Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច ស ខេង អះអាងថា ច្បាប់​រៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់ វា​មិនមែន​រំលោភសិទ្ធិ​មនុស្ស​ទេ សូមកុំ​យល់ច្រឡំ​(វីដេអូ)

spot_img

​បាត់ដំបង ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ច្បាប់​រៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់ វា​មិន​មែន​រំលោភ​សិទ្ធិមនុស្ស​ទេ សូមកុំ​យល់ច្រឡំ ការរៀបចំ​សណ្ដាប់ធ្នាប់ ដើម្បី​ការពារ​សុ​វត្ថ​ភាព​អាយុជីវិត​ប្រជាជន នៅពេល​កើតមាន​ហេតុការណ៍​ជាយថាហេតុ អាច​ចូល​ជួយសង្គ្រោះ​បាន​។​

​ការលើកឡើង​បែបនេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលាបឋមសិក្សា​សាលា​អនុវិទ្យាល័យ​កន្ទី​១ នៅ​សាលាបឋមសិក្សា​ស្វាយព្រៃ និង​ស្ពាន​បេ​បេ​ឡេ​មួយ​ខ្សែ ស្ថិតក្នុង​ឃុំ​កន្ទី​១ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ច្បាប់​រៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់ វា​មិនមែន​រំលោភសិទ្ធិ​មនុស្ស​ទេ សូមកុំ​យល់ច្រឡំ ឧទាហរណ៍​ផ្ទះ ឬ​សំណង់អាណាធិបតេយ្យ​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា ដែល​រស់នៅ​ចង្អៀត មិនអាច​ឡាន​ពន្លត់​អគ្គិភ័យ​ចូល​ជួយ​សង្គ្រោះបាន ឬ​ការពង្រីក​ផ្លូវ​ថ្នល់ជាតិ ឬ​សង់​រោងការ នៅ​ពាក់កណ្ដាល​ផ្លូវថ្នល់ អាច​ស្ទះចរាចរណ៍​។​

​សម្ដេច ស ខេង បាន​មានប្រសាសន៍ថា ការកសាង​សង្គម​មួយ លុះត្រា​ណា​មាន​ប្រជាជន​គាំទ្រ កម្មវិធី​របស់​រាជរ​ដ្ឋា​ភិ​បាល ទើប​អាចធ្វើ​ឲ្យ​ប្រជាជនមាន​ស្ថេរភាព​៕
​ដោយ​៖​អ៊ុង​សា​រុំ

spot_img
×