Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ថៅកែ​ផលិត​ស្ករត្នោត​ក្លែងក្លាយ ដាក់ពន្ធនាគារ​ខេត្តកណ្ដាល​

spot_img

​កណ្តាល​៖ លោក ជួន វណ្ណៈ ចៅក្រម​ជំនុំជម្រះ នៃ សាលាដំបូង​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២០ នេះ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ឈ្មោះ ជុន មុំ ដាក់ពន្ធនាគារ​ខេត្តកណ្ដាល ពីបទ កែច្នៃ ផលិតផល​ទំនិញ​ដែល​ច្បាប់​ហាមឃាត់ ប្រព្រឹត្ត​នៅ​ភូមិ​រំលិច ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៤​ខែសីហា ឆ្នាំ​២០២០ តាម​បញ្ញត្តិ​មាត្រា ១៧ ១៨ និង​មាត្រា ៦៣ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព​សុវត្ថិភាព​លើ​ផលិតផល និង​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២០​។​។

ស្ត្រី​រូបនេះ​បាន​ប្រព្រឹត្ត​បទល្មើស​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ចំនួន ៨ ដង​ប៉ុន្តែ​ពុំ​ត្រូវបាន​ផ្តន្ទាទោស ឬក៏​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នោះឡើយ​។ ការប្រព្រឹត្ត​បទល្មើស​ញឹកញាប់​ហើយ​មិនមាន​ទោស ត្រូវបាន​គេ​សង្ស័យថា មន្ត្រី​អនុវត្តន៍​ច្បាប់​ខ្លះ​អាចមាន​ផលប្រយោជន៍​អំពី​រឿងនេះ ។ ឈ្មោះ ជុន មុំ រស់នៅ​ភូមិ​រំលិច ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​លោក ជួន វណ្ណៈ ចៅក្រម​ជំនុំជម្រះ នៅ​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០២០​នេះ បានចេញ​ដីកា​សម្រេច​បង្គាប់​ឲ្យ​ប្រធាន​មន្ទីរឃុំឃាំង​ខេត្តកណ្តាល ឃុំខ្លួន​ឈ្មោះ ជុន មុំ ភេទ​ស្រី ជា​បណ្តោះអាសន្ន ឲ្យ​បានសម្រេច​តាម​ដីកា​នេះ​។​

​ចំណែក​លោកជំទាវ ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រិះគន់​ខ្លាំងៗ និង​បាន​ព្រមាន​ថា បើ​ហ៊ាន​ដោះលែង​ទៀត លោកជំទាវ នឹង​ទៅរក​មុខ​ព្រះរាជអាជ្ញា​និង សមត្ថកិច្ច ហើយ ។​

​លោកជំទាវ​បាន​បញ្ជាក់ថា​” សូម​បងប្អូន​កូនក្មួយ​មិត្ត​រួម​Facebook ទាំង ជួយ​ឃ្លាំមើល​ការឃាត់ខ្លួន​ថៅកែ​ឈ្មោះ​ជុន មុំ ផលិត​ស្ករត្នោត​ក្លែងក្លាយ​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នោះ​ឃាត់​បាន​ប៉ុន្មាន​ថ្ងៃ​បើ​ហ៊ាន​លែង​យាយ​ជុន មុំ ទៀត​ខ្ញុំ​ទៅរក​មុខ​លោក​ព្រះរាជអាជ្ញា និង​សមត្ថកិច្ច​ប៉ូលីស​ហើយពី​ព្រោះ​ការផលិត​ស្ករត្នោត​ក្លែងក្លាយ​ចាប់​ថៅកែ​នេះ​៨ ដង​តែ​មិនដែល​កាត់ទោស​ទេ​ចាំមើល​សា​នេះ​តុលា​ការគិត​យ៉ាងម៉េច​លែង​យាយ​ហ្នឹង​ឲ្យ​ទៅ​ផលិត​ទៀត​ដែរ​ទេ ? សូម​មិត្ត​រួម​ហ្វេ​ស​ប៊ុ​ក​ជួយ​ឃ្លាំមើល​តុលាការ​ទាំងអស់គ្នា “៕ ដោយ​៖​កូ​ឡាប​

 

spot_img
×