Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការគាំទ្រ​ដល់​ឧស្សាហកម្ម​ស្រូវ​-​អង្ករ របស់​កម្ពុជា ក្នុង​ការផលិត​អង្ករ​ដែលមាន​គុណភាព​កាន់​ល្អ និង​មានតម្លៃ​ខ្ពស់​

spot_img

​ភ្នំពេញ​៖ ចាប់តាំងពី​ឆ្នាំ​២០១៨ កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី (​កា​វ៉ា​ក់​) បាននិងកំពុង​គាំទ្រ​សហ​ករ​ណ៌​កសិកម្ម ដើម្បី​សហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ ដែលជា​ក្រុមហ៊ុន​កិនស្រូវ​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​កិនស្រូវ​ធំជាងគេ​នានា នៅ​កម្ពុជា​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០២០​។

​ស្ថានទូត​អូស្ត្រាលី បាន​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន កសិករ​ជាង ១៥០០ នាក់ មកពី​សហករណ៍​កសិកម្ម ចំនួន ២២ នៅ​ខេត្តកំពង់ធំ និង​កំពង់ចាម នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការធ្វើជា​ដៃគូ​ជាមួយ Amru Rice Cambodia Co., Ltd សម្រាប់​រដូវ​កាល​ដាំ​ដុះ​លើក​ក្រោយ​។

​វិធីសាស្ត្រ​ដែល​គាំទ្រ​ថវិកា​ដោយ​អូស្ត្រាលី​នេះ – ហៅថា ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា – បណ្តុះបណ្តាល និង​គាំទ្រ កសិករ ដាំ​ដុះ​ស្រូវ​ប្រកបដោយ​និរន្តរភាព​ដែល​ត្រូវគេ​ទទួលស្គាល់​ជា​អន្តរជាតិ​។

​ការអនុវត្ត​បច្ចេកទេស​នេះ មាន​គោលបំណង​ធ្វើ​ឲ្យ​ទិន្នផល​ផល​ស្រូវ​របស់​ពួកគាត់​កើនឡើង ហើយ​មាន​ការធានា​ទិញ​ពី​ពី​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ ក្នុងតម្លៃ​សមរម្យ​។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ នឹង​ទទួលបាន​ស្រូវ​ដែលមាន​គុណភាព​ខ្ពស់ ប្រមាណ​ជាង ៥៥០០ តោន សម្រាប់​ជា​ឱកាស​នាំ​ចេញទៅ​លក់​ដល់ អូស្ត្រាលី និង​សហគមន៍​អឺរ៉ុប ព្រមទាំង​ក្នុងស្រុក​ផងដែរ​។​

​តម្រូវការ​អង្ករ​ដែល​កែច្នៃ​ពី​ស្រូវ​ប្រកបដោយ​និរន្តរភាព មិន​ប៉ះពាល់​អាកាសធាតុ មាន​កម្រិត​ខ្ពស់ ដោយសារតែ​អតិថិ​ន​ដឹង​ពី​គុណភាព និង​ការគាំទ្រ​ដែល​ត្រូវបាន​ផ្តល់ទៅឱ្យ​កសិករ ព្រមទាំង​ការកាត់បន្ថយ ផលប៉ះពាល់​ដល់​បរិស្ថាន​៕
​ដោយ​៖​កូ​ឡាប​

spot_img
×