Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណង់ផ្ទះ​ល្វែង​សង់​ជាប់​ខ្សែកាប​ភ្លើង ឆក់​កម្មករ​ស្លាប់​ម្នាក់ នៅ​សង្កាត់​ចោមចៅ​១(វីដេអូ)

spot_img

​ភ្នំពេញ ៖ សំណង់​ផ្ទះល្វែង​មួយកន្លែង​កំពុងដំណើរការ​សាងសង់ នៅ​ខាងត្បូង​ជាប់​ស្តុ​ប​ទួល​ពង្រ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏ប៉ុន្តែ​សំណង់​មួយ​នេះ​សង់​កៀក​ជាប់​ទៅនឹង​ខ្សែកាប​ភ្លើង​ដែលមាន​តង់ស្យុង​ខ្ពស់ គ្រា​ដែលមាន​កម្មករ​ម្នាក់ ឡើងលើ​ជាន់​ទី​៣ បែរជា​ជាន់​ប៉ះ​នឹង​ខ្សែកាប បណ្តាល​ឲ្យ​ឆក់​ធ្លាក់​ស្លាប់​ភ្លាមៗ​តែម្តង កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០​។ សាច់ញាតិ​មិន​អស់ចិត្ត ហៅ​ក្រុម​សង្គ្រោះ​ទៅ​ជួយ​ពិនិត្យ នៅតែ​មិនអាច​សង្គ្រោះបាន ភ្លាមៗ​មេការ​ព្យាយាម​ឲ្យ​កម្មករ​ដឹក​សាកសព​យ​ក​ចេញ​ក្រៅ គេចវេះ​ពី​ទំនួល​ខុសត្រូវ តែ​ត្រូវបាន​ប្រជាពលរដ្ឋ សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ រារាំង​ឲ្យ​ទុក​រង់ចាំ​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ​សិន ។​

​សាកសព​ជនរងគ្រោះ​មានឈ្មោះ​សុខ ទិ​ត្យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​ភូមិ​សាប​ប្រូច ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

​តាម​សម្តី​កម្មករ​ដូចគ្នា​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ឡើងលើ​រន្ទា​ទៅជា​ន់ទី​២ ដើម្បី​លាបថ្នាំ​បង្កាន់ដៃ​ផ្ទះល្វែង ខណៈដែល​សំណង់​ផ្ទះល្វែង​មួយ​នេះ សង់​កៀក​ជាប់​នឹង​ខ្សែកាប ពេលដែល​ជនរងគ្រោះ ជាន់​ឈរ​ប៉ះចំ​ខ្សែកាប​ភ្លើង បណ្តាល​ឲ្យ​ឆក់ ហើយ​ធ្លាក់​មកក្រោម​ស្លាប់​ភ្លាមៗ ផ្អើល​កម្មករ​នាំគ្នា​សែង​កប់​ដីខ្សាច់ ហើយ​មិន​អស់ចិត្ត​ហៅ​ក្រុម​សង្គ្រោះ​មកជួយ​ពិនិត្យ នៅ​មិនអាច​សង្គ្រោះ​អាយុជីវិត​បាន ។ ក្រោយ​ពេលដែល​ដឹងថា​ជនរងគ្រោះ​ស្លាប់​ហើយ មេការ​សំណង់​បាន​បញ្ជា​ឲ្យ​កម្មករ​ទាញ​រនាំង​ស័ង្កសី​មក​បិទបាំង​ពី​ខាងមុខ រួច​រុំ​សាកសព​បញ្ជា​បង្ខំ​ឲ្យ​កម្មករ សាច់ញាតិ​ដឹក​ចេញ ក្នុង​បំណង់​គេចវេះ​ពី​ទំនួល​ខុសត្រូវ តែ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ សមត្ថកិច្ច​មូលដ្ឋាន ឃាត់​ទុកជា​បណ្តោះអាសន្ន រងចាំ​នគរបាល​ជំនាញ អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើការ​ពិនិត្យ​ជាមុនសិន ។​

​បើតាម​មតិ​មហាជន​នៅ​កន្លែងកើតហេតុ បាន​លើ​ឡើង​ថា សង្ស័យ​សំណង់​គ្មាន​ច្បាប់ ទើប​ហ៊ាន​សាងសង់​រំលោភ សង់​ជាប់​កៀក​នឹង​ខ្សែកាប​ភ្លើង​ដែលមាន​តង់ស្យុង​ខ្ពស់​បែបនេះ រហូតដល់​កម្មករ ធ្វើការ​ងារ​ជួប​គ្រោះថ្នាក់​បាត់បង់​ជីវិត ទទូច​ស្នើសុំ​ឲ្យ​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តាជួយ​ពិនិត្យឡើងវិញ ព្រោះថា​សំណង់​សង់​ជិត​រួចរាល់​ទៅហើយ នៅឡើយ​តែ​ភូមិ សង្កាត់ មិន​រាយការណ៍ ។​

​សាកសព​ក្រោយ​កើតហេតុ ប្រពន្ធ​មកដល់​បាន​ត្រឹម​ស្រែក​ទ្រហោយំ ទាំង​ក្តី​សោកសៅ ទុក្ខ​វិប្បដិសារី​ក្នុង​គ្រួសារ ហើយ​រង់ចាំ​ជំនាញ​ពិនិត្យ កោសល្យវិច័យ​មុននឹង​ដឹក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ឯ​ស្រុកកំណើត ៕​ដោយ​៖​មី​ដា ផាន់​ណា​


spot_img
×