Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រទេស​កាណាដា កំពុងតែ​ឈឺក្បាល ព្រោះ​តែមាន​គណនី​រាប់ពាន់ ត្រូវបាន​លួច​ចូល​

spot_img

​ភ្នំពេញ ៖ ការវាយប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​មានការ​កើនឡើង​ខ្លាំង​ចាប់​តាំងពីដើម​ឆ្នាំនេះ ជា​ឧទាហរណ៍​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ អាជ្ញាធរ​ប្រទេស​កាណាដា​បាន​ប្រាប់​ឱ្យដឹងថា មានការ​លួច​ចូល​គណនី​រាប់ពាន់​របស់​អ្នកប្រើប្រាស់ ដែល​ប្រើ​សេវាកម្ម​ជាមួយ​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ការវាយប្រហារ​នេះ​គឺ​សំដៅ​ទៅលើ​សេវាកម្ម GCKey ដែល​កំពុង​ប្រើប្រាស់​ដោយ​នាយកដ្ឋាន​ចំនួន ៣០ និង​គណនី​របស់​ភ្នាក់ងារ​ពន្ធដារ​នៃ​ប្រទេស​កាណាដា​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department នៅ​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០២០​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹងថា តាម​ការបង្ហាញ​ប្រាប់​ពី​អាជ្ញាធរ​ថា យ៉ាងហោចណាស់​មាន​លេខ​សម្ងាត់ និង​ឈ្មោះ​អ្នកប្រើប្រាស់​ចំនួន ៩០៤១ ដែល​ត្រូវបាន​លួច និង​ត្រូវបាន​ព្យាយាម​ចូល​ដើម្បី​ប្រើ​សេវាកម្ម​របស់​រដ្ឋាភិបាល​។ គណនី​ទាំងនេះ​ត្រូវបាន​បិទ​ចោល ក្រោយពី​រកឃើញថា​បាន​រង​ផលប៉ះពាល់​ពី​ការវាយប្រហារ​នេះ​។ ជាមួយគ្នានេះដែរ​ទិន្នន័យ​គណនី​របស់​ទីភ្នាក់ងារ​ពន្ធដារ​ប្រមាណ ៥៥០០ គណនី ក៏ត្រូវ​បាន​គេ​កំណត់​គោលដៅ​នៅក្នុង​ការវាយប្រហារ​នេះ និង​ការវាយប្រហារ​មួយ​ផ្សេងទៀត​ផងដែរ ហើយ​ការចូល​ទៅកាន់​គណនី​ទាំងនោះ​ត្រូវបាន​ផ្អាក ដើម្បី​ការពារ​ព័ត៌មាន​របស់​អ្នកប្រើប្រាស់​។​

​បច្ចុប្បន្ន​អាជ្ញាធរ​របស់​ប្រទេស​កាណាដា​កំពុង​ស៊ើបអង្កេត ដើម្បី​ធ្វើការ​កំណត់ឱ្យ​ច្បាស់​ថា​តើ​មានការ​រំលោភ​លើ​ឯកជន​ភាព ឬ មាន​ទិន្នន័យ​ណា​ត្រូវបាន​ទាញយក​ពី​គណនី​ទាំងនោះ​។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​អ្នកប្រើប្រាស់​មានការ​ប្រុងប្រយ័ត្ន ក្នុងការ​រក្សាទុក​ឈ្មោះ​និង​លេខ​សម្ងាត់ ដើម្បី​ជៀសវាង​ពី​ការ​លួច​យក​របស់​ជនអនាមិក ជាងនេះទៅទៀត សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ជាមួយនឹង​ការបោកប្រាស់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា តាម​រូបភាព​ផ្សេងៗ ដូចជា​ការបន្លំ​តេ​ឬ​ផ្ញើ​សារ​ថា ជា​ភ្នាក់ងារ​មកពី​ធនាគារ​ដើម្បីឱ្យ​បងប្អូន ផ្ដល់​លេខ​កូដ​ឬ​លេខ​សម្ងាត់​នោះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×