Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​លើ​សការស្មាន​! ពិធីករ សឡា សម្ដី​ចាក់ទឹកមិនលេច ឡាយ​ហែក​ខ្ទេច​ពី​ល្បិច​អ្នកលក់​អន​ឡាញ​បោកប្រាស់​នៅ​ប្រទេស​ថៃ​

spot_img

​ភ្នំពេញ​៖ ពិធីករ​សម្ដី​ចាក់ទឹកមិនលេច សឡា បាន​ឡាយ​វីដេអូ​ហែក​ខ្ទេច​ពី​ល្បិច​អ្នកលក់​អន​ឡាញ​បោកប្រាស់​នៅ​ប្រទេស​ថៃ ដោយបាន​លើកឡើង​ពី​ករណី​មួយ ក្នុងករណី​ជាច្រើន​ទៀតថា ម្ចាស់​ភាគហ៊ុន​ធំៗ​នៅក្នុង​ប្រទេស​ថៃ ឬ​ទាក់ទង​ជាមួយនឹង​តំណាង​ចែកចាយ រឿង​ហ្នឹង​ល្បី​ខ្លាំង​មែនទែន ដែល​ធ្លាប់បាន​កើតឡើង​នៅក្នុង​ប្រទេស​ថៃ នោះ​គឺ​រឿង​ម៉ែ​មុន្នី (​កំពូល​ទ្រឹស្តី​សម្តី​ចាក់ទឹកមិនលិច​) ដែល​យក​ហ្វេ​ស​ប៊ុ​ក​ជា​កន្លែង​ដើម្បី​រកស៊ី​បោកប្រាស់​គេ ដែល​អាច​ស្ទា​យ​ស្រដៀង​អ្នកលក់​ផលិតផល​អន​ឡាញ​នៅ​ខ្មែរ ឬ យ៉ាងណា​?​។​

​ដំបូង​ឡើយ ម៉ែ​មុន្នី គាត់​គ្រាន់តែ​ជា​អ្នកលក់​តុក្កតា​អន​ឡាញ​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បន្ត​បន្ទាប់មក គាត់​បានចាប់ផ្តើម​កសាង​ខ្លួនឯង​រហូត​ល្បី​ខ្លាំង​មែនទែន តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

​តើ​គាត់​ចាប់ផ្តើម​ល្បី​តាម​ហ្វេ​ស​ប៊ុ​ក ដោយសារ​អ្វី​?

​គាត់​ចាប់ផ្តើម​ល្បី​តាម​ហ្វេ​ស​ប៊ុ​ក ទី​១- តាមរយៈ​ផុស​រូប​តាម​ហ្វេ​ស​ប៊ុ​ក​បង្ហាញថា​ខ្លួន​ជា​គឺជា​កំពូល​អ្នកមាន ដោយ​បង្ហាញ​ផ្ទះ​វីឡា​ច្រើន​កន្លែង ឡាន​ទំនើប​ច្រើន​គ្រឿង និង​មាន​ហាង​លក់​មាស​ទៀតផង​។ ទី​២- គាត់​ធ្វើ​ឲ្យ​គេ​កាន់តែ​ចាប់អារម្មណ៍​កាន់តែខ្លាំង គឺ​តាមរយៈ​ឡាយ​តាម​ហ្វេ​ស​ប៊ុ​ក​ចែក​មាស ប៉ុន្តែ ការចែក​មាស​នេះ គឺ​សុទ្ធតែជា​ក្រុមការងារ​របស់គាត់​ប៉ុណ្ណោះ ហើយ​នៅពេល​រឿងក្តី​របស់គាត់​ត្រូវបាន​បែកធ្លាយ និង​ត្រូវបាន​ចាប់ខ្លួន ប៉ូលិស​បាន​រកឃើញថា​ហាង​មាស​របស់គាត់ គឺជា​មាស​ក្លែងក្លាយ​។ ទី​៣- គាត់​ធ្វើ​ឲ្យ​គេ​ជឿ ដោយ​ជួល​តារា​ល្បីៗ​មក​ហាយ​សូ នៅក្នុង​កម្ម​ពិធី​របស់គាត់​។ អ៊ីចឹង​រូបភាព​ជាច្រើន ដែល​រូបគាត់​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍ គឺ​តាមរយៈ​ការបង្ហាញ​ថា​គាត់​ជា​មនុស្ស​ចូលចិត្ត​ធ្វើបុណ្យ បង្ហាញ​សុ​ច្ចៈ​ធម៌​ត្រឹមត្រូវ ដោយ​យក​ព្រះពុទ្ធសាសនា យក​សប្បុរសធម៌​ម​កបាំងមុខ​។​

​ហេតុអ្វី​បានជា​គេ​ជឿទុកចិត្ត ហើយ​ចូលចិត្ត​មករក​ស៊ី​ជាមួយ​ម៉ែ​មុន្នី​?

​មូលហេតុ​ដែល​គេ​នាំគ្នា​ជឿ ហើយ​ចូលចិត្ត​ភ្លូក​មក​ស៊ី​បណ្តាក់ទុន​ជាមួយ គឺ​ដោយសារ​ម៉ែ​មុន្នី ឬ ម៉ែ​មនោ អួត​ឲ្យ​គេ​ឃើញ​តាម​ហ្វេ​ស​ប៊ុ​កថា ឲ្យ​តែ​រថយន្ត​ស៊េរី​ទំនើប​ទើប​ចេញ​ថ្មី គឺ​គាត់​មាន​លុយ​ទិញ​ទាំងអស់​, គាត់​ជា​មនុស្ស​រកស៊ី​សុច្ចរិត​ត្រឹមត្រូវ ផុស​នៅលើ​ហ្វេ​ស​ប៊ុ​ក​ម្តងណា​ក៏​បង្ហាញ​ពី​ភាពមានបាន មានកា​រ៉ា​ស់លក់​រថយន្ត​ទំនើប​ដ៏​ធំ មាន​ក្រុមហ៊ុន​គ្រឿងសម្អាង​ល្បី មាន​ហាង​លក់​មាស មាន​ក្រុមហ៊ុន​នៅ​បរទេស និង​ជា​ផលិតករ​ស្អីៗ​ជាច្រើន​រាប់មិនអស់​។ គាត់​បាន​បង្រៀន​កូនចៅ​ទាំង​ដៃ​ឆ្វេង​ដៃស្តាំ​រាប់ពាន់​ម៉ឺន​នាក់ ដែល​មក​ស៊ី​ជាមួយ​ត្រូវមាន​ផ្នត់គំនិត​ដោយ​អួត​ស្មើៗ​គ្នា​ប្រាប់​គេ​ថា ឥឡូវនេះ​មាន​ខ្លាំងណាស់ មាន​លុយ​ទិញ​ឡាន មាន​លុយ​ទិញ​ផ្ទះ លុយ​ចាយ​លែង​អស់ហើយ ចង់​ឲ្យ​អ្នក​ទាំងអស់គ្នា​មក​មាន​ទាំងអស់គ្នា មក​កើប​លុយ​ទាំងអស់គ្នា កុំ​ឲ្យ​ក្រ​ទៀត ប៉ុន្តែ ចុងក្រោយ​ផ្ងារជើង​គ្រប់គ្នា​តែម្តង​។

​សឡា ក៏បាន​បញ្ជាក់​ឡើង​បះសក់​ថា នៅពេល​ចាប់ខ្លួន ប៉ូលិស​ក៏បាន​រកឃើញ​ទៀតថា ឡាន​ទំនើបៗ​ដែល​ម៉ែ​មុន្នី អួត​បង្ហាញ​តាម​ហ្វេ​ស​ប៊ុ​ក តាមពិត​គឺ​សុទ្ធតែ​ឡាន​ជួល​គេ​ទាំងអស់​។​

​ទោះយ៉ាងណា ការទម្លាយ​ចេញពី​ព័ត៌មាន​ករណី​តំណាង​ចែកចាយ​ដ៏​ធំ​រកស៊ី​បោកប្រាស់​គេ​នៅ​ស្រុកថៃ​ខាងលើនេះ សឡា ថា​ខ្លួន​មិន​និយាយ​សំដៅ ឬ ប្រៀបធៀប​ករណីនេះ​ទៅនឹង​បុគ្គល​ណា​នោះទេ តែ​ចង់​ឲ្យ​បងប្អូន​ទាំងអស់គ្នា ស្តាប់​ហើយ​ឈ្វេងយល់​ខ្លួនឯង​ទៅ​៕ ដោយ​៖ លឹម ហុង​

spot_img
×