍ​គ្រឹះ​សម្រាប់​ការទូទាត់​ឌីជីថល សម្រាប់​វឌ្ឍនភាព​ធុរកិច្ច​ថ្មី​ផ្នែក​ឌីជីថល​របស់​កម្ពុជា​”៕
​ដោយ​៖CEN​

spot_img
×