Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំង​ដៃ​ណាស់​! បើករថយន្ត​បង្ក​គ្រោះថ្នាក់​ដល់​គេ​ហើយ ទាមទារ​ឲ្យ​កាសែត​ឆែក​កាមេរ៉ា និង​គំរាម​ប្តឹង​ទៀត ដោយ​អះអាងថា​….

spot_img

​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​ស្ត្រី​ម្នាក់​បាន​បើករថយន្ត​ព្រូស ឆ្លង​ភ្លើងស្តុប​លឿន​ពេក ជ្រុល​ទៅបុក​បុរស​ម្នាក់​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ដួល ហើយ​រេ​ចង្កូត​មក​បុក​បុរស​ម្នាក់​អង្គុយ​លើក​ង់​បី​អាន​កាសែត​បណ្តាល​ឲ្យ​ក្រឡាប់ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន បន្ត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ទៅមុខ​លែងរួច​បណ្ដាល​រង​ការខូចខាត​យ៉ាងដំណំ​តែម្តង​។​

​ហេតុការណ៍​ដ៏​ហួសចិត្ត​បំផុត​មួយ​នេះ បានកើត​ឡើង​នៅ​ចំណុច​ស្តុ​ប​វត្ត​លង្កា តាមផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​៥១ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង វេលា​ម៉ោង​៧ និង​០០​នាទី​ព្រឹក​ថ្ងៃទី​៨ ខែ សីហា ឆ្នាំ ២០២០​។​

​ស្ត្រី​បើករថយន្ត​បង្ក​ព្រូស​ពណ៌​ប្រផេះ ពាក់​ផ្លាកលេខ​ភ្នំពេញ ២AY-១៨៨២ មានឈ្មោះ ទ្រឿ​ង គី​ច​លាង អាយុ ២៩ ឆ្នាំ​។

​យោងតាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ស្ត្រី​ខាងលើ​បាន​បើករថយន្ត​តាមផ្លូវ​ព្រះសីហនុ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ភ្លើងស្តុប​ខៀវ ស្រាប់តែ​ភ្លើង​លោត​មក​ក្រហម ក៏​គាត់​ជាន់​បន្ថែម​ល្បឿន​ឲ្យ​ផុត​ស្តុ​ប តែ​ចៃដន្យ​មាន​បុរស​ម្នាក់ បើក​ម៉ូតូ​ហុងដា​ឃ្លី​កពាក់​ផ្លាកលេខ នគរបាល ១-១៩៩៥ ឆ្លងកាត់​ទទឹងផ្លូវ​តាមផ្លូវ​៥១ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ជាន់​ហ្វ្រាំង​មិនទាន់ បុក​ម៉ូតូ​ឃ្លី​ករួច​បន្ត​រេ​ចង្កូត​បុក​ម៉ូតូ​កង់​បី​ចត​នៅលើ​ចិញ្ចើមផ្លូវ ប៉ើង​ក្រឡាប់​ម៉ូតូ​កង់​បី ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​របស់​សាលាក្រុង បណ្ដាល​ខូចខាត និង​រថយន្ត​ត្រូវ​ផ្ទុះ​ពោង​សុវត្ថិភាព និង​ខ្ទេច​១​កំណាត់​ខាងមុខ​ទាំង​សុង​។ សំណាងល្អ​ហើយ ដែល​ពុំ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត ដោយ​គ្រាន់តែ​បណ្តាល​ឲ្យ​បុរស​២​នាក់​របួសស្រាល យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​។​

​ទាក់ទង​នឹង​ព័ត៌មាន​នៃ​ហេតុការណ៍​ខាងលើនេះ​ផង ក្រោយ CEN បាន​ចុះផ្សាយ ស្រាប់តែ​ស្ត្រី​បើករថយន្ត​បង្ក​រូបនេះ បាន​ចេញមក​ចោទប្រកាន់ថា សារព័ត៌មាន​យើង​ចុះផ្សាយ​ព័ត៌មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ ពុំមែន​ជាការ​ពិត ដោយនិយាយ​អះអាងថា រូបនាង​មិនមែនជា​អ្នកបង្ក​ទេ គឺ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ជា​អ្នក​បង្កឡើង តែ​ប៉ូលិស​បណ្តោយ​ឲ្យ​បុរស​នោះ​រួចខ្លួន (​មិនដឹង​ទៅណា​ទេ​) និង​បាន​អះអាង​ទៀតថា រូបនាង​បាន​ឆែក​កាមេរ៉ា​រកឃើញថា បើកបរ​ក្នុង​ល្បឿន​ត្រឹមត្រូវ និង​សូម្បី​គោរព​ភ្លើង​សញ្ញា​ក៏ត្រូវ​ដែរ (​តែ​បែរជា​បើក​បុក​គេ​បែបនេះ​) ។

​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ស្ត្រី​រូបនេះ​ក៏បាន​គំរាម​ប្តឹង​ទៀត ប្រសិនបើ​មិន​កែតម្រូវ ឬ លុប​ព័ត៌មាន​នេះ​ចោល បើទោះជា​ខាងយើង​បានស្នើ​ឲ្យ​ដាក់​លិខិតផ្លូវការ​ស្នើសុំ​មក ដើម្បី​ធ្វើការ​បកស្រាយ​យ៉ាងណា​៕ ដោយ​៖ លឹម ហុង​

spot_img
×