Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សាលារៀន​អនុវិទ្យាល័យ​ក​ន្ទឺ​១ សាលាបឋមសិក្សា​ស្វាយព្រៃ និង​ស្ពាន​បេ​ឡ ស្ថិតក្នុង​ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់​(វីដេអូ)

spot_img

​បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែសីហា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​សាលារៀន​អនុវិទ្យាល័យ​ក​ន្ទឺ​១ សាលាបឋមសិក្សា​ស្វាយព្រៃ និង​ស្ពាន​បេ​ឡ ស្ថិតក្នុង​ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​នៅក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម ឯកឧត្តម តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម លោ​ជំទាវ គណៈប្រតិភូ​អមដំណើរ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន លោកយាយ លោកតា និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៦០០ នាក់​។

ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ក្នុង​របាយការណ៍​ស្វាគមន៍​ថា ទោះបីជា​មានការ​ប្រឈមមុខ​ជា​សាកល​ដោយ​ជំងឺ​កូ​វីដ​១៩ ខេត្តបាត់ដំបង​នៅតែ​បន្ត​ទទួលបាន​សមិទ្ធផល​ជា​បន្តបន្ទាប់ ជាក់ស្ដែង​នៅថ្ងៃនេះ ក្រោម​អធិបតី​សម្ដេច​ក្រឡាហោម សមិទ្ធផល​ស្ពាន និង​អគារសិក្សា ត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ក្នុង​បរិយាកាស​ប្រកបដោយ​សេចក្ដីត្រេកអរ​រីករាយ​ពី​សំណាក់​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​ងួន បាន​មានប្រសាសន៍ថា ថ្ងៃនេះ ពី​ធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សាលា​
​អនុវិទ្យាល័យ​កន្ទី​១​នៅ​សាលាបឋមសិក្សា​ស្វាយព្រៃ និង​ស្ពាន​បេ​ឡេ​មួយ​ខ្សែ ស្ថិតក្នុង​ភូមិ​កន្ទី​១ ស្រុក​បាណន់ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ស្ថានភាព​នៅ​ខេត្តបាត់ដំបង រដ្ឋបាលខេត្ត​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ក្នុង​ការងារ​កំណែទម្រង់​លើ​គ្រប់​វិស័យ​ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល និង​ក្រសួង ស្ថា​ប័ណ​ពាក់ព័ន្ធ ក្នុង​គោលដៅ ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ផ្ដល់​សេវា​រដ្ឋបាល និង​សេវា​សា​ថា​រណៈ សំដៅ​លើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ និង​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ នៅក្នុង​ខេត្ត​ទាំង​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​។​

​តំណាង​ក្រុមនិស្សិត​អាហារូបករណ៍​សម្ដេច​ក្រ​ឡា​ហោម ចំនួន​១១០​នាក់ ដែលជា​កូនចៅ​ប្រជាពលរដ្ឋ​ស្រុក​បាណន់ បាន​ថ្លែងអំណរគុណ​ជូន​សម្ដេច​ក្រឡាហោម ព្រមទាំង​ថ្នាក់ដឹកនាំ ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​បាណន់ ដែល​បានផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ដល់​ពួកគេ​ដែលជា​និស្សិត មានការ​ប្រឈម​ក្នុង​ជីវភាព​និង​បាន​ប្ដេជ្ញា​ខិតខំ​សិក្សា​រៀនសូត្រ ព្រមទាំង​គាំទ្រ​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​តំណាង​ប្រជាពលរដ្ឋ​ក៏បាន​បន្ត​អញ្ជើញ​ថ្លែងអំណរគុណ​ជូន​សម្ដេច ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ដែល​តែងតែបាន​ផ្ដល់ជូន​នូវ​សមិទ្ធផល​ជាច្រើន​ជូន​ពួកគាត់ ជាក់ស្ដែង​ថ្ងៃនេះ មាន​ស្ពាន និង​អគារសិក្សា សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​សម្រាប់​សិស្សានុសិស្ស​ជា​កូនចៅ​របស់​ពួកគាត់​បាន​សិក្សា​រៀនសូត្រ​។ តំណាង​ប្រជាពលរដ្ឋ​បាន​សម្ដែង​ភក្ដីភាព​ឥត​ងាករេ​ជូន​សម្ដេច ព្រមទាំង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដែល​តែងតែ​គិតគូរ និ​ដោះស្រាយ​រាល់​សេចក្ដីត្រូវការ​ជូន​ពួកគាត់ ពិសេស​ការរក្សាបាន​នូវ​សុខ​សុខសន្តិភាព​។​

​អញ្ជើញ​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​សម្ពោធ​សមិទ្ធផល​ដ៏​អធិកអធម​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង បាន​សម្ដែង​ការពេញចិត្ត និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ក្រុមការងារ​គណបក្ស​ដែល​បាន​កសាង​សមិទ្ធផល​គ្រប់​វិស័យ​ជូន​ប្រជាពលរដ្ឋ និង​បាន​ឆ្លើយតប​ទាន់ពេលវេលា​រាល់​សេចក្ដីត្រូវការ​របស់​ប្រជាជន​។​

​សម្ដេច​ក្រឡាហោម​បាន​រំលឹកថា​របប​ពី​អតីតកាល គឺ​នៅ​រៀងរាល់ថ្ងៃ​សៅរ៍ ឬ​អាទិត្យ ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​ភាគច្រើន ប្រើ​ពេលវេលា​ឈប់សំរាក​នេះ​ដើម្បី​ធ្វើដំណើរ​កំសាន្ត រាំលេង​សប្បាយ ប៉ុន្តែ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ចាប់តាំងពី​ពេលមុន រហូត​ពេលនេះ​មាន​វប្បធម៌​ចាត់តាំង និង​បែងចែក​មន្ត្រី​ក្រុមការងារ​យក​ពេលវេលា​នេះ ឆ្លៀត​ចុះ​មូលដ្ឋាន ស្វែងយល់​ពី​សុខទុក្ខ និង​តម្រូវការ​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​ឱ្យទាន់​ពេលវេលា​។​

​សម្ដេច​បាន​បន្តថា​ការចុះ​មូលដ្ឋាន ការចុះ​ជួប​ប្រជាពលរដ្ឋ ការរៀបចំ​វេទិកាសាធារណៈ​ជា​ទៀងទាត់ និង​យ៉ាងសកម្ម បានធ្វើឱ្យ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ដាក់ចេញ​គោលនយោបាយ កម្មវិធី​នយោបាយ ព្រមទាំង​យុទ្ធសាស្ត្រ​នានា ត្រូវ​នឹង​សភាពការណ៍​ជាក់ស្ដែង ត្រូវ​នឹង​តម្រូវការ​ពិតប្រាកដរ​បស់​ប្រជាពលរដ្ឋ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ពេញចិត្ត ហើយ​ចូលរួម​គាំទ្រ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ជាតិ នាំឱ្យ​ជីវភាព​ពួកគាត់​កាន់​តែមាន​ភាពប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​នៅក្នុង​ឱកាស​នោះដែរ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​រហូតមក​ដល់ពេលនេះ រាជរដ្ឋាភិបាល​បាន និង​កំពុង គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩​យ៉ាង​ល្អ ដ្បិត​ពេលនេះ​កម្ពុជា​មិនទាន់មាន​ការឆ្លង​ជំងឺ​នេះ ជា​លក្ខណៈ​សហគមន៍ ដូច​ប្រទេស​មួយចំនួន​នោះឡើយ ហើយ​ការរកឃើញ​ករណី​ឆ្លង​ថ្មី គឺមាន​តែ​អ្នកដំណើរ​មកពី​ក្រៅប្រទេស​ប៉​ណ្ណោះ ខណៈ​ពលករ​ខ្មែរ​ជាង​១០​ម៉ឺន​នាក់ ដែល​ធ្វើដំណើរ​ឆ្លងដែន​ពី​ប្រទេស​ថៃ​នា​អំឡុងពេល​កូ​វីដ​១៩​នេះ ក៏​ត្រូវបាន​អាជ្ញាធរ​គ្រប់គ្រង​បាន និង​មិនមាន​ការឆ្លង​ជំងឺ​ដែរ​។​
​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ត​គូសបញ្ជាក់​អំពី​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ ដោយ​សម្ដេច​បាន​រំលឹក​ឡើងវិញ​អំពី​ស្ថានភាព​ដ៏​លំបាក​វេទនា​ក្នុង​ភ្លើងសង្គ្រាម ការបញ្ចប់​សង្គ្រាម រហូត​កសាង និង​រក្សាបាន​សុខសន្តិភាព​ដូច​សព្វថ្ងៃ ខណៈ​បណ្ដា​ប្រទេសមួយ​ចំនួន​នៅ​បន្ត​ស្ថិតក្នុង​ភ្លើងសង្គ្រាម
​នៅឡើយ ធ្វើឱ្យ​ប្រពល​រដ្ឋ​ជា​ជន​ស៊ីវិល​រងគ្រោះ​ស្លាប់​របួស ព្រាត់ប្រាស់​ជា​រៀងរាល់ថ្ងៃ​។

​សម្ដេច​បាន​បន្តថា ស្ថេរភាព​ជាតិ អាច​សម្រេច​ទៅបាន​អាស្រ័យ​លើ​សង្គម​មាន​ភាពយុត្តិធម៌ គ្មាន​ការរំលោភបំពាន​សិទ្ធិ សេរីភាព និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​
​សម្ដេច​ក្រឡាហោម​ក៏បាន​បន្ត​មានប្រសាសន៍ អំពី​ការខិតខំ​ដោះស្រាយ​ទំនាស់​ក្នុង​មូលដ្ឋាន តាមរយៈ​គ្រប់​យន្តការ និង​មធ្យោបាយ ដោយ​ប្រកាន់ខ្ជាប់​នូវ​ភាព​គ្រប់​ជ្រុងជ្រោយ និង​យុត្តិធម៌​។ សម្ដេច​ក៏បាន​បង្ហាញ​ការចាប់អារម្មណ៍​ចំពោះ​វិធីសាស្ត្រ​នៃ​ការសម្របសម្រួល និង​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធតុលាការ​របស់​អភិបាលខេត្ត​ពោធិ៍សាត់​។
​សម្ដេច​បាន​បន្ត​គូសបញ្ជាក់​អំពី​ការដាក់ចេញ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន និង​ណែនាំ​ឱ្យ​សមត្ថកិច្ច ព្រមទាំង​ប្រជាពលរដ្ឋ​ទប់ស្កាត់​កុំឱ្យ​គ្រឿងញៀន​ហូរ​ចូលក្នុង​សហគមន៍ និង​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​
​ជាមួយគ្នានេះ សម្ដេច​បាន​បន្តថា​គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​បន្ត​សម្លាប់​អាយុជីវិត​ប្រជាពលរដ្ឋ​ធ្វើឱ្យ​បាក់បែក​បាត់បង​សមាជិកគ្រួសារ ធ្វើឱ្យ​ពលរដ្ឋ​រងរបួស មាន​ពិការភាព ខូចខាត​ទ្រព្យសម្បត្តិ​ឯកជន និង​សាធារណៈ​ជា​រៀងរាល់ថ្ងៃ​។
​សម្ដេច​បាន​បន្ថែមថា ការ​រឹតបន្តឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​បានធ្វើឱ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​ប្រមាណ​៥០​ភាគរយ និង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ស្មារតី​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន និង​សូមឱ្យ​សមត្ថកិច្ច​បង្កើន​ការ​រឹតបន្តឹង​ច្បាប់​ដោយ​គ្មាន​ការលើកលែង​៕​

​ដោយ​៖​អ៊ុង សា​រុំ​

    

 

spot_img
×