Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​ប្រជាពលរដ្ឋ តាម​បណ្ដា​ខេត្ត​នានា នៅតែ​បន្ត​សម្រុកចូល​អញ្ជើញ​មកលេង​ខេត្តសៀមរាប​

spot_img

​សៀមរាប ៖ បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​បន្ត​សម្រុកចូល​អញ្ជើញ​មកលេង​ខេត្តសៀមរាប ក្នុង​កម្មវិធី “​សម្រាក​សៀមរាប​” ដែល​រដ្ឋបាលខេត្ត សហការ​ជាមួយនឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​កាកបាទក្រហមកម្ពុជា​។ នៅ​ថ្ងៃទី​១៧ ខែសីហា ដែលជា​ថ្ងៃទី​១ នៃ​ព្រឹត្តិការណ៍​សម្រាក​សៀមរាប ដែល​រៀបចំឡើង​ដោយ​រដ្ឋបាល​ខេត្តសៀមរាប  មាន​ទេសចរ​ជាតិ​ជាច្រើន​បាន​ចូលមក​ទស្សនា​ប្រាសាទអង្គរវត្ត​។ វត្តមាន​ដ៏​ច្រើន​នេះ ជា​លើកដំបូង​ក្រោយ​ភាពស្ងប់ស្ងាត់​មួយរយៈ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​

​រដ្ឋបាល​ខេត្តសៀមរាប បានចេញ​ប្រកាស​ព័ត៌មាន​ថា កម្មវិធី​សម្រាក​សៀមរាប សូម​ជូន​ទិដ្ឋភាព​នៃ​ការរៀបចំ​ផ្សារ​ទឹក​នៅ​ស្ទឹង​សៀមរាប ពិតជា​ប្លែក​ទាំង​រស់ជាតិ និង​បរិយាកាស ជាពិសេស​មានការ​សម្តែង​សិល្បៈ​។ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប រដ្ឋបាលខេត្ត​បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​នឹង​កំពុង​ត្រៀម​រៀបចំ​ទទួល​ភ្ញៀវទេសចរ ក្នុងឱកាស​ឈប់សម្រាក​សង​ថ្ងៃ​ឈប់សម្រាក​សម្រាប់​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ពីថ្ងៃ​ទី​១៧ ដល់ ២១ ខែសីហា ឆ្នាំ​២០២០​។

​កម្មវិធី​កម្សាន្ត​ដែល​បានគ្រោង​រៀបចំ​រួមមាន​៖ ១.​កម្មវិធី​សាសនា បួងសួង​សុំ​សេចក្តីសុខ ២.​កម្មវិធី​ពិព័រណ៍ បន្លែ​ផ្លែឈើ កសិផល ផលិតផល ក្រុង​-​ស្រុក​ទាំង​១២ , ៣.​កម្មវិធី​ប្រកួត​ម្ហូបអាហារ ពានរង្វាន់​មាន់​អាំង ឆ្ងាញ់​ជាងគេ​នៅ​ខេត្តសៀមរាប ៤.​ផ្សារ​ទឹក ៥.​ផាប់​ស្ទ្រី​ត ៦.​កម្មវិធី​ជិះ​កង់ ៧.​កម្មវិធី​កីឡា​វាយ​កូន​ហ្គោល ៨.​កម្មវិធី​ដើរ​ព្រៃ ចង្ក្រាន​រយ ភ្នំ​គូលែន ៩.​ផ្ទាំងទស្សនីយភាព​សិល្បៈ​ ​ស្ថិតក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ខេត្ត​បានគិត​គូរ និង​ទទូច​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ភ្ញៀវ​ទេសចរណ៍ ចូលរួម​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចខាងក្រោម​៖ ១.​កុំ​ភ្លេច​ត្រៀម​យក​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា ២.​កុំ​ភ្លេច​ជែ​ល ឬ​អាល់កុល​លាងដៃ (​យើង​បាន​ត្រៀម សាប៊ូ​លាងដៃ​ជូន​នៅតាម​ទីសាធារណ​ផងដែរ​) ៣.​កុំ​ភ្លេច​រក្សា​គម្លាត​សុវត្ថិភាព​។​

​កម្មវិធី​សម្រាក​សៀមរាប បានទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​យ៉ាង​កុះករ​មុនពេល​មួយថ្ងៃ​នៃ​ពិធី​បើក​ជា​ផ្លូវការ​។​
​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០ បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​បន្ត​សម្រុកចូល​អញ្ជើញ​មកលេង​ខេត្តសៀមរាប ក្នុង​កម្មវិធី “​សម្រាក​សៀមរាប​” ដែល​រដ្ឋបាលខេត្ត សហការ​ជាមួយនឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​កាកបាទក្រហមកម្ពុជា​។​

​រដ្ឋបាលខេត្ត​សង្ឃឹមថា​បងប្អូន​ប្រជាពលរដ្ឋ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​កុំ​ភ្លេច និង​ត្រូវ​ចងចាំ​នូវ ០៣​ចំណុច ដូចខាងក្រោម ដើម្បី​ការពារ និង​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ៖ ១.​កុំ​ភ្លេច ត្រៀម​ម៉ាស់ ឬ​ក្រ​ម៉ា ២.​កុំ​ភ្លេច ជែ​ល ឬ​អាល់កុល​លាងដៃ (​យើង​បាន​ត្រៀម សាប៊ូ​លាងដៃ​ជូន​នៅតាម​ទីសាធារណ​ផងដែរ​) ៣.​កុំ​ភ្លេច រក្សា​គម្លាត​សុវត្ថិភាព​សង្គម (​ចូលរួម​ការពារ​ការ​រាល​ត្បា​តនៃ​ជំងឺ​កូ​វីដ​-១៩)​។​

​កម្មវិធី​សម្រាក​សៀមរាប បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ និង​សូម​បងប្អូន​ភ្ញៀវ​ទេសចរណ៍​ចូលរួម​អនុវត្ត​។​
​ជាមួយនឹង​កម្មវិធី​កម្សាន្ត​សប្បាយ រដ្ឋបាលខេត្ត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និង​ក្រុមការងារ​រៀបចំ​កម្មវិធី​សម្រាក​សៀមរាប បានរៀបចំ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ ដោយមាន ការ​វាស់​កំដៅ ការលាង​សំអាត​ដៃ​ដោយ​អាល់កុល ឬ​សាប៊ូ ការរក្សា​គម្លាត​សុវត្ថិភាព នៅ​ផ្នែក​ច្រកចេញចូល និង​គ្រប់​ទីតាំង​នៃ​ការ​ប្រារព្ធ​ពិធី​៕
​ដោយ​៖​កូ​ឡាប​


spot_img
×