Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំរាម​នៅតាម​ឆ្នេរសមុទ្រ កើតឡើង​ពី​ពលរដ្ឋ និង​អ្នក​ទេសចរណ៍​មួយចំនួន បរិភោគ​រួចហើយ បន្សល់ទុក​សំរាម​របស់ខ្លួន ពាសវាល​ពាសកាល​ឥត​សណ្តាប់ធ្នាប់

spot_img

​ខេត្ត​ព្រះសីហនុ ៖ ភ្ញៀវទេសចរ​ច្រើន សំរាម​ក៏​មិនតិច​ដែរ​។ សំរាម​នៅតាម​ឆ្នេរសមុទ្រ កើតឡើង​ពី​ពលរដ្ឋ និង​អ្នក​ទេសចរណ៍​មួយចំនួន​ដែល​បោះចោល​ឥត​សណ្តាប់ធ្នាប់ បន្សល់ទុក​សំរាម​របស់ខ្លួន ពាសវាល​ពាសកាល មិន​ប្រមូល​យកទៅដាក់​ក្នុង​ធុងសំរាម ។ ករណីនេះ មន្ត្រី​និង​ក្រុម​សម្អាត​បរិស្ថាន បាន​ចុះ​កើប​សម្អាត​ជា​បន្តបន្ទាប់ ។​

​ក្រសួងបរិស្ថាន បានចេញ​ផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ទេសភាព​ឆ្នេរសមុទ្រ​ស្អាត​ណាស់ ប៉ុន្តែ​សំរាម​ទាំងនេះ បានធ្វើឱ្យ​ទេសភាព​ទាំងនេះ​ប្រែជា​អាក្រក់​!​។ តើ​យើង​អាច​ចូលរួម​ទាំងអស់គ្នា ដើម្បី​ថែរក្សា​ឆ្នេរសមុទ្រ​យើង​ឱ្យ​ស្រស់ស្អាត​ជា​រៀងរហូត​ទេ​? បងប្អូន​ត្រូវ​វេច​ខ្ចប់​សំរាម និង​ទុកដាក់​ក្នុង​ធុងសំរាម​នៅក្បែរនោះ មិនគួរណា​បោះចោល​អនាធិបតេយ្យ​យ៉ាងនេះ​ទេ​! បងប្អូន​ដើរ​កម្សាន្ត​ចង់បាន​ទេសភាព​ស្អាត ចុះបើ​បងប្អូន​មួយចំនួន​តូច​មិន​ចូលរួម​ថែរក្សា ហើយ​បន្សល់ទុក​សំរាម​របស់ខ្លួន ពាសវាល​ពាសកាល​ដូច្នេះ តើ​បងប្អូន​ប្រជាពលរដ្ឋ​ផ្សេងទៀត​នឹង​មក​ទស្សនា​ទីនេះ​ទៀត​ទេ​? សូម​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន និង​វេច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​! ទោះបី​បងប្អូន​អញ្ជើញ​ដល់ទី​ណាក៏ដោយ សូម​ចាត់ទុក​ទីកន្លែង​នោះ​ជា​ផ្ទះ​របស់​យើង ចូលរួម​សម្អាត​បរិស្ថាន​យើង​! ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ភាគច្រើន ដែល​បាន​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​បរិស្ថាន​! រមណីយដ្ឋាន​ស្អាត បរិស្ថាន​ល្អ​។​

​ចំណែក​ផេ​ក​ហ្វេ​ស​ប៊ុ​ក ប្រជាជន​ខេត្ត​ព្រះសីហនុ នៅថ្ងៃនេះ​ដែរ បានចេញ​សារ​មួយ​ថា ជួយផ្ដល់​យោបល់ សុំ​ចិត្ត​ពី​បងប្អូន​បានទេ បរិភោគ​រួច​កាកសំណល់ និង​សំរាម សូម​វេច​ខ្ចប់ និង​ទុកដាក់​ក្នុង​ធុងសំរាម​ឲ្យ​មាន​អនាម័យ​។​

​នា​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ លោក សរ កក្កដា អភិបាលស្រុក​ព្រៃនប់ បាន​ដឹកនាំ​ការប្រមូល​សំរាម និង​សម្អាត​អនាម័យ នៅ​តំបន់​ទេសចរណ៍ ឆ្នេរ​ពយ​ជំទាវ​ម៉ៅ ស្ថិតក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​
​បងប្អូន​មួយចំនួន​ហាក់​នៅតែ​មិន​ព្រម​ចូលរួម ក្នុង​កិច្ចការពារបរិស្ថាន អនាម័យ កាកសំណល់​សំរាម ដែល​សល់​ពី​ការបរិភោគ បែរជា​ចោល​ពាសវាល​ពាសកាល ដែល​ធ្វើ​ឲ្យ​ខូច​សោភ័ណភាព​តំបន់​ទេសចរណ៍ និង​កន្លែង​កម្សាន្ដ ហើយ​គ្មានអ្វី​ក្រៅពី​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន រួមជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​រើស​ប្រមូល​យកចេញ​។​

​ជាថ្មី​ម្តងទៀត លោក សរ កក្កដា អភិបាលស្រុក​ព្រៃនប់​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មកលេង​កម្សាន្ត មេត្តា​វេច​ខ្ចប់ និង​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ធុងសំរាម​៕

ដោយ៖កូឡាប


spot_img
×