Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្រវឹង​ជោក បើក​ម៉ូតូ​កង់​បី​ទៅបុក​នឹង​បង្គោល​ភ្លើង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​(វីដេអូ)

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី ក្នុងស្ថានភាព​ស្រវឹង​ជោក បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង បណ្តាល​ឲ្យ​គាប​ជាប់​រងរបួស​ធ្ងន់​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៩ និង ៣០ នាទី​យប់ ថ្ងៃ​ពុធ​ទី​១៩ ខែសីហា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជា​ជនរងគ្រោះ បើក​កង់​បី​ឥណ្ឌា​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 1GR 2950 ធ្វើដំណើរ​ក្នុងស្ថានភាព​ស្រវឹង​រេ​ពេញ​ផ្លូវ ក្នុងទិសដៅ​ពី​ត្បូង មក​ខាងជើង ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ក៏បាន​គេច​ពី​រថយន្ត​ជ្រុល​ចង្កូត​ទៅបុក​ចំ​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​គាប​ជាប់ ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​គាស់​ចេញ​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។ ក្រោយពេល​កើត​ហ​តុ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់​រួច​យក​ម៉ូតូ​កង់​បី​ទៅ​រក្សាទុក និង​បញ្ជូន​ជនរងគ្រោះ​យកទៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​ភ្លាមៗ​៕​ដោយ​៖ សា មេ​ត​


spot_img
×