Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​អាកាស​ថ្មើរជើង ​នៅ​ជុំវិញ​ស្តុប​រង្វង់​មូល​នាងគ​ង្ហី​ង ជាប់​ស្តា​ត​អូឡាំពិក ការដ្ឋាន​សម្រេច​លទ្ឋផល​បាន ៥០% ហើយ​

spot_img

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រុមហ៊ុន​OCIC បាន​នឹង​កំពុង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ជុំវិញ​ស្តុប​រង្វង់​មូល​នាងគ​ង្ហី​ង ជាប់​ស្តា​ត​អូឡាំពិក ក្នុង​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ហើយ​មក​ដល់​ថ្ងៃនេះ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នាង​​ គង្ហីង​នេះ សម្រេច​លទ្ឋផល​បាន ៥០% ហើយ​។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា គិត​មកដល់ពេលនេះ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នាង​គ​ង្ហី​ង សម្រេច​លទ្ឋផល​បាន ៥០% ហើយ ដោយ សសរស្ពាន​ចំនួន ៦​កន្លែង​នៅ​ជុំវិញ​រង្វង់​មូល បាន​ចាក់​បេតុង​រួចរាល់​។​ ​ចំពោះមុខ ការដ្ឋាន​កំពុង​ស្ថាបនា​គ្រឿង​បង្គុំ​សំណង់​ផ្នែក​ខាងលើ និង​គ្រឿង​បង្គុំ​សំណង់​ជណ្តើរ​យន្ត ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​អោយ​​ដឹង​ទៀត​ថា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ថ្មើរជើង​ឆ្លងកាត់​ទីតាំង​ភ្លើងស្តុប​មិន​ប៉ះពាល់​ចរាចរ និង​ធានាបាន​សុវត្ថិភាព រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC នឹង​បាន​ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ជុំវិញ​ស្តុប​រង្វង់​មូល​នាងគ​ង្ហី​ង ក្នុង​ខណ្ឌ​៧​មករា​នេះ ដោយ​មកដល់ពេលនេះ​ការដ្ឋាន​ទាំងមូល សម្រេច​លទ្ឋផល​បាន ៥០% ហើយ ។​

​គួរបញ្ជាក់​ថា នៅ​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៣​ហើយ ដោយ​នៅ​មុខ​វិទ្យាល័យ​ជម្ពូ​វ័ន្ត ខណ្ឌ​ពោធិ​សែន​ជ័យ​២ កន្លែង និង​ជុំវិញ​ស្តុប​រង្វង់​មូល​នាងគ​ង្ហី​ង ក្នុង​ខណ្ឌ​៧​មករា​នេះ​មួយ​កន្លែង​ទៀត​៕​ ដោយ​៖​កូឡាប​

spot_img
×