Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសចរ​ក្នុងស្រុក​សម្រុក​ទៅលេង​ខេត្ត​មណ្ឌល​គី​រី​យ៉ាងច្រើន​កុះករ នា​ថ្ងៃ​ឈប់សម្រាក​រយៈពេល​វែង​

spot_img

​មណ្ឌល​គី​រី​៖ តាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី នាពេល​ឈប់សម្រាក​រយៈពេល​វែង​នេះ មាន​ទេសចរ​ក្នុងស្រុក​ប្រមាណ​ជាង ១​មុ​ឺ​ន​នាក់ ក្នុង​មួយថ្ងៃ បាន​ដើរលេង​ក​ម្សា​ន​តាម​រមណីយដ្ឋាន​នានា​នៅក្នុង​ខេត្ត​។​

​ភ្ញៀវទេសចរ​មាន​ភាពកក់ក្តៅ រីករាយ​សប្បាយចិត្ត ក្នុងការ​មក​ទស្សនា​សម្រាក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ នៅ​ខេត្ត​មណ្ឌល​គី​រី ពិសេស​គឺ​ជក់ចិត្ត​ដិតអារម្មណ៍​ជាមួយ​អាកាសធាតុ​ត្រជាក់ និង​សម្រស់​ធម្មជាតិ​ដ៏​ទាក់ទាញ​នៅ​ទីនោះ​។​

បងប្អូន​ប្រជាពលរដ្ឋ​មាន​ចំណាប់អារម្មណ៍ ចូលចិត្ត និង​សម្រុក​ទៅលេង​ខេត្ត​មណ្ឌល​គី​រី​យ៉ាង​ច្រើ​ប​កុះករ មិន​ធ្លាប់មាន​ពីមុនមក ពិសេស​កន្លែង​ស្នាក់នៅ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ គឺ​ត្រូវបាន​កក់​ទុក​ពេញ​ទាំងអស់​។​

​ព្រម​ជាមួយនេះ នៅ​គ្រប់​គោលដៅ​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ អាជីវកម្ម និង​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដោយ​តម្រូវ​ឲ្យ​មានការ​ពិនិត្យ​វាស់​កំដៅ ការលាង​សំអាត​ដៃ​ដោត​អាកុល ការពាក់​ម៉ាស់ និង​ការរក្សា​គម្លាត​សុវត្ថិភាព​។​

​នៅ​គ្រប់​គោលដៅ​ទេ​សចណ៍​ក៏បាន​រៀបចំ​ឲ្យ​មាន​មន្ត្រី​សុខាភិបាល រថយន្ត​សង្គ្រោះបន្ទាន់ និង​កម្លាំង​សម្ថ​កិច្ច នៅ​ប្រចាំការ ដើម្បី​ត្រួតពិនិត្យ​សុខភាព និង​ការពារ​សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់ ចរាចរណ៍ អនាម័យ បរិស្ថាន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×