Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​យុវជន​២​នាក់ ជិះ​ឌុប​គ្នា​ដល់​ផ្លូវបំបែក​ជា​បួន មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក បុក​ពីក្រោយ​ខ្ទាត​ទៅ​បោក​ក្បាល​នឹង​បង្គោល ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់​(វីដេអូ)

spot_img

​ភ្នំ​ពេ​ញេ ៖ យុវជន​២ នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន ដល់​ផ្លូវបំបែក​ជា​បួន​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក មក​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទាត​ទៅ​បោក​ក្បាល​នឹង​បង្គោល​ថ្ម​ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ២ និង ០០ នាទី ថ្ងៃ​អង្គារ ទី​១៨ ខែសីហា ឆ្នាំ ២០២០ ត្រង់ចំណុច​ផ្លូវ ៥០ ម៉ែត្រ ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​បើ​យោងតាម​ប្រភពពី​មិត្ត​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន និង​ជនរងគ្រោះ​ដែល​អង្គុយ​ពីក្រោយ ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក ប៊ីត មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ស្វាយរៀង 1N 2514 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច មក​កើត​បម្រុង​ទៅយក​មិត្តភក្តិ​នៅ​តាខ្មៅ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​បានឃើញ​រថយន្ត​មួយគ្រឿង ដែល​មិន​ចាំ​ម៉ាក​ធ្វើដំណើ​ក្នុងទិសដៅ ពី​ជើង មក​ត្បូង ស្រាប់​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​ពីក្រោយ​រួច​ខ្ទាត​ម៉ូតូ​ប្រហែល ១០​ម៉ែត ជ្រុល​ទៅ​បោក​ក្បាល​នឹង​បង្គោល​ថ្ម ចំក្បាល​បណ្តាល​ឲ្យ​ធ្លាយ​ខួ​ស្លាប់​ភ្លាមៗ រីឯ​នាក់​ឌុប​វិញ​គ្រាន់តែ​រងរបួស​ស្រាល​។​

​សព​ដែល​ស្លាប់​មានឈ្មោះ​ម៉ាន អេង មុខរបរ​នៅផ្ទះ បច្ចុប្បន្ន ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ទួល​ពង្រ​
​មាន​ស្រុកកំណើត នៅ​ភូមិ​ស្អាង ឃុំ​ត្រពាំង​គរ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម នៅ​លីវ​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់ សហការ​ជាមួយ​ជំនាញ​ចរាចរណ៍ ចុះមក​វាស់វែង និង​តាមរក​ជនបង្ក​ដើម្បី​មក​ចាត់ការ​តាមផ្លូវ​ច្បាប់ រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ស្រុក​កំ​ណើ ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ មី ដា​


spot_img
×