Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​បើករថយន្ត​អូ​ឌី បត់​​មិន​ប្រយ័ត្ន ត្រូវ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​រថយន្ត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​(វីដេអូ)

spot_img

​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បាន​ជ្រុល​ទៅបុក​ចំហៀង​ខាងមុខ​រថយន្ត បម្រុង​នឹង​បត់​បណ្តាល​ឲ្យ​ចូល​ម៉ូតូ​ក្រោម​រថយន្ត​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១១ និង ១៥ នាទី​យប់​ថ្ងៃ​ពុធ​ទី​១៩ ខែសីហា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ សហ​ពន្ធ​រុស្ស៊ី សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្ន​ពេញ​។

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​
​គេ​បានឃើញ​បុរស​ជនជាតិ​ចិន បើករថយន្ត​ម៉ាក​អូ​ឌី ពណ៌​ខ្មៅ​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 2AK 6966 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​មធ្យម ស្រាប់តែ​មកដល់​ជិត​ចំណុចកើតហេតុ ស្រាប់តែ​គេ​ឃើញ​យុវជន​ម្នាក់ទៀត ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ក្រហម​អត់​ផ្លាកលេខ ធ្វើដំណើរ​ពី​ខាងក្រោយ​រថយន្ត ស្រប​ទិស​គ្នា ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ត្រូវបាន​រថយន្ត​បួង​ចង្កូត​បត់​លឿន​មិន​ស៊ី​ញ្ញូ​ក៏ត្រូវ​ម៉ូតូ​បុក​ចំ​ពី​ចំហៀង​ខាងមុខ រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ខ្ទាតចូល​ក្រោម​រថយន្ត រីឯ​មនុស្ស​រងរបួស​ធ្ងន់​បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ដល់​ហើយ​បាន​ទាក់ទង​ទៅខាង​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត​


spot_img
×