Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​មាន​តំបន់ដីសើម​ ប្រមាណ​ជាង ​៧៥.០០០​ហិកតា ​ខណៈដែល​តំបន់​ទី ​៥​ កំពុង​សិក្សា​ដាក់បញ្ចូល​

spot_img

​ភ្នំពេញ​ញ​៖ បើ​តាម​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹ​ថា នៅ​​ថ្ងៃទី​២ កុម្ភៈ ឆ្នាំ​១៩៧១-​ថ្ងៃទី​២ កុម្ភៈ​ឆ្នាំ​២០១៨ គឺជា​ខួប​៣៧​ឆ្នាំ​នៃ​ការចុះហត្ថលេខា​បង្កើត​អនុសញ្ញា​ដី​សើម​អន្តរជាតិ អំឡុង​ពេល​ដែល​ពិភពលោក​ទើបតែ​ប្រារព្ឋ​ទិវា​ដី​សើម​អន្តរជាតិ​ដំបូង​កាលពី​ឆ្នាំ​១៩៩៧​ដើម្បី​លើកកម្ពស់​ស្តី​ពី​តម្លៃ​នៃ​តំបន់ដីសើម​ដែលមាន​សារៈសំខាន់​បំផុត​សម្រាប់​មនុស្ស​សត្វ​រុក្ខជាតិ និង​ភពផែនដី​។

​សម្រាប់​កម្ពុជា ក្រសួង​បរិស្ថាន​ដែល​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រារព្ឋ​ពិធី​នៅ​តាម​ទីតាំង​ផ្សេងៗ​គ្នា​ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ពី​តម្លៃ​នៃ​តំបន់ដីសើម ដល់​សាធារណៈជន ប្រជា​សហគមន៍ ជាពិសេស សិស្ស និស្សិត យុវជន​កម្ពុជា​។

​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​តំបន់ដីសើម​បួន​កន្លែង ជា​តំបន់​រ៉ា​ម​សារ​ដែល​មាន ផ្ទៃក្រឡា សរុប ៧៥.៩៤២​ហិកតា ដែល​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ និង​ប្រព័ន្ធ អេកូឡូស៊ី​៣​ផ្សេងៗ​គ្នា គឺ​តំបន់​បឹង​ទន្លេ សាប​តំបន់​ទន្លេមេគង្គ និង​តំបន់ឆ្នេរ ហើយ​បច្ចុប្បន្ន​នេះ​ក្រសួង បរិស្ថាន បាន​នឹង​កំពុង​ដំណើរការ​រៀបចំ​ដាក់បញ្ចូល តំបន់​ស្នូល​ស្ទឹងសែន នៃ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​ដែល​មាន​ភូមិសាស្ត្រ​ក្នុង​ខេត្ត​កំពង់ធំ​នេះ​ជា​តំបន់​រ៉ា​ម​សារ​ទី​ប្រាំ​របស់​កម្ពុជា​។

​ក្រសួង​បរិស្ថាន​ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​ថ្នាក់​តំបន់​ស្តីពី “​និរន្តរភាព​តំបន់​ដី សើម​ជាយក្រុង​” ដែល​សន្និសីទ​ថ្នាក់​តំបន់​នេះ​មាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ហត្ថលេខី​ចំនួន ១៧ ដោយ​បាន​ធ្វើការ ចែក រំលែក​នូវ​បទពិសោធន៍ ពិភាក្សា​អំពី​បញ្ហា​ជា​អទិភាព និង​គោលនយោបាយ ថ្មីៗ ដើម្បី​ការពារ និង ប្រើប្រាស់​ធនធាន ធម្មជាតិ​តំបន់ ដី​សើម នេះ​ប្រកបដោយ​និរន្តរភាព​។ ទាំងនេះ គឺជា​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុងការ​ចូលរួមជាអ​ន្ត​រ​ជាតិ ក្នុង​ការការពារ​និង​គ្រប់គ្រង​តំបន់ដីសើម​សម្រាប់​ផល ប្រយោជន៍ មនុស្សជាតិ និង​ជីវចម្រុះ​។​

​ការ ប្រារព្ធ​ទិវា​ដី​សើម​អន្តរជាតិ “​តំបន់ដីសើម ដើម្បី​និរន្តរភាព​ទីក្រុង​នា​ពេលអនាគត​”​។​នៅ​ព្រឹក​ថ្ងៃ​សុក្រ ថ្ងៃទី ២ កុម្ភៈ ឆ្នាំ​២០១៨ មន្ទីរ​បរិស្ថាន​ខេត្តកណ្តាល បាន​ប្រារព្ធ​ទិវា​ដី​សើម​អន្តរជាតិ ក្រោម​ប្រធានបទ “​តំបន់ដីសើម ដើម្បី​និរន្តរភាព​ទីក្រុង​នា​ពេលអនាគត​” នៅ​វត្ត​ជ្រោយ​ឫស្សី ភូមិ​លេខ​៤​ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្ត​កណ្តាល ក្រោម​អធិបតីភាព​របស់ លោក គង់ សោភ័ណ្ឌ អភិបាលរង ខេត្ត​កណ្តាល ដែល​មាន​ការចូលរួម​ពី មន្ទីរ​អង្គភាព​ជំ​ុ​វិញ​ខេត្ត អង្គការ​ការី​តា​កម្ពុជា អាជ្ញាធរ​ស្រុក​ស្អាង អាជ្ញាធរ​ឃុំប្រាសាទ មេភូមិ កងកំលាំងប្រដាប់អាវុធ​ទាំងបី ប្រជា​ការពារ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ សរុប​ចំនួន​៦០០​នាក់ ដោយ​មាន​ដាំ​កូនឈើចំនួន​៨ ប្រភេទ សរុប​៣៣៥​ដើម និង​បដា​ចំនួន​១​ផ្ទាំង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×