Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង​បម្រុង​បត់​ស្តាំ ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត បុក​ពាក់កណ្តាល​ទ្វារ​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​(វីដេអូ)

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ព្រូស ក្នុង​ល្បឿន​លឿន​ក្នុងស្ថានភាព​ស្រវឹងស្រា បម្រុង​នឹង​បត់​ស្តាំ​ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត អក​ហ្សឺ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅបុក​ចំ​ទ្វារ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងស្រុង​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១ និង ២០ នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​អង្គា​រ៍​ទី ១៨ ខែសីហា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ ២១៧ កែង​នឹង​ផ្លូវ ៣៧១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើក រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-AY 3640 ក្នុងស្ថានភាព​ស្រវឹង​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ឡិច​សុ​ី​ស RX 300 ពណ៌​ស ជិះ​មាន​គ្នា ៤​នាក់ ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2Bb 9993 ធ្វើដំណើរ ស្រប​ទិស​ពី​ខាងក្រោយ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ដូចគ្នា ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏​ប្រុង​នឹង​បើក​វ៉ា​ឡើងទៅ​មុខ ស្រាប់តែ​រថយន្ត​ព្រូស បួង​ចង្កូត​បត់​ស្តាំ​ក៏​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅបុក​ពី​ចំហៀង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ព្រូស​ខ្ទាត​ប្រហែលជា ៣០ ម៉ែត្រ រង​ការខូចខាត​ទាំងស្រុង​។​

​បញ្ជាក់ ៖ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិនមាន​អ្នករងរបួស និង​ស្លាប់​នោះទេ គឺ​រង​ការខូចខាត​តែ​រថយន្ត​ទាំងសងខាង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា ន​សហការ​ជាមួយ​ជំនាញ​ចុះមក​ធ្វើការ​សម្របសម្រួល រវាង​ភាគី​ទាំងសងខាង ចុងក្រោយ​ម្ចាស់​រថយន្ត RX 300 សង ១០០០$ បញ្ចប់រឿង​៕​ដោយ​៖ សា មេ​ត​


spot_img
×