Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ងោក​មួយភាំង បុក​ខ្ទេច​បង្គោល​ភ្លើង​អស់​មួយ​ដើម​(វីដេអូ)

spot_img

​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន ស្រាប់តែ​ងោក​មួយភាំង ងើប​មក​បួង​ចង្កូត​មិនទាន់ ហោះ​ទៅបុក​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម សំណាង​ណាស់​ដែល​មិន​រងរ​ប៉ះពាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រួម​ដំណើរ​តាមផ្លូវ រង​ការខូចខាត​តែ​រថយន្ត និង​បង្គោល​ភ្លើង ១​ដើម​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៣ និង ៥០ នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​អង្គារ ទី​១៨ ខែសីហា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ ២១៧ សង្កាត់​ស្ទឹងមានជ័យ​ទី ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ម្ចាស់​រថយន្ត បាន​បញ្ជាក់ថា គាត់​បាន​បើករថយន្ត​ម៉ាក TACOMA មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ កណ្តាល 2A 8795 ធ្វើដំណើ​ចេញពីផ្ទះ​ប្រុង​មក​យក​បន្លែ​ផ្សារ​ដើម​គរ​យកទៅលក់ ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ងោក​មួយភាំង រួច​បាន​បួង​ចង្កូត​ចេញ​ដែរ តែ​មិនទាន់​ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ពេញទំហឹង បណ្តា​ឲ្យ​បាក់​អស់​មួយ​ដើម ។​

​តែ​សំណាង​ណាស់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិនមាន​នាក់​រងរបួស និង​ស្លាប់​ទេ គ្រាន់តែ​រង​ការខូចខាត​តែ​រថយន្ត និង​បាក់​បង្គោល​ភ្លើង​អស់​មួយ​ដើម​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ​បាន​ទាក់ទង ទៅខាង​ចរាចរណ៍​ក្រុង​ឲ្យ​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត​ទៅ​រក្សាទុក នៅ​ខាង​ចរាចរណ៍​ក្រុង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ដោយ​៖ សា មេ​ត​


spot_img
×