Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ សម្រេច​ឡើងវិញ មិន​សុំ​ពន្យារពេល​ការវិលត្រឡប់​របស់ កងទ័ព​មួក​ខៀវ​កម្ពុជា និង​ការបញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​ជំនួស​នោះទេ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០២០​នេះ បានសម្រេច​ឡើងវិញ គឺ​មិន​សុំ​ពន្យារពេល​ការវិល ត្រឡប់​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា និង​ការបញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​ជំនួស​នោះទេ ក្រោយពី​ទទួលបាន​នូវ​ពេលវេលា​ជាក់លាក់ នៃ​ការវិលត្រឡប់​និង​ការផ្លាស់ប្តូរ​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​។​

​សម្តេច​តេ​ជោ បានប្រកាស​ព័ត៌មាន​តាមរយៈ​ហ្វេ​ស​ប៊ុ​កថា ក្រោយពី​ទទួលបាន​នូវ​ពេលវេលា​ជាក់លាក់​នៃ​ការវិលត្រឡប់ និង​ការផ្លាស់ប្តូរ​កងទ័ព​មួក​ខៀវ​កម្ពុជា​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​។ នៅ​ព្រឹក​នេះ​ខ្ញុំ​បានសម្រេច​ឡើងវិញ​
​គឺ​មិន​សុំ​ពន្យារពេល​ការវិលត្រឡប់​របស់​ក​ង​ទ័ព​មួក​ខៀវ​កម្ពុជា និង​ការបញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​ជំនួស​នោះទេ​។​
​ការរៀបចំ​ពេលវេលារ​បស់​អង្គការសហប្រជាជាតិ បានផ្តល់​ឱ្យ​យើង​រៀបចំ​ការធ្វើ​ច​ត្តា​ឡី​ស័ក បាន​ងាយស្រួល​ដើម្បី​
​ទប់ស្កាត់​ការនាំ​ចូល​កូ​វីដ​១៩ មក​ក្នុងប្រទេស​នោះ​គឺ​៖ ១.​មកពី​ប្រទេស​ម៉ាលី ខែកញ្ញា​២០២០ ២.​ស៊ូដង់​ខាងត្បូង ខែតុលា​២០២០, ៣.​អាហ្វ្រិក​កណ្តាល ខែវិច្ឆិកា​២០២០ , ៤.​លី​បង់ ខែមករា​២០២១​។​

​សូមនាយ​ទាហាន​នាយទាហានរង និង​ពលទាហាន ដែល​កំពុង​ស្ថិតនៅ​ប្រទេស​ទាំង​៤​ខាងលើ​រៀបចំខ្លួន ដើម្បី​វិលត្រឡប់ និង​សូមនាយ​ទាហាន​នាយទាហានរង និង​ពលទាហាន​ដែល​នឹងត្រូវ​ទៅ​ជំនួស​រៀបចំខ្លួន​ចេញដំណើរ​តាម​ការចាត់ចែង​របស់​ក្រសួងការពារជាតិ​​និង​អង្គការសហប្រជាជាតិ​។​

​បើទោះបី​កម្ពុជា​ជា​ប្រទេស​ក្រីក្រ​និង​កំពុង​ប្រឈម​ជាមួយ​កូ​វីដ​១៩​បន្ថែម ដោយ​ប្រទេស​ដែល​កងទ័ព​មួក​ខៀវ​
​កម្ពុជា​ត្រូវ​ទៅ​កំពុងមាន​ការវាយលុក​ដោយ​កូ​វីដ​១៩​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​​កម្ពុជា និង​កងទ័ព​របស់ខ្លួន​មិន​បោះបង់ចោល​ភារកិច្ច​ក្នុងការ​ចូលរួម​ថែរក្សា​សន្តិភាព​នៅតាម​ប្រទេស​នានា​ក្រោម​​ឆត្រ​របស់​អង្គការសហប្រជាជាតិ​នោះឡើយ​។​

​យើង​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​និង​ការទទួលខុសត្រូវ​ក្នុងឋានៈ​ជា​សមាជិក​អង្គការសហប្រជាជាតិ​។​

​សូមបញ្ជាក់ថា នៅក្នុង​ពិធី​សម្ពោធ​សួន​ទឹក «​ហ្គា​ឌិន​ស៊ី​ធី​» នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ សម្តេច​តេ​ជោ​បាន​លើកឡើងថា សម្តេច បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួងការបរទេស ឲ្យ​ទាក់ទង​ទៅ​អង្គការសហប្រជាជាតិ ពី​សំណើរ​របស់​កម្ពុជា​។
​ការធ្វើ​ដូច្នេះ ដោយសារតែ​កម្ពុជា បាន​រកឃើញ​កងកម្លាំង​មួក​ខៀវ​ចំនួន ៩​នាក់​បាន​ឆ្លង​កូ​វីដ ១៩ បន្ទាប់ពី​វិលត្រឡប់​មកពី​ប្រទេស​ម៉ាលី ។​
​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា បើទោះជា​មិនបាន​ផ្អាក​ឬ​ពន្យារពេល​ការដោះដូរ​សម្រាប់​ប្រទេស​ផ្សេង​ក៏ដោយ ក៏​សូម​ឲ្យ​អនុវត្ត​សម្រាប់​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា​។

​កាលពី​ថ្ងៃទី ១០ ខែ​កក្ត​ដា ឆ្នាំ ២០២០ មាន​កងកម្លាំង​រក្សា​សន្តិភាព​ចំនួន ៨០​នាក់ បាន​វិលត្រឡប់​មកពី​ប្រទេស​ម៉ាលី ។ នៅក្នុង​ចំណោម​យោធិន​ទាំង ៨០​នាក់ គឺមាន ៩​នាក់​ដែល​បាន​ឆ្លង​កូ​វីដ ១៩៕​ដោយ​៖​កូ​ឡាប​

spot_img
×