Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​! ល្បី​គ្រូ​អគ្គី​នេត្រ​កាប់​មិន​មុត ឥ​ឡូ​នេះ មក​ស្តាប់​សំឡេង​ចម្រៀង​បទ​ចង្វាក់​ក្លឹប​វិញ​ម្តង គឺថា​ពីរោះ​កប់​ស៊េរី​ហ្មង​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ជឿជាក់ថា ប្រិយមិត្ត​ពុក​ម៉ែ​បងប្អូន​ជាច្រើន ប្រាកដ​ណាស់​ស្គាល់​ច្បាស់​ដូច​ថ្ងៃ ចំពោះ​គ្រូ​អគ្គី​នេត្រ ដែល​ល្បី​កាប់​មិន​មុត ពិសេស​ពូកែ​ខាង​ទស្សន៍ទាយ ធ្វើ​យន្ត​គាថា ដាក់​ស្នេហ៍មុខ ឬ រកស៊ី​ជាដើម​។

​ប៉ុន្តែ ក្រោយ​មាន​គ្រូ​ខ្លាំង​ជាច្រើន​នាក់ បាន​ចេញមក​ហែកហួរ និង​បើក​បង្ហាញ​ការពិត​ស្តែងៗ​យ៉ាង​សាហាវ​ថា នេះ​គឺ​គ្រាន់តែ​ជា​វិធី​កាប់​មិន​មុត​កំ​ប៉ិច​កំប៉ុក​អង្ករ​កំប៉ុង​បណ្តោះ និង​គ្មាន​ខ្លាំងពូកែ​ស័ក្តិសិទ្ធិ​អ្វី​ឡើយ​នោះ គ្រូ​អគ្គី​នេត្រ​ហាក់​ស្ងប់ស្ងាត់ និង​ឈានដល់​ប្រព្រឹត្ត​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​ទើប​ចេញ​គុគ​ជិត​១​ឆ្នាំ​មកហើយ​។​

​ក្រោយ​ចេញពី​ពន្ធនាគារ ឃើញ​គ្រូ​អគ្គី​នេត្រ​រូបនេះ ក៏​ហាក់​បន្ត​បើកមុខ​របរ​នេះ​បន្តទៀត ដោយ​លើក​ហេតុផល​ថា មានកូន​សិស្ស​ជាច្រើន​នៅ​បន្ត​គាំទ្រ​។ ទោះយ៉ាងណា ក្រោយមក គ្រូ​អគ្គី​នេត្រ​ក៏បាន​ផ្លាស់ប្តូរ​មក​លក់​ផលិតផល​អន​ឡាញ​វិញ​ម្តង​។​

​តែ​យ៉ាងណា ថ្មីៗ​នេះ គ្រូ​អគ្គី​នេត្រ បានធ្វើ​ឲ្យ​កូនសិស្ស និង​មហាជន​ភ្ញាក់ផ្អើល​ព្រើត​តែម្តង ខណៈ​បានឃើញ​បកស្រាយ​ចម្រៀង​១​បទ​ចង្វាក់​ក្លឹប​មាន​ចំណងជើង​ថា​៖ «​លង់​ស្នេហ៍​នារី​សក់​ខ្លី​»​។ ក្រោយពី​បានឃើញ​បែបនេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​ចូល​ខ​មិន​លាន់មាត់​ហួសចិត្ត​បែបៗ​នេះ​ថា​៖ «​ពីរោះ​សាហាវ​, ស្តាប់​មិន​យល់ ឮសូរ​តែ​សូម​អូន​ស្រី​ហ្វា​ប់​បង​បានទេ​, អគ្គី​នេត្រ​អើយ​អគ្គី​នេត្រ​, ស្តាប់​ហើយ​ចង់​វិលមុខ​,…» ៕ ដោយ​៖ លឹម ហុង​


spot_img
×