Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រុស​ណា​មិន​ស្លុតចិត្ត​! ប្តី​ខំធ្វើការ​ថែម​ម៉ោង​កណ្តាលៗ​អា​ធ្រា​ត្រ និង​ខំ​ធ្វើ​ល្អ​គ្រប់យ៉ាង ទីបំផុត ប្រពន្ធ​បាន​គ្នា​ជិត​១០​ឆ្នាំ​សង​ត្រឡប់មកវិញ​បែបនេះ​…

spot_img

បុរស​ម្នាក់​បានសម្រេច​ចិត្ត Live វីដេអូ ដើម្បី​ឲ្យ​បងប្អូន​មិត្តភក្តិ និង​ឪពុកម្តាយ​ទាំងសងខាង​បានដឹង​ការពិត ខណៈ​គាត់​ចាប់បាន​ភស្តុតាង​ប្រពន្ធ​កំពុងមាន​គំនិត​ផិតក្បត់​គាត់ ខណៈ​អ្នក​ទាំងពីរ​កំពុងធ្វើកា​រ​នៅ​ស្រុកថៃ​។​

​បុរស​ជា​ប្តី​រូបនេះ បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​ធ្វើការ​ដល់​ម៉ោង ១២ យប់ ខណៈ​ប្រពន្ធ​ធ្វើការ​ត្រឹម​ម៉ោង​៩​យប់ ។ ប៉ុន្តែ នៅពេល​គាត់​មកដល់​បន្ទប់​ជួល​វិញ ក៏​ស្រាប់តែ​ពុំ​ឃើញ​ប្រពន្ធ​ដេកចាំ​ប្តី​ត្រឡប់​ពី​ធ្វើការ​ទាំង​កណ្តាលៗ​អធ្រាត្រ​នោះទេ ដោយ​ពុំ​ដឹងថា​ទៅ​ដេក​ជាមួយ​អ្នកណា​? ពោលគឺ​រហូតទល់​ម៉ោង ៥ ភ្លឺ ទើប​ត្រឡប់មកវិញ​។​

​បុរស​ខាងលើ​បន្តថា គាត់​ខំ​ធ្វើ​ល្អ​គ្រប់យ៉ាង ដើម្បី​ប្រពន្ធ តែ​ប្រពន្ធ​វិញ​បែរជា​មានគំនិត​ផិតក្បត់​បែបនេះ ដោយ​មិន​អាណិត​ដល់​ឪពុកម្តាយ ជាពិសេស​កូនស្រី​នៅឯ​ស្រុក​សោះឡើយ​។​

​បើទោះជា​ពុំ​អាច​ចាប់​ភស្តុតាង​ថា ប្រពន្ធ​ទៅ​ដើរ​ដេក​ជាមួយ​អ្នកណា តែ​បុរស​ជា​ប្តី​បានដឹង​យ៉ាងច្បាស់​ថា ប្រាកដ​ណាស់​ជា​ដេក​ជាមួយ​ប្រុស​ឈ្មោល​តែម្តង ព្រោះថា ពេល​សួររក​ទូរស័ព្ទ​ដើម្បី​ឆែក ប្រពន្ធ​រូបនេះ​ពុំ​ព្រម​ឲ្យ​នោះទេ និង​សូម្បី​ធ្លាប់​លុប​ឆាត​សំឡេង​ចោល​ទៀតផង​។ អ្វីដែល​កាន់តែ​ប្លែក​ទៀត​នោះ ហ្វេ​ស​ប៊ុ​ក​ឈប់​ផុស​រូប​ប្តី និង​កូន​ដូច​មុនៗ​ទៀត ដោយ​មួយថ្ងៃៗ​គិត​ខំ​ធ្វើ​តែ​ខ្លួន​…​។ នេះ​បើ​យោងតាម​សម្តី​បុរស​ជា​ប្តី​បាន​និយាយ​នៅក្នុង​វីដេអូ​៕ ដោយ​៖ លឹម ហុង​

spot_img
×