Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអភិវឌ្ឍ​ប្រទេស ក្នុង​វិស័យ​សំណង់ កំពុងតែ​ដំណើរការ​ទៅមុខ​ជាធម្មតា ទោះបី​ក្នុង​កាលៈទេសៈ ដែល​កម្ពុជា កំពុងតែ​ប្រឈម​នឹង​ការប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​-១៩(វីដេអូ)

spot_img

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០២០​នេះ​ថា ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា កំពុងតែ​ប្រឈម​នឹង​ការប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​-១៩ ការអភិវឌ្ឍ​ប្រទេស​ក៏​កំពុងតែ​ដំណើរការ​ទៅមុខ​ជាធម្មតា ក្នុងនោះ​វិស័យ​សំណង់​កំពុងតែ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា បាន​បន្ត​រីកចម្រើន​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត គឺ​សុទ្ធសឹងតែ​បានបង្ហាញ​ពី​តួលេខ​អភិវឌ្ឍន៍​កើនឡើង ជាមួយនឹង​សំណង់​អគារ​លំនៅដ្ឋាន​ខុន​ដូ , អា​ផាត​មិន , សំណង់​អគារ​ពាណិជ្ជកម្ម​ខ្ពស់ៗ និង​សំណង់​លំនៅដ្ឋាន​លក្ខណៈ​បុរី​ជាដើម​។
​ការសាងសង់​អគារ​ខ្ពស់ៗ​ជា​សូចនាករ នៃ​ភាព​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ហើយ​នៅពេល​ខាងមុខ​កម្ពុជា​យើង នឹងមាន​អាគារ​ខ្ពស់ៗ​បន្ថែមទៀត ទាំង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​។

​ទោះបី​ការកសាង​ផ្នែក​សំណង់​នេះ​កំពុងតែ​បោះជំហាន​ទៅមុខ​ហើយ​តម្រូវការ បុគ្គលិក ឬក៏​កម្មករ​ជាច្រើន​យ៉ាងណាក៏ដោយ សូម​ម្ចាស់​ក្រុមហ៊ុន ឬ​ម្ចាស់​ការដ្ឋាន សូម​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​បុគ្គលិក​កម្មករ​ឲ្យ​យល់​អំពី​របៀប​នៃ​ការថែរក្សា​សុខភាព​ជាពិសេស ការថែរក្សា​កុំ​ឲ្យ​មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ត្រូវមាន​ការលាង​សម្អាត​ដៃ មាន​ម៉ាស​ពាក់​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងករណី​ចាំបាច់​និង​ដើម្បី​ចៀសវាង​ការឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ ពីព្រោះ​ការដ្ឋាន​សំណង់​មាន​បុគ្គលិក​កម្មករ​ធ្វើការ​ច្រើន ។ សូម​យកចិត្តទុកដាក់​ថែរក្សា​បុគ្គលិក​កម្មករ​កុំ​ឲ្យ​ឆ្លង​ជំងឺ កូ​វីដ​-១៩៕​ដោយ​៖​កូ​ឡាប​

spot_img
×