Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ៖ អង្គការ​សមាគម​ខ្យល់​មួយចំនួន ដែល​មិនមាន​សកម្មភាព​អ្វី​ទេ នាពេល​កន្លងមក ក្រៅតែពី​ការប្រមូល​ផ្តុំគ្នា​ចេញ​សារ និង​សេចក្តីថ្លែងការណ៍​នយោបាយ​

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែងថា មាន​អង្គការ​សមាគម​មួយចំនួន​បាន​ដែល​ចេញ​សេចក្តីថ្លែងការណ៍ ដែល​ភាគច្រើន​ជា​អង្គការ​សមាគម​ខ្យល់ ដែល​មិនមាន​សកម្មភាព​អ្វី​ទេ​នាពេល​កន្លងមក ក្រៅតែពី​ការប្រមូល​ផ្តុំគ្នា​ចេញ​សារ និង​សេចក្តីថ្លែងការណ៍​នយោបាយ ហើយ​លោក​បាន​លើកយក​ទិដ្ឋភាព​ច្បាប់​ចំនួន ៧​ចំណុច ជា​ចំណេះដឹង​សម្រាប់​យុវជន អំពី​ច្បាប់ និង​ការអនុវត្ត​សិទ្ធិសេរីភាព នៃ​ការជួបជុំ​តវ៉ា​និង​បញ្ចេញមតិ ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍ ដែល​មិន​ច្បាស់លាស់ និង​គ្មាន​មូលដ្ឋាន របស់​អង្គការ​សង្គម​ស៊ី​វី​ល​មួយក្រុម​។​

​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ចេញ​សារ​បែបនេះ បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល សមាគម​ក្រៅ​រដ្ឋាភិបាល​ចំនួន​៨០ កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ បានរួម​គ្នា​ចេញ សេចក្តីថ្លែងការណ៍​រួមមួយ​ដោយបាន​ស្នើ​សូម​រាជរដ្ឋាភិបាល​បញ្ឈប់​ការប្រើប្រាស់​អំពើហិង្សា និង​ការចាប់ខ្លួន​អ្នក​តវ៉ា​ដោយ​សន្ដិវិធី​។​

​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ CHIN Malin Spokesman of MoJ បាន​មានប្រសាសន៍ថា បងប្អូន​អ្នកសារព័ត៌មាន​អាច​យកទៅ​ចុះ​ផ្សាយបាន ដោយ​មិនចាំបាច់​សុំ​ការអនុញ្ញាត​នោះទេ​។ ៧​ចំណុច ជា​ចំណេះដឹង​សម្រាប់​យុវជន អំពី​ច្បាប់​និង​ការអនុវត្ត​សិទ្ធិសេរីភាព នៃ​ការជួបជុំ​តវ៉ា​និង​បញ្ចេញមតិ ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍ ដែល​មិន​ច្បាស់លាស់ និង​គ្មាន​មូលដ្ឋាន របស់​អង្គការ​សង្គម​ស៊ី​វី​ល​មួយក្រុម​៖

១. បើ​ពិនិត្យ​ទៅលើ​ឈ្មោះ​អង្គការ​សមាគម​ដែល​ចេញ​សេចក្តីថ្លែងការណ៍​នេះ ភាគច្រើន​ជា​អង្គការ​សមាគម​ខ្យល់ ដែល​មិនមាន​សកម្មភាព​អ្វី​ទេ​នាពេល​កន្លងមក ក្រៅតែពី​ការប្រមូល​ផ្តុំគ្នា​ចេញ​សារ​និង​សេចក្តីថ្លែងការណ៍​នយោបាយ ក្នុងការ​ការពារ​ក្រុម​គោលដៅ​នយោបាយ​របស់គេ និង​រិះគន់​វិធានការ​ច្បាប់​របស់​រដ្ឋាភិបាល ដោយ​គ្មាន​មូលដ្ឋាន​។ ដូច្នេះ ក្រសួងមហាផ្ទៃ​ក៏​អាច​ពិនិត្យមើល​ឡើងវិញ​ផងដែរ ទៅលើ​សកម្មភាព​របស់​អង្គការ​សមាគម​ទាំងនោះ ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ច្បាប់​ស្តីពី​ការបង្កើត​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល ជាពិសេស​អំពី​សុ​ច្ចរិតភាព​និង​អ​ព្យា​ក្រឹត្យ​ភាព​នយោបាយ​នៃ​សកម្មភាព​របស់​ពួកគេ​។​

២. រដ្ឋធម្មនុញ្ញ​ចែងថា​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព​នៃ​ការជួបជុំ​បញ្ចេញមតិ​និង​តវ៉ា តែ​ក៏​បានចែង​បន្ថែមទៀត​ដែរ​ថា ការអនុវត្ត​សិទ្ធិ​ទាំងនេះ ត្រូវ​កំណត់ដោយ​ច្បាប់​។ ដូច្នេះ យើង​ត្រូវ​មើល​រដ្ឋធម្មនុញ្ញ​ឱ្យអស់ កុំ​មើល​តែមួយ​ផ្នែក រួមទាំង​ច្បាប់​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ផងដែរ ដើម្បី​អាច​ដឹងបាន​ថា​សកម្មភាព​ណា​ជាការ​អនុវត្ត​សិទ្ធិ និង​សកម្មភាព​ណា​ជា​ការបំពានច្បាប់ ដែល​អាច​នាំឱ្យ​មានការ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ណាមួយ​ជាយថាហេតុ​។​

៣. ការជួបជុំ​តវ៉ា​ដោយ​សន្តិវិធី សហការ​ជាមួយ​សមត្ថកិច្ច និង​គោរព​តាម​វិធានការ​សន្តិសុខ សុ​វត្ថ​ភាព និង​សុខភាព​សាធារណៈ គឺជា​ការអនុវត្ត​សិទ្ធិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ តែ​ផ្ទុយទៅវិញ ការជួបជុំ​តវ៉ា​ដោយ​មិនបាន​ជូនដំណឹង​និង​សហការ​ជាមួយ​សមត្ថកិច្ច បំពាន​វិធានការ​សន្តិសុខ សុ​វត្ថ​ភាព និង​សុខភាព​សាធារណៈ បង្ក​ជា​អំពើ​ហឹ​ង្សា​និង​ភាពចលាចល​ក្នុងសង្គម ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ សន្តិសុខ​ជាតិ និង​សិទ្ធិសេរីភាព​អ្នក​ដ៏​ទៃ រួមទាំង​ការដាក់​សម្ពាធ​ដល់​ស្ថាប័ន​តុលាការ​ដែលជា​ស្ថាប័ន​ឯករាជ្យ​ផងដែរ​នោះ គឺជា​អំពើ​ល្មើស​ទៅនឹង​ច្បាប់ ដែល​សមត្ថកិច្ច​ត្រូវ​ចាត់​គ្រប់​វិធានការ​ដើម្បី​ទប់ស្កាត់ ហើយ​អ្នក​តវ៉ា​ក៏ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ផងដែរ​ដែលមាន​ជា​ធរមាន​។​

៤. ការបញ្ចេញមតិ​អំពី​ក្តីកង្វល់​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន គឺជា​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ តែ​ផ្ទុយទៅវិញ​ការបញ្ចេញមតិ​ដោយ​បំផ្លើស​និង​បំភ្លៃ​ព័ត៌មាន​មិន​ពិត​ពី​បញ្ហា​ព្រំដែន ក្នុង​ចេតនា​ទុច្ចរិត​ញុះញង់​បង្ក​ភាពចលាចល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ មិនមែនជា​ការអនុវត្ត​សិទ្ធិ​នោះទេ តែ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​អ្នកប្រព្រឹត្ត​ត្រូវ​ទទួលខុស​ត្រ​វ​តាមផ្លូវ​ច្បាប់​ដែលមាន​ជា​ធរមាន​។​

៥. បញ្ហា​ព្រំដែន​ជា​បញ្ហា​រសើប​និង​មាន​ភាពស្មុកស្មាញ ហើយ​ការ​បំផ្លើស​និង​បំភ្លៃ​ព័ត៌មាន​មិន​ពិត​ពី​បញ្ហា​ព្រំដែន​នេះ នឹង​អាច​នាំឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ប្រទេសជាតិ ជាពិសេស​ប៉ះពាល់​ដល់​ស​ន្តិ​សុខ​ជាតិ និង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេសជិតខាង ដូច្នេះ​វិធានការ​ច្បាប់​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​ត្រូវតែ​ម៉ឹងម៉ាត់​បំផុត ដើម្បី​ការពារ​សុខសន្តិភាព​ជូន​ប្រទេសជាតិ​។

៦. ការដោះស្រាយ​បញ្ហា​ព្រំដែន គួរតែ​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកជំនាញ​ដែលមាន​បទពិសោធន៍ ការស្រាវជ្រាវ និង​ចំណេះដឹង​ច្បាស់លាស់​អំពី​បញ្ហា​ព្រំដែន ជាជាង​ធ្វើឡើង​ដោយ​ក្រុម​សកម្មជន​និង​ឈ្មួញ​នយោបាយ​ដែល​គ្មាន​ជំនាញ ចំណេះដឹង និង​ការស្រាវជ្រាវ​ទាល់តែសោះ​អំពី​បញ្ហា​នេះ ដោយ​សូម្បីតែ​មើល​ផែនទី​ក៏​មិនចេះ​មើល​ហើយ​មើល​ក៏​មិនត្រូវ​ជ្រុង​ផងដែរ​នោះទេ តែ​បែ​ជា​នាំគ្នា​ទៅ​មើល​លើ​ផែនដី​ឯណោះ​ទៅវិញ​។​

៧. តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ គ្មាន​ជន​ណា​ឬ​ក្រុម​អង្គការ​អន្តរជាតិ​ណាមួយ អាចដាក់​សម្ពាធ​និង​បង្គាប់បញ្ជា​មកលើ​តុលាការ​បាន​នោះទេ​។ ការចេញ​សេចក្តីថ្លែងការណ៍​ដាក់​សម្ពាធ​និង​ទាមទា​ឱ្យ​តុលាការ​ដោះលែង​ជនជាប់ចោទ​និង​ទម្លាក់ចោល​បទ​ចោទ មិនមែនជា​មធ្យោបាយ​ស្របច្បាប់​ក្នុងការ​ការពារ​ជនជាប់ចោទ​នោះទេ ហើយក៏​នឹងមិន​មាន​ឥទ្ធិពល​អ្វី​ដែរ​ទៅលើ​ការសម្រេច​របស់​តុលាការ​ដែលជា​ស្ថាប័ន​ឯករាជ្យ​។ ការកំណត់​ពី​ពិរុទ្ធភាព បទល្មើស និង​ទោសទណ្ឌ​របស់​ជនល្មើស គឺជា​សមត្ថកិច្ច​ផ្តាច់មុខ​របស់​តុលាការ ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​អង្គហេតុ​និង​អង្គច្បាប់​ដែលមាន​ជា​ធរមាន គឺ​មិនមែន​អាស្រ័យ​លើ​បក្សពួក​ឬ​ក្រុម​សម្ព័ន្ធមិត្ត​និង​អង្គ​ការដែល​គាំទ្រ​និង​ការពារ​សកម្ម​ភាពខុស​ច្បាប់​របស់​ជនល្មើស​នោះទេ ហើយ​មធ្យោបាយ​តាមផ្លូវ​ច្បាប់​តែមួយគត់​ក្នុងការ​ការពារ​ជនជាប់ចោទ​ក្នុងសង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ គឺ​ការចូលរួម​ក្នុង​ដំណើរ​នីតិវិធីតុលាការ​ដើម្បី​ធ្វើការ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×