Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​ពីរ​នាឱកាស​ឈប់សម្រាក ភ្ញៀវទេសចរ​ជាង​២៧​ម៉ឺន​នាក់ ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទៅ​ប្រទេស​

spot_img

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានចេញ​ផ្សាយ​ព័ត៌មាន​ថា ក្នុង​ថ្ងៃទី​ពីរ​នាឱកាស​ឈប់សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ដែល​ត្រូវ​នឹង​ថ្ងៃ​ទៅ​១៨ ខែសីហា ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ដែល​ចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទៅ​ប្រទេស​មាន​ចំនួន ២៧៧.០៧៨​នាក់ កើនឡើង ១៨,៧៥% ធៀប​នឹង​ថ្ងៃ​ទីមួយ ក្នុងនោះ​ខេត្តសៀមរាប និង​ខេត្តកំពត​មាន​អ្នក​ទៅលេង​ច្រើនជាង​រាជធានី​-​ខេត្ត​ដទៃ​។​

​បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោម​ភ្ញៀវ​សរុប​មាន​ចំនួន​សរុប ២៧៧.០៧៨​នាក់​នេះ មាន​ភ្ញៀវ​ជាតិ​មាន​ចំនួន ២៧៧,៦៤៩​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ២,៧៧០​នាក់​។​

​លោក​រដ្ឋមន្ត្រី​បានកត់សម្គាល់​ឃើញថា គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយចំនួន រួមមាន​៖ ខេត្តសៀមរាប​មាន​ចំនួន ៤៤.៣៦៤​នាក់​ ​ខេត្តកំពត​មាន​ចំនួន ៣៩.៩៨៣​នាក់ ខេត្តបាត់ដំបង​មាន​ចំនួន ២៦.៩៨៧​នាក់ ខេត្ត​កែប​មាន​ចំនួន ២៣.២២៩​នាក់ ខេត្ត​ព្រះសីហនុ​មាន​ចំនួន ២៣.១៤៩​នាក់ ខេត្តរតនគិរី​មាន​ចំនួន ១៤.២៩៤​នាក់ ខេត្តព្រះវិហារ​មាន​ចំនួន ១២.៤៣០​នាក់ និង ខេត្តមណ្ឌលគិរី​មាន​ចំនួន ១០.២៥៤​នាក់​៕
​ដោយ​៖​កូ​ឡាប​

 

spot_img
×