Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនជាតិ​ចិន ៣​នាក់ ចាប់​ស្ត្រី​ម្នាក់ ឃុំឃាំង បង្ខាំង​ជំរិត​ទារប្រាក់​

spot_img

​ព្រះសីហនុ​៖ ដោយមាន​ការដឹកនាំ​និង​បញ្ជា​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​៣​នាក់ ពាក់ព័ន្ធ​ករណី​ចាប់​ស្ត្រី​ម្នាក់ ឃុំឃាំង​មនុស្ស​ខុសច្បាប់ ជំរិត​ទារប្រាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​ខេត្ត បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២០​នេះ​ថា កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១០ វ​លា​ម៉ោង​២៣​នឹង​១០​នាទី មាន​ប្រជាពលរដ្ឋ​ដែលជា​អ្នករត់​ម៉ូតូ​កង់​បី (PASS APP) បាន​ទូរស័ព្ទ​ប្តឹង​រាយការណ៍​ថា មាន​នារី​ជនជាតិ​ចិន​១​នាក់ បាន​បើករថយន្ត​របស់គាត់​ម៉ាក RANGE ROVER ពណ៌​ស មក​ចត​នៅ​កៀន​ហាង​លក់​សំលៀកបំពាក់​របស់គាត់​ដែលមាន​ស្លាក​យីហោ COCO ស្ថិតនៅ​ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ភ្លាមនោះ​ស្រាប់​តែមាន​ជន​ជាតិចិន​មួយក្រុម​មាន​គ្នា ៤​នាក់ បាន​បើករថយន្ត​១​គ្រឿង ម៉ាក​ហាយ​ឡែ​ន​ឌែ ពណ៌​ទឹកប្រាក់ មក​ឈប់​ក្បែរ​រថយន្ត​របស់​នារី​ជនជាតិ​ចិន ដែលជា​ថៅកែ​ហាង​COCO ហើយ​ក៏មាន​ជនជាតិ​ចិន​៣​នាក់ បាន​ចុះ​ពី​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ មក​ចាប់​នារី​ជនជាតិ​ចិន​នោះ ខ្ទប់មាត់​បោះ​ចូលក្នុង​រថយន្ត​របស់​ពួកវា រួច​ជិះ​គេចខ្លួនបាត់​។​

​លោកស្នងការ​បន្តថា បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​ប៉ុស្តិ៍​សង្កាត់​២ ទៅដល់​កន្លែងកើតហេតុ និង​ត្រួត​ពិនិត្យមើល​កាំ​មេ​រ៉ា​សុ​វត្តិភាព​ឃើញថា ពិតជា​មាន​ករណី​ចាប់ខ្លួន​នារី​ជនជាតិ​ចិន​ដែល ជា​ថៅកែ​ហាង​លក់​សំលៀកបំពាក់ COCO ចូលទៅក្នុង​រថយន្ត ១​គ្រឿង ម៉ាក​ហាយ​ឡែ​ន​ឌែ ពិតប្រាកដ​មែន ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​យើង​ប្រើប្រាស់​វិធានការ​ជំនាញ និង​ស្ទាក់​គ្រប់​គោលដៅ​សំខាន់ៗ ដោយ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ទាំងអស់​។ រហូតដល់​វេលា​ម៉ោង​៦៖០០​នាទី ថ្ងៃទី​១៤ សីហា កម្លាំង​ជំនាញ​យើង​រកបាន​តំរុយ​ដែល​រថយន្ត​ជនសង្ស័យ​ជិះ​គេចខ្លួន​ទៅ​ស្រុក​ស្ទឹងហាវ ទើប​រុករក​រហូត​រំដោះ​បាន​ជនរងគ្រោះ ដែល​ត្រូវ​ជនសង្ស័យ​ចាប់​យកទៅ​បង្ខាំង​ទុក​នៅក្នុង​ព្រៃ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ រីឯ​ជនសង្ស័យ​បាន​រត់ គេចខ្លួន​អស់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បន្ថែមថា បន្ទាប់ពី​រំដោះ​ជនរងគ្រោះ​រួចហើយ កម្លាំង​ជំនាញ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូតដល់​ថ្ងៃទី​១៥ សីហា វេលា​ម៉ោង​១៥​នឹង​៣០​នាទី កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ នៅ​ចំណុច​សណ្ឋាគារ និង​កាស៊ីណូ រ៉ូយ៉ាល់​លី​ហ័​រ ស្ថិតនៅ​ក្រុម​១៣ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ព្រមទាំង​ដកហូត​បាន​រថយន្ត​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ មាន​ផ្លាកលេខ ភ្នំពេញ 2K-7388 ដែល​ក្រុម​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ចាប់ជំរិត​ជនរងគ្រោះ​។ បន្ទាប់ ពី​សាកសួរ​ជនសង្ស័យ​រួចមក កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ បន្ថែមទៀត នៅ​ថ្ងៃទី​១៥ វេលា​ម៉ោង​២១៖៣០​នាទី នៅ​ចំណុច​កែង​ផ្លូវ LV ស្ថិតនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។

​ជនរងគ្រោះ​ឈ្មោះ WU JIAJIA ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់​សម្លៀក​បំពាក់ ស្នាក់នៅ​ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ស្នាម​រង​បួស​ដាច់​រលាត់ស្បែក​បន្តិច​បន្តួច​(​រងរបួស​ស្រាល​) ។​

​ជនសង្ស័យ​ទាំង​៣​នាក់​៖១-​ឈ្មោះ WANG XIAO ZHANG ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ហាង​លក់​អំពូល​ភ្លើង​សូ​ឡា កាន់​លិខិតឆ្លងដែន​លេ​ខៈ EH7330702 (​មិនបាន​យកតាម​ខ្លួន​) ស្នាក់នៅ​សណ្ឋាគារ កាស៊ីណូ រ៉ូយ៉ាល់​លី​ហ័​រ ស្ថិតនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​, ២-​ឈ្មោះ RAN FU CHUAN ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នកគ្រប់គ្រង​ហាង​បាយ HUAN LE គ្មាន​លិខិត​ឆ្លង ដែន​លេខ​ជាប់​ខ្លួន ស្នាក់នៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ សីហនុ និង​៣-​ឈ្មោះ JIANG HONG ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ទិញ​អីវ៉ាន់​ហាង​បាយ HUAN LE គ្មាន​លិខិត​ឆ្លង ដែន​លេខ​ជាប់​ខ្លួន ស្នាក់នៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ សីហនុ​។​

​វត្ថុតាង​ចាប់យក​បាន​៖ រថយន្ត​១​គ្រឿង ម៉ាក​ហាយ​ឡែ​ន​ឌែ ពណ៌​ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2K-7388 (​មធ្យោបាយ​ធ្វើ​សកម្មភាព​ចាប់ជំរិត​)​និង​ក្នុង​រថយន្ត​មាន​សម្ភារ​មួយចំនួន​, រថយន្ត​១​គ្រឿង ម៉ាក TUNDRA ពណ៌​ស ផ្លាកលេខ ភ្នំពេញ 2AY-0176, ដំបង​ដែក​រលាស់​១​ដើម​, ខ្សែដៃ​អង្កាំ​, ចិ​ញ្ជៀ​ន​១​វង់​, ស៊ីម​ទូរស័ព្ទដៃ​១​គ្រឿង​, នាឡិកាដៃ​២ និង​បំពង់​ប្រើប្រាស់​គ្រឿងញៀន​១, ទូរស័ព្ទដៃ​៧​គ្រឿង​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×