Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ជ្រើសរើស​ម​មន្ត្រី​ជាប់កិច្ចសន្យា ជាង​៣.២០០​ពាន់​នាក់ បម្រើការ​នៅតាម​ឃុំ សង្កាត់ សម្រាប់​ពិនិត្យ​បញ្ជី​ឈ្មោះ​ឆ្នោត​ឆ្នាំ​២០២០

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា គ​.​ជ​.​ប ត្រូវការ​ជ្រើសរើស​ក្រុម​ចុះឈ្មោះ​បោះឆ្នោត (​គ​.​ច​.​ប​) ចំនួន ១.៦៩៦ ក្រុម ស្មើនឹង ចំនួន ៣.២៤២​នាក់ ជាម​ន្ត្រី​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី ដើម្បី​បម្រើ​ការងារ​នៅតាម​ឃុំ សង្កាត់ ចំណុះ​រាជធានី ខេត្ត សម្រាប់​ការ ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ថ្លែងថា មន្ត្រី​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី ដើម្បី​បម្រើ​ការងារ​នៅតាម​ឃុំ សង្កាត់ ចំណុះ​រាជធានី ខេត្ត សម្រាប់​ការ ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ ដែល​មុខតំណែង​ដូចខាងក្រោម ៖

១- ប្រធាន​ក្រុម​ចុះឈ្មោះ​បោះឆ្នោត (​ក​.​ច​.​ប​), ២- សមាជិក​ក្រុម ចុះឈ្មោះ​បោះឆ្នោត ជា​ការីកុំព្យូទ័រ​

​បេក្ខជន​ដែលមាន​បំណង​ដាក់​ពាក្យសុំ​ប្រឡង​ចូល​បម្រើ​ការងារ​តាម​មុខតំណែង​ខាងលើ សូម អញ្ជើញ​ទៅ​មើល​សេចក្តីជូនដំណឹង​ស្តីពី​លក្ខខណ្ឌ​ប្រឡង​ជ្រើសរើស និង​ការដាក់​ពាក្យ និង​ការទទួល​ពាក្យ ដែល​នឹង​បិទ​ផ្សាយ​នៅតាម​សាលាឃុំ សង្កាត់ និង​ទីកន្លែង​សាធារណៈ ក្នុង​ឃុំ សង្កាត់ ។​

​ពាក្យសុំ​ប្រឡង​ចូល​បម្រើកា​ងាវ​នឹងមាន​ចែកជូន​ដោយ​ឥតគិតថ្លៃ នៅតាម​សាលាឃុំ សង្កាត់ ។​

​ការចាប់ផ្តើម​ចែក និង​ទទួល​ពាក្យ ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ (​វេលា​ម៉ោង ៧:០០ ព្រឹក​) ការឈប់​ទទួល​ពាក្យ ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០ (​វេលា​ម៉ោង ១៧:៣០ នាទី​ល្ងាច​)​។​

​ការបិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន​ដែល​ត្រូវ​ប្រឡង QCM និង​ធ្វើតេស្ត​កុំព្យូទ័រ នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ នៅតាម​សាលាឃុំ សង្កាត់ នៃ​រាជធានី ខេត្ត ការប្រឡង OCM និង​ធ្វើតេស្ត​កុំព្យូទ័រ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ នៅតាម​មណ្ឌល​ប្រមូលផ្ដុំ​ក្នុង ស្រុក ខណ្ឌ ៕ ដោយ​៖​កូ​ឡាប​

spot_img
×