Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ហួសចិត្ត​ខ្លាំងពេក ខាត់​សុ​ឃីម ទ្រាំ​មិនបាន​ដាក់​១​ឃ្លា​ទៅកាន់ ទ្រី ដា​ណា ស្តាប់​ហើយ​ចុក​ឈាម​ជំនួស​….

spot_img

​ប៉ុន្មាន​ថ្ងៃ​មកនេះ នៅលើ​បណ្តាញ​សង្គម បាន​ផ្ទុះ​កក្រើក​តែម្តង បន្ទាប់ពី​គេ​បានឃើញ​ម្ចាស់​ក្រុមហ៊ុន​ផលិតផល​អន​ឡាញ​ធំៗ ក្នុងនោះ មែ​រួយ អ្នកស្រី សៀវ​ម៉ី ស្រាប់តែ​បានចេញ​មុខ​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​ពាក្យសម្តី​វាយប្រហារ​ហាក់​ចំៗ​របស់​តារាចម្រៀង ពេជ្រ សោភា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរកស៊ី​របស់ខ្លួន​។​

​ជាក់ស្តែង ថ្មីៗ​នេះ ម្ចាស់​ហាង​លក់​មាស​ពេជ្រ ទ្រី ដា​ណា បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​ផ្ទុះ​ការភ្ញាក់ផ្អើល និង​សម្តែង​ការហួសចិត្ត​ជាខ្លាំង បន្ទាប់ពី​បានឃើញ​អ្នកស្រី​ស្រាប់តែ​ធ្វើ​ពិធី​ស្បថ​ដ៏​ធំ ដើម្បី​បញ្ជាក់​ពី​ភាពស្មោះត្រង់ និង​ថ្លៃថ្នូ​របស់ខ្លួន ក្រោយពី​មាន​មនុស្ស​មួយចំនួន បានចាប់ផ្តើម​រិះគន់​ហាក់​ចង់​វាយប្រហារ​លើ​អ្នកស្រី ដោយ​ចោទប្រកាន់ថា​អ្នកស្រី​រកស៊ី​បោកប្រាស់​គេ ឬ​រកស៊ី​មិន​ស្មោះត្រង់​ជាដើម​។​

​ក្រោយពី​បានឃើញ​បែបនេះ មហាជន​ជាច្រើន​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​ចាំបាច់​អី​ស្បថ​ដល់​ថ្នាក់​ហ្នឹង មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​, គេ​និយាយ​មិនទាន់​បញ្ចេញ​ឈ្មោះ​ចំៗ​ដល់​អ្នកណាម្នាក់​ឡើយ ឬ​ខ្លួន​បានធ្វើ​ដូច​គេ​និយាយ​មែន ហេតុ​អី​ម្នាក់ៗ​ប្រឹង​រអៀសខ្លួន​ម្ល៉េះ​, Idol សោភា​គាត់​គ្រាន់តែ​ចង់អោយ​មានការ​ប្រុង​ប្រ​យ័​ត្ត​តើ​ស ហើយ​បើ​ជោគជ័យ​ហើយ រក​សី​ុ​បន្តទៀត​ទៅ តែ​បែប​ស៊ី​លាស​រអៀសខ្លួន​ហើយ​មើ​ទៅ មានខ្លួន​ណាស់​ចែៗ​…»​។​

​ក្នុងនោះ​ផងដែរ តារា​ស្រី​ពហុ​ជំនាញ​ខាត់ សុ​ឃីម ព្រោះតែ​ឃើញ​ហួសចិត្ត​ខ្លាំងពេក ក៏បាន​ពោល​ពាក្យ​ត្រង់ៗ​ទៅកាន់​អ្នកស្រី ទ្រី ដា​ណា យ៉ាង​ចាក់​ដោត​បែបនេះ​ថា​៖ «​យី​ចែ​ហើយ បុណ្យ​ធ្វើ​លុយ​ខ្លួនឯង ចង់​អាណា​មីណា​មិន​ជឿ​ហី​ទៅ ចាំបាច់​ស្បថ​អី ស្បថ​យ៉ាង​នឹង បើ​ជិះ​យន្តហោះ​ជួប​ចែ​ឯង​ខ្ញុំ​សុំ​ដូ​សំបុត្រ​ហើយ សាង​បុណ្យ​ឬ​បាប ចិត្ត​ចែ​ទើប​ដឹង​ច្បាស់ ចែ​មិនអាច​ផ្គាប់ចិត្ត​មនុស្ស​មួយ​ប្រទេស​ឲ្យ​ជឿ​ចែ​ឲ្យ​ស្រឡាញ់​ចែ​ឯង​បានទេ​មនុស្ស​១០​ចិត្ត​១០​ណា​ចែ ចែ​ឯង​ចង់បាន feed back ពី​បុណ្យ​មែន​ចែ copy មិត្ត តែ​ហួសចិត្ត​ដែរ​»៕ ដោយ​៖ លឹម ហុង​

spot_img
×