Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយ​ចល័ត​ចាប់​ឃាត់​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង សង្ស័យ​នាំចូល​គេចពន្ធ​, តែ​ក្រោយ​មក​ថា​បាន​នាំ​ចូល​តាម​ច្រក​៤០០

spot_img

បន្ទាយមានជ័យ ៖ គយ​ចល័ត​ចាប់​ឃាត់​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង កាលពី​រសៀល​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ក្រោយ​ពី​សង្ស័យ​នាំចូល​គ្មាន​ឯកសារ​គយ​ត្រឹមត្រូវ​។ ប៉ុន្តែ ក្រោយមក មាន​ការអះអាង​ថា ម្ចាស់​រថយន្ត​បាន​បង្ហាញ​ឯកសារ​គយ​ទេ​។​

ប្រភព​ព័ត៌មាន​ពី​ប៉ោយប៉ែ​ត​អោយដឹងថា​៖ រថយន្ត​លាក់ទុក​ក្នុង​ក្លឹប​ហាត់ប្រាណ ត្រូវបាន​មន្ត្រី​គយ​ចល័ត ផ្លូវ​៥០​ម៉ែត្រ នៃ​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ចាប់​នៅ​ក្នុង​ក្លឹប​ហាត់ប្រាណ​មួយ​កន្លែង​របស់​ឈ្មោះ អ៊ុយ ឆាយ ស្ថិត​ចំនុចដើម​ពុទ្រា​ក្នុងភូមិ​ក្បាលស្ពាន​១​សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

រថយន្ត​នោះ​ម៉ាក​ហ្វជូន​នឺរ ស៊េរី​ឆ្នាំ​២០១៨ ព​ណ៍ស ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ ថៃ​លេខក​ឋ​៧៩៥៩ ឆាក់​ឈើ​ង​សាវ​។​ ឃើញ​រថយន្ត​នេះ នាំ​គេ​នឹកឃើញ​ថា​វា​ដូចជា​ប្រភេទ​រថយន្ត​ដូចគ្នា​នឹង​រថយន្ត​ដែល​លោក​វរ​សេនីយ៍ សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​សេនា​តូច​លេខ​៩១១-​ប៉ោយប៉ែ​ត​ធ្លាប់​នាំចូល​និង​បាន​ប្រើ ហើយ​មាន​បញ្ហា​ចម្រូវចម្រាស​កន្លងម​ក​។​

លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​អោយ​សារព័ត៍មាន​ដឹងថា​:​មាន​ការចាប់​រថយន្ត​ដូច​ខាងលើ​មែន ព្រោះ​ពី​ដំបូង​សង្ស័យ​គ្មាន​ឯកសារ​គយ​។ ប៉ុន្តែ​បន្ទាប់​មក ទើប​មាន​ការអះអាង​ថា វា​មានេ​កសារ​ទៅវិញ​។​រថយន្ត​នេះ មិន​ពាក់ព័ន្ធ​លោក​មេ​ប៉ូលិស​ព្រំដែន​ខាងលើ​ដែរ​។​

មក​ទល់​ថ្ងៃ​ទី​៣ ខែ​កុម្ភ​: លោក សាំង ណន អនុ​ការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែ​ត​ទទួល​ច​ល័យ និយាយថា ៖ រថយន្ត​នោះ​មាន​ឯកសារ​គយ​ត្រឹមត្រូវ ហើយ​បាន​នាំ​ចូល​តាម​ច្រកព្រំដែន​តំបន់​៤០០ ស្រុក​សំឡូត​ខេត្ត​បាត់ដំបង​។ ដូច្នេះ គយ​ត្រូវ​ដោះលែង​ទៅវិញ​ហើយ​៕​ ដោយ ៖ បន្ទាយ​

spot_img
×