Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​រោង​សិប្បកម្ម​ដ៏​ធំ​មួយ​តម្លៃ​រាប់ពាន់​ដុល្លារ នៅ​ក្រុង​ស្ទឹងត្រែង​

spot_img

ស្ទឹងត្រែង ៖ រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ដ៏​ធំ​មួយកន្លែង ត្រូវបាន​ភ្លើង​ឆាបឆេះ​សល់​តែ​គំនរ​ផេះ កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ ២០២០ នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

តាម​ប្រភពព័ត៌មាន​ពី​កម្មករ ដែល​ស្នាក់​នៅក្នុង​រោង​សិប្បកម្ម បាន​ប្រាប់​សមត្ថកិច្ច​ឱ្យដឹងថា អគ្គិភ័យ​នោះ សង្ស័យ​បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង​ឆេះ រាលដាល​រោង​សិប្បកម្ម​ទាំងមូល​។ ឃើញ​ដូច​នោះ ក្រុមកម្មករ​ក៏បាន​យក​ទឹក​ពន្លត់ ហើយ​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ក៏បាន​យក​រថយន្ត​ជួយ​អន្តរាគមន៍​។ ក៏ប៉ុន្តែ​ដោយសារ​ស្ថានភាព​ភ្លើង​បាន​ឆាបឆេះ ដែលមាន​ទំហំ​ខ្លាំង ធ្វើ​ឲ្យ​ការគ្រប់គ្រង​តាំងពី​វេលា​ម៉ោងជាង ២ រំលងអធ្រាត្រ រហូតដល់​ម៉ោង ៥​ព្រឹក​ទើប​រលត់​។​

រោង​សិប្បកម្ម​ដ៏​ធំ​មួយ​នោះ គឺ​បាំង​ក្តារ និង​ដំបូល​ប្រក់​ដែក​ស័ង្កសី ដែលមាន​ទំហំ​ធំ​។ នៅក្នុង​រោង​សិប្បកម្ម​នោះ មាន​គ្រឿង​សង្ហា​រឹម តុ ទូ សា​ឡុង ដែលមាន​តម្លៃ​រាប់ពាន់​ដុល្លារ នៅ​សេសសល់​ក៏ត្រូវ​បាន​ភ្លើង​ឆេះ រួមទាំង ម៉ាស៊ីន​សម្រាប់​អា​ជ្រៀក​ឈើ​មួយចំនួន​ក៏​ចេះ​ផងដែរ​។ អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​រោង​សិប្បកម្ម​ដ៏​ធំ នៅក្នុង​ក្រុង​ស្ទឹងត្រែង​មួយ​នេះ សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​ពី​ទំហំ នៃ​ការខាតបង់​នៅឡើយ​ទេ បើ​គិត​រហូតមកដល់​ព្រឹក​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២០​។

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា ម្ចាស់​សិប្បកម្ម​ឈ្មោះ សុខ ឃឿន គឺជា​ជនជាតិខ្មែរ​វៀតណាម​។ សិប្បកម្ម​ដ៏​ធំ​មួយ​នេះ កន្លងមក​សមត្ថកិច្ច​ធ្លាប់បាន​ចុះ​ពិនិត្យ​រាប់​ភ្លេច​រួចមកហើយ ហើយ​នៅក្នុង​ហេតុការណ៍​ភ្លាមនោះ ត្រូវបាន​គេ​ឲ្យ​ដឹងថា ម្ចាស់​សិប្បកម្ម​ខាងលើ ពុំបាន​នៅ​កន្លែងកើតហេតុ​ឡើយ​៕ ដោយ​៖​សុខុម​

spot_img
×