Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង​លោក ព្រាប សុវត្ថិ ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស ចូល​ផលិតកម្ម Galaxy Navatra

spot_img

​ភ្នំពេញ​៖ បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Galaxy Navatra នៅ​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០២០​នេះ បានប្រកាស​ព័ត៌មាន​ថា ផលិតកម្ម Galaxy Navatra សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត​ចំពោះ​វត្តមាន​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ចូលមក​រួមរស់​ក្នុង​គ្រួសារ​តែមួយ​នៃ​គ្រួសារ Galaxy Navatra

​ចំណែក តារាចម្រៀង Ton ChanSeyma តន់ ចន្ទ​សី​ម៉ា ក៏បាន​ប្រកាស​ផងដែរ​ថា
​នាង​ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត ចំពោះ​វត្តមាន​កំពូល​តារាចម្រៀង បងប្រុស ព្រាប សុវត្ថិ ចូលមក​រួមរស់​ក្នុង​គ្រួសារ​តែមួយ នៃ​គ្រួសារ Galaxy Navatra​។​

​លោក យឹម តា​ស្រង់ នាយក​ចាត់ការ​ទូទៅ​ផលិតកម្ម Galaxy Navatra បាន​ថ្លែងថា លោក ព្រាប សុវត្ថិ បានសម្រេច​ចិត្ត​ចូលមក​ផលិតកម្ម Galaxy Navatra ជាមួយ​កុងត្រា​រយៈពេល​៥​ឆ្នាំ​។​

​កម្មវិធី​ទទួល​ស្វាគមន៍​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​ខាងមុខនេះ​នៅ​សណ្ឋាគារ Garden City ៕

ដោយ៖កូឡាប

spot_img
×