Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវា​ដី​សើម​ពិភពលោក​៖ តំបន់ដីសើម ដើម្បី​និរន្តរភាព​ទីក្រុង​នា​ពេលអនាគត​

spot_img

​ខេត្ត​កំពង់ធំ ​៖ ​នៅ​ថ្ងៃ​សុក្រ ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ក្រសួង​បរិស្ថាន បាន​រៀបចំ​ទិវា​ដី​សើម​ពិភពលោក​នៅ​ខេត្ត​កំពង់ធំ ក្រោម​ប្រធានបទ «​តំបន់ដីសើម ដើម្បី និរន្តរភាព​ទីក្រុង នាពេល​អនាគត​»​។ ព្រឹត្តការណ៍​នេះ​ប្រព្រឹត្តទៅ​ដោយ​មាន​ការចូ​ល​រួម​ពី​លោកស្រី ម៉ី ប៊ុត​វិទ្យា អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន តំណាង​គណៈ​អភិបាល​ខេត្ត​កំពង់ធំ រួម​ទាំង​ថ្នាក់​ដឹកនាំ​មន្ត្រីរាជការ នៃ​មន្ទីរ អង្គភាព​នានា សិស្ស និស្សិត តំណាង​អង្គការ​ដៃគូ និង​អាជ្ញាធរ​ដែនដី​។

​លោក ស្រី ស៊ុន​លាង ប្រធាន​នាយកដ្ឋាន​អភិរក្ស​តំបន់ដីសើម​ទឹកសាប​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ពិធី​នេះ​ក្នុង​គោលបំណង​អប់រំ ផ្សព្វផ្សាយ​ពី​តម្លៃ​នៃ​តំបន់ដីសើម ដល់​សាធារណៈជន ប្រជា​សហគមន៍ ជាពិសេស សិស្ស និស្សិត យុវជន​កម្ពុជា​។

​លោកស្រី ម៉ី ប៊ុត​វិទ្យា អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន មានប្រសាសន៍ថា​៖​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​តំបន់ដីសើម​បួន​កន្លែង ជា​តំបន់​រ៉ា​ម​សារ​ដែល​មាន ផ្ទៃក្រឡា សរុប ៧៥.៩៤២​ហិកតា ដែល​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ និង​ប្រព័ន្ធ អេកូឡូស៊ី​៣ ផ្សេងៗ​គ្នា គឺ​តំបន់​បឹង​ទន្លេ សាប តំបន់ ទន្លេ មេគង្គ និង​តំបន់ឆ្នេរ​។ បច្ចុប្បន្ន​នេះ​ក្រសួង បរិស្ថាន បាន​នឹង​កំពុង​ដំណើរការ​រៀបចំ​ដាក់បញ្ចូល តំបន់​ស្នូល​ស្ទឹងសែន នៃ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​ដែល​មាន​ភូមិសាស្ត្រ​ក្នុង​ខេត្ត​កំពង់ធំ​នេះ​ជា​តំបន់​រ៉ា​ម​សារ ទី​ប្រាំ​របស់ កម្ពុជា​។ លោកស្រី បាន​បន្ថែមថា នា​ពេល​ថ្មីៗ​កន្លងទៅនេះ រាជរដ្ឋាភិបាល ដែល មាន ក្រសួង បរិស្ថាន ជា​សេនាធិការ បានធ្វើ ជា ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​ថ្នាក់​តំបន់​ស្តីពី “​និរន្តរភាព​តំបន់​ដី សើម​ជាយក្រុង​” ដែល សន្និសីទ ថ្នាក់​តំបន់​នេះ​មាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ហត្ថលេខី​ចំនួន ១៧ ដោយ​បាន​ធ្វើការ ចែក រំលែក​នូវ​បទពិសោធន៍ ពិភាក្សា​អំពី​បញ្ហា​ជា​អទិភាព និង​គោលនយោបាយ ថ្មីៗ ដើម្បី​ការពារ និង ប្រើប្រាស់​ធនធាន ធម្មជាតិ​តំបន់ ដី​សើម នេះ​ប្រកបដោយ​និរន្តរភាព​។ នេះ​ជា​ភស្តុតាង​មួយ បង្ហាញ ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល ក្នុង ការ ចូលរួម ជា​អន្តរជាតិ ក្នុង​ការការពារ និង​គ្រប់គ្រង តំបន់ដីសើម សំរាប់​ផល ប្រយោជន៍ មនុស្សជាតិ និង​ជីវចម្រុះ​។​

​លោកស្រី បាន​បញ្ជាក់ទៀតថា​៖​ដើម្បី​កាត់បន្ថយ​នូវ​ផល​ប៉ះពាល់ ក៏ដូចជា​បញ្ហា​ប្រឈម​ទាំងនេះ យើង​គួរ​គប្បី​ធ្វើ​ការងារ​មួយចំនួន រួមគ្នា​ដើម្បី​ការពារ​តំបន់ ដី​សើម​ដូចជា ៖ ធ្វើ​ផែនការ​អភិវឌ្ឍ​ភូមិដ្ឋាន ដែល​មាន​ផលប៉ះពាល់​ជា​អប្បបរមា​ដល់​តំបន់ដីសើម​​ប្រើប្រាស់​​ដី​កសិកម្ម​របស់​យើង​អោយ​អស់​លទ្ធ ភាព ជៀសវាង​ការពង្រីក​ដី​កសិកម្ម ដោយ គ្មាន ការ​អនុញ្ញាត្ត និង​គ្មាន​ផែនការ​ប្រើប្រាស់​ដីធ្លី​ច្បាស់លាស់ ស្វែងរក​បច្ចេកទេស​ដាំ​ដុះ ដែល​ប្រើប្រាស់​ទឹក​តិច និង​អាច​ទទួលផល​ច្រើន កាត់បន្ថយ ឬ​ជៀសវាង​ការប្រើប្រាស់​ជីគីមី និង​ថ្នាំ​គីមី​ហួស​កំរិត​ជាដើម និង​ចូលរួម​ផ្សព្វផ្សាយ​ពី​តម្លៃ​នៃ​តំបន់ដីសើម និង​ប្រើប្រាស់​ធនធាន​តំបន់ដីសើម ឱ្យ​មាន​និរន្តរភាព ជាដើម​។​ល​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×