Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូសបន្លាយ​ពី​ប្រទេស​ថៃ ដោយ ឆ្លងកាត់​ប្រទេស​ឡាវ និង​វៀតណាម នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃទី​១៩-២៥ សីហា​

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី ស្ថានភាព​ធាតុអាកាស (​ចាប់ពី​ថ្ងៃទី ១៩-២៥ ខែសីហា ឆ្នាំ ២០២០)​។​

​តាមរយៈ​តាមដាន​នៃ​ការវិវត្ត​និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព អាកាសធាតុ សង្កេតឃើញថា ព្រះរាជាណាចក្រ​កម្ពុ​ជាទ​ទួល​រង​ឥទ្ធិពល ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូសបន្លាយ​ពី​ប្រទេស​ថៃ ដោយ ឆ្លងកាត់​ប្រទេស​ឡាវ និង​វៀតណាម ។ ខណៈនោះ ក៏មាន​វិ​សម្ពាធ​ទាប មួយ​បានកើត​នៅលើ​សមុទ្រ​ចិន​ខាងត្បូង ដែល​អាច​វិ​វត្ត​ទៅជា​ព្យុះ​ទី ៧ ។ ព្យុះ​នេះ នឹង​រលាយ​ពេល​ដើរចូល​ដល់​លើ​ភាគខាងត្បូង​ប្រទេស​ចិន នៅ​ថ្ងៃទី ២០ ខែសីហា ។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ ៖ ១ – បណ្ដា​ខេត្ត​ទៅ​តំបន់​វាលទំនាប​កណ្ដាល ៖ – សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°c សីតុណ្ហភាព​អតិបរមា​ពី​៣០-៣២°c បណ្តា​ខេត្ត​នៅ​ភាគ​កណ្តាល និង​ភាគ​ពាយ័ព្យ នឹង​អាចមាន​ភ្លៀង រាយប៉ាយ​នៅក្នុង​កម្រិត​បរិមាណ ពី​មធ្យម​ទៅ​ច្រើន ក្នុងនោះ​ក៏មាន​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។ ដោយឡែក បណ្តា​ខេត្ត​ដទៃ ទៀត​អាចមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​បង្គួរ ។​

២- បន្ទា​ខេត្ត​នៅ​តំបន់​ជួរ​ថ្នាំ​បង​រែក និង​ខ្ពង់រាប​ឦសាន ៖ – សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°c ។ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ក្នុងនោះ ផ្នែក​មួយចំនួន នៃ​បណ្តា​ខេត្ត​ជាប់​តំបន់​ជួរ​ភ្នំ​ដងរែក នឹង​អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​

៣- បណ្ដា​ខេត្ត​ទៅ​តំបន់​មាត់សមុទ្រ ៖ -​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៦-២៨°C – សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°c ។ នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​

​អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាបជូន​ខាងលើ សូម សាធារណជន ជ្រាប​ជា​ព័ត៌មាន និង​សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នៅ​បន្ត​កើតមាន ។ បណ្តា​ខេត្ត​នៅ​ភាគ ពាយ័ព្យ​ជាប់​ប្រទើស​ថៃ និង​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក សូម​ប្រុងប្រយ័ត្ន ចំពោះ ភ្លៀង​ធ្លាក់​ច្រើន​ជាប់​បន្ត​ចាប់ពី​ថ្ងៃទី ២២-២៤ ខែសីហា ៕
​ដោយ​៖​កូ​ឡាប​

spot_img
×