Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ទូរស័ព្ទដៃ​

spot_img

​តាកែវ ÷ នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១​និង​១០​នាទី​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​បានទទួល​ពាក្យបណ្តឹង​មួយច្បាប់​ពី​ឈ្មោះ លឹម ខឿន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​រស់នៅ​ភូមិ​ចុង​អាង ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ​ដែល​បាន​ប្តឹង​ឈ្មោះ កែម រិ​ទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ពីបទ​លួច​។​

​តាម​ពាក្យបណ្តឹង​បញ្ហា​ញ​ថា កាលពី​ថ្ងៃទី​កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧​វេលា​ម៉ោង​២​ទៀបភ្លឺ​ជនសង្ស័យ​ឈ្មោះ កែម រិ​ទ្ធ បាន​ចូលទៅ​លួច​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន ស៊ី​ច​ផ្លើស ដែលជា​របស់​កូនប្រសារ​គាត់​ឈ្មោះ សេង វណ្ណឌី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​អស់​ចំនួន​១​គ្រឿង ខណៈពេល​ម្ចាស់​លង់លក់​ក្នុង​ដំណេក​មិនបាន បិទ​គន្លឹះទ្វា​។ ពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួចបាន​សម្រេច​ហើយក៏​បើកទ្វា​ចេញ​តែ​ត្រូវ​ម្ចាស់ផ្ទះ​ដើមបណ្តឹង ឃើញ​ដេញតាម​ចាប់​តែ​ត្រូវ​ជនសង្ស័យ​រត់គេចខ្លួន​បាត់​។​

​ចំណែក​សមត្ថកិច្ច​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹង​ដែរ​ថា គ្រាន់តែ​ទទួលបាន​បណ្តឹង​ភ្លាម​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​លាយ​បូរ បាន​ចុះ​ទៅដល់​មូលដ្ឋាន​ជនសង្ស័យ​និង បាន​ហៅ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។ នៅ​ចំ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​លួច​យក​ទូរស័ព្ទ​នោះ​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនជាប់សង្ស័យ​ក្នុងករណី​លួច​នេះ​ត្រូវបាន​កម្លាំង​ជំនាញ​ស្រុក​ត្រាំកក់​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី​៕ តាកែវ​

 

spot_img
×