Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេចឮ​ព័ត៌មាន​! បាក់​រលំ​បង្កា​ន់​ជញ្ជាំង​អគារ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គលបុរី បណ្តាល​ឲ្យ​សង្កត់​លើ​ក្មេងស្រី​ម្នាក់​ស្លាប់​គួរ​ឲ្យ​អាសូរ​

spot_img

​បន្ទាយមានជ័យ ៖ ក្មេងស្រី​ម្នាក់​បាន​ស្លាប់​គួរ​ឲ្យ​អាសូរ ដោយសារ​បាក់​រលំ​បង្កាន់ដៃ នៃ​អគារ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គលបុរី កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី ព្រឹក​ថ្ងៃទី​១២​ខែ សីហា​ឆ្នាំ​២០២០ ប៉ុន្តែ រឿងនេះ​ត្រូវបាន​បែកធ្លាយ​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ ។​

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា ឪពុកម្តាយ​ស្រី​រងគ្រោះ​ឈ្មោះ បាន សំរេច អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ បាន​និយាយថា នៅ​ថ្ងៃកើតហេតុ​នោះ គាត់​បាន​នាំ​កូនស្រី​រងគ្រោះ និង​កូនប្រុស​តូច​ម្នាក់ទៀត ទៅ​មើលថែ​ម្តាយ​មាន​ជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គលបុរី​។​

​មុនពេល​កើតហេតុ គាត់​បាន​ចង​អង្រឹង​ទៅនឹង​បង្កា​ន់​ជញ្ជាំង​ថ្ម​យ៉​ខាងមុខ​អគារ​រួច​អង្គុយ​យោល​ជាមួយ​កូនតូច​ឈ្មោះ សំរេច​សៀវ​អា អាយុ ១​ឆ្នាំ ខណៈ​កូនស្រី​រងគ្រោះ​ឈ្មោះ សៀវ​អឺ អាយុ ៦ ឆ្នាំ នៅ​ឈរ​លេង​ក្បែរ​ចុង​អង្រឹង ស្របពេលនោះ​ស្រាប់តែ​ជញ្ជាំង​ថ្ម​ដែល មាន​បណ្តោយ​១,២​ម៉ែត្រ និង​ទទឹង​១​ម៉ែត្រ បាន​បាក់​សង្កត់​ទៅលើ​កូនស្រី​ឈ្មោះ​សៀវ​អឺ បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កន្លងមក ខាង​បុគ្គលិក​មន្ទីរពេទ្យ បាន​ណែនាំ និង​ក៏​ដូច​ហាម​អ្នកជំងឺ និង​អ្នក​កំដរ​អ្នកជំងឺ តោង​អង្គុយលេង ឬ ចង​អង្រឹង​លើ​បង្កាន់ដៃ​អគារ​នោះ ព្រោះ​បារម្ភ​ក្រែង​មាន​គ្រោះថ្នាក់​។ ប៉ុន្តែ ទោះយ៉ាងណា គេ​បាន​រិះគន់ថា ករណីនេះ អង្គភាព​មន្ទីរពេទ្យ​គួរតែ​សរសេរ​ស្លាក​សញ្ញា​គ្រោះថ្នាក់ ឬក៏​គួរតែ​ធ្វើការ​ជួសជុល​ថ្មី ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​តទៅទៀត​៕ ដោយ​៖ លឹម ហុង​

spot_img
×