Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ក្មេង​ទំនើង​ប្រើ​ស្ទីល​ថ្មី កាក់​ម៉ូតូ និង​ដក​សោ​ម៉ូតូ​នារីៗ ដើម្បី​ញ៉ែ និង​សុំ​លេខ​ទូរស័ព្ទ និង​បង្ក​ហិង្សា​ក្នុង​ថ្ងៃ​ឈប់សម្រាក ត្រូវ​សមត្ថកិច្ច​ក្របួច​យកទៅ​អប់រំ​

spot_img

​សៀមរាប​៖ មាន​ក្រុម​ក្មេង​ទំនើង​២​ក្រុម​កំពុង​បង្ក​ហិង្សា កាក់​ម៉ូតូ​និង​ដក​សោ​ម៉ូតូ​នារីៗ ដើម្បី​ញ៉ែ​សុំ​លេខ​ទូរស័ព្ទ ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ លោក​វរសេនីយ៍ទោ មឿ​ន បូរី ជា​ប្រធាន​គោលដៅ​ការពារ​តំបន់​បារាយណ៍ទឹកថ្លា បាន​ដឹកនាំ​កម្លាំង​ចេញទៅ​សហការ​អន្តរាគមន៍ ចាប់បាន​ក្រុម​ក្មេង​ទំនើង​ចំនួន​៧​នាក់ យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទឹក​វិល​ភ្លាមៗ​។​

​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទឹក​វិល បាន​សហការ​ធ្វើការ​អប់រំ​ក្រុម​ក្មេង​ទំនើង​ចំនួន​មួយក្រុម​មាន​គ្នា​៧​នាក់ តាម​បទបញ្ជា​របស់លោក​អធិការនគរបាល​ក្រុង​សៀមរាប ដែល​ដក​សោរ​ម៉ូតូ​របស់​នារីៗ​មិន​ឲ្យ​ទៅណា និង​បង្ក​ហិង្សា​បណ្ដាល​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ថ្ងៃបុណ្យ​ឈប់សម្រាក​។​

នៅ​ថ្ងៃទី ១៧ ខែសីហា ឆ្នា ២០២០ វេលា​ម៉ោង ១៦ និង ៤០​នាទី កម្លាំង​យើង​បានទទួល​ព័ត៌មាន​ថា មាន​ក្មេង​ទំនើង ២​ក្រុម បាន​វាយ​គ្នា កម្លាំង​សមត្ថកិច្ច យើង​មាន​ប៉ុស្ដិ៍​ទឹក​វិល ប៉ុស្ដិ៍​ស្រ​ង៉ែ ប៉ុស្ដិ៍​ក្របី​រៀល សហការ​ជាមួយ​កង​រាជ​អាវុធ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាម បាន​ឃាត់ខ្លួន​មនុស្ស ចំនួន ៧​នាក់ :
ទី​១. ឈ្មោះ សាន ភ័ក្ត្រ ភេទ ប្រុស អាយុ ២០​ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅ​ភូមិ តាក​ម្ម ឃុំ​ដួន​កែវ ស្រុក ពួក ខេត្តសៀមរាប ,
ទី​២. ឈ្មោះ យួន វិចិត្រ ភេទ ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ កម្មករ រស់នៅ ភូមិ ល្វា ឃុំ ដួន​ទ្រ ស្រុក ពួក ខេត្ត សៀមរាប ទី​៣. ឈ្មោះ ថា​ម សុ​ធឿ​ង ភេទ ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ ភូមិ តាក​ម្ម ឃុំ ដូន​កែវ ស្រុក ពួក ខេត្ត សៀមរាប ,
​ទី ៤. ឈ្មោះ លឿ​ត លីម ភេទ ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ ព្រលិត ឃុំ រើ​ល ស្រុក ពួក ខេត្តសៀមរាប ,
​ទី ៥. ឈ្មោះ ថុ​ន សារុន ភេទ ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ ភូមិ តាក​ម្ម ឃុំ ដូន​កែវ ស្រុក ពួក ខេត្ត សៀមរាប ,
​ទី ៦. ហាំង ឆ្លូញ ភេទ ប្រុស អាយុ ២០​ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ​ភូមិ តាក​ម្ម ឃុំ ដូន​កែវ ស្រុក ពួក ខេត្តសៀមរាប , ទី ៧. ឈ្មោះ រោច រំ ភេទ ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ កម្មករ រស់នៅ ភូមិ តាក​ម្ម ឃុំ​ដូន​កែវ ស្រុក ពួក ខេត្តសៀមរាប​។

​ក្រោយ​ទទួលបាន​ពត៌មាន​ថា​មាន​ក្រុម​ទំនើង​បង្ករ​ហឹ​ង្សា ដាក់គ្នា លោក​វរសេនីយ៍ទោ​មឿ​ន បូរី ជា​ប្រធាន​គោលដៅ​ការ​តំបន់​បារាយណ៍ទឹកថ្លា បាន​ដឹកនាំ​កម្លាំង​ចេញទៅ​សហការ​អន្តរាគមន៍ ចាប់បាន​ក្រុម​ក្មេង​ទំនើង​ទាំងនោះ យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទឹក​វិល​។

​ក្រុម​ក្មេង​ទំនើង បាន​រៀបរាប់​សារភាពថា ក្រុម​រូប​ខ្លួន​មាន​គ្នា ៧​នាក់​បាន​ផឹកស៊ី​នៅ​បារាយណ៍​ខាងលិច ម្ដុំ​ជិត​ជណ្ដើរ​យក្ស តាំងពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់ លុះ​រហូតដល់ ប្រហែល ម៉ោង ១៦ ពួកវា​បានឃើញ​ក្មេងស្រីៗ ចំនួន​៤​នាក់​ដែល​ជិះ​មកលេង​បារាយណ៍​ដែរ ក៏​ធ្វើ​សកម្មភាព​កាក់​ម៉ូតូ និង ដក់​សោ​ម៉ូតូ រូបគេ​ក្នុង​គោលបំណង​សំលេខ​ទូរស័ព្ទ និង​ញ៉ែ ខណៈពេល​នោះ មាន​មនុស្ស​ប្រុស ១​ក្រុម ប្រហែល ១០​នាក់​ជាង សុទ្ធតែ​ប្រុស អាយុ ប្រហែល ៣០ ជាង បាន​ជិះ​ពី​ទិស​ខាងត្បូង ហើយ​ឈប់​មុខ​ពួកវា ហើយ​ស្រែកថា ពួក​អា​ហែង​នឹង​ផឹកស៊ី​ស្រែក​ឡូឡា រករឿង​គេ ពេលនោះ​ជន ១​ក្រុម​នោះ​ក៏​ធ្វើ​សកម្មភាព យក​មួក​ការពារ វាយ​ពួក​រូប​ខ្លួន ហើយ​ពួក​រូប​ខ្លួន ក៏​ដក​ខ្សែក្រវ៉ាត់ វាយតប​តទៅ​វិញ មួយសន្ទុះ​ក្រុម​ម្ខាង​ទៀត បាន​រត់គេចខ្លួន​អស់ ។​

​ជន​ទំនើង​ខាងលើ យើង​បាន​សហការ​ជាមួយ​ជំនាញ​គ្រឿងញៀន​ក្រុង ធ្វើតេស្ដ​រកសារ​ធាតុ​ញៀន លទ្ធផល​អវិជ្ជមាន និង​ធ្វើ​ការអប់រំ កិច្ចសន្យា និង​ឲ្យ​អាណាព្យាបាល ធានា​យកទៅ​ផ្ទះ​វិញ​បន្ត​ការអប់រំ​៕ ដោយ​៖​កូ​ឡាប​

spot_img
×