Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្ត្រី​បរិស្ថាន ស្វាគមន៍​ចំពោះ​ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ​

spot_img

ភ្នំពេញ ​៖ លោក សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ក្រុមហ៊ុន​ថាមពល​ពន្លឺព្រះអាទិត្យ OMNI NAVITAS ដែល​ដឹកនាំ​ដោយ​លោក Jim McAuliffe ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ស្តីពី​ការវិនិយោគ​ថាមពល​កកើត​ឡើងវិញ​។

​ភាគី​ក្រុមហ៊ុន​OMNI NAVITAS ដែលជា​ក្រុមហ៊ុន មកពី​អាមេរិក បានលើកឡើង​ពី​គម្រោង​នៃ​បំណង​វិនិយោគ​លើ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​កម្ពុជា​។

​ថ្លែង​ក្នុង​ឱកាស​នោះ លោក រដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​គម្រោង​នៃ​ការវិនិយោគ​លើ​ថាមពល​កើតឡើង​វិញ​នេះ បន្ថែម​ពី​នេះ លោក រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ចូលរួម​ធ្វើការ​សិក្សា​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​លើ​គម្រោង​ថាមពល​នៃ​ការកកើត​ឡើង​វិញ​ផងដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×